ស្ត្រេសគឺជាបញ្ហាផ្លូវចិត្តមួយប្រភេទដែលធ្វើឱ្យប៉ះពាល់ដល់ផ្នែកផ្លូវអារម្មណ៍ ។ បញ្ហានេះបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងការរស់នៅប្រចាំថ្ងៃ។ យ៉ាងណាក៏ដោយ មានគន្លឹះ៣យ៉ាង ដែលអាចជួយឱ្យយើងមានអារម្មណ៍ធូរស្រាល នៅពេលដែលមានបញ្ហាស្រ្តេស៖
១.និយាយជាមួយមនុស្សដែលទុកចិត្ត ៖ ប្រសិនបើយើងមានបញ្ហាស្រ្តេស ឬស្មុគស្មាញ យើងគួរតែស្វែងរកបុគ្គលណាម្នាក់ ដែលអាចបញ្ចេញអារម្មណ៍ស្រ្តេសទាំងនោះបាន តែត្រូវតែជាបុគ្គលដែលទុកចិត្ត អាចឱ្យយើងងាយស្រួលក្នុងការបញ្ចេញអារម្មណ៍ទាំងអស់ហ្នឹងបាន។ បើទោះបីជាម្នាក់នោះ មិនអាចជាអ្នកផ្តល់ដំបូន្មានដ៏ល្អឥតខ្ចោះត្រឡប់មកយើងវិញក៏ដោយ ប៉ុន្តែត្រឹមតែគេផ្តល់ពេលវេលា ផ្តល់ទីកន្លែងឱ្យយើងនិយាយពីអារម្មណ៍របស់យើង ក៏ធ្វើឱ្យយើងធូរចិត្ត និងមានអារម្មណ៍ធូស្រាលបានដែរ ។

២.ចំណាយពេលវេលានៅម្នាក់ឯង ៖ ការចំណាយពេលស្ងប់ស្ងាត់នៅម្នាក់ឯង ក៏ជាដំណោះស្រាយដ៏ល្អប្រសើរក្នុងការធ្វើឱ្យអារម្មណ៍ធូរស្រាលបានដែរ។ ការចំណាយពេលនៅជាមួយខ្លួនឯង ជាមួយការគិតរបស់ខ្លួនឯងដោយពុំមានសម្លេងរំខាន, ធ្វើអ្វីដែលចង់ធ្វើ ដែលចូលចិត្តនៅក្នុងកន្លែងមួយដែលមានសុវត្ថិភាពសម្រាប់ខ្លួនឯង វាអាចនឹងជួយឱ្យអារម្មណ៍របស់យើងកាន់តែប្រសើរជាងមុន ហើយខួរក្បាលរបស់យើងក៏អាចសម្រាក ដើម្បីកាត់បន្ថយស្រ្តេសដូចគ្នា។

៣. ធ្វើអំពើល្អ ៖ នៅពេលដែលមានអារម្មណ៍ស្រ្តេស យើងប្រាកដជាមានអារម្មណ៍អវិជ្ជមាន។ អារម្មណ៍អវិជ្ជមាន នឹងធ្វើឱ្យអ្វីៗនៅជុំវិញខ្លួនយើងហាក់ស្រអាប់ ឬក៏គ្មានន័យ។ ដូច្នេះ ប្រសិនបើយើងធ្វើអំពើល្អអ្វីមួយ ដូចជាជូនកាដូឱ្យនរណាម្នាក់ ឬគ្រាន់តែផ្ញើសារទៅកាន់មិត្តភក្តិនិយាយពីអ្វីៗដែលល្អៗធ្វើឱ្យគេសប្បាយចិត្ត នោះនឹងធ្វើឱ្យយើងសប្បាយចិត្តដូចគ្នា ហើយក៏ជួយកាត់បន្ថយស្រ្តេសបានទៀតផង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2024
ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសអាហារូបករណ៍សម្រាប់បុគ្គលិកអប់រំពិសេស បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2026
តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC), ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខភាពដើម្បីទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់គ្រូឧទ្ទេសបុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន ១២៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/09/2024
សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ដែលចង់ទទួលបានជំនាញមួយពិតប្រាកដសម្រាប់ជីវិត ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/09/2025
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានប្រកាសជ្រើសរើសសិស្សនិស្សិតឱ្យចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2025
នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































