ដំបូន្មានជីវិតចំនួន៤ដែលអ្នកចូលនិវត្តន៍ប្រាប់ដល់យុវជនត្រៀមសម្រាប់ថ្ងៃអនាគត

មនុស្សគ្រប់គ្នាតែងតែ​ប្រាថ្នាចង់បានជីវិតដែលមានសេចក្ដីសុខសុភមង្គល និងមានគុណភាពក្រោយពេលចូលនិវត្តន៍។ ជាពិសេស​ មិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាលុយកាក់ ពេលវេលា និងសុខភាព ប៉ុន្តែដើម្បីមានសេរីភាពហិរញ្ញវត្ថុ ពេលវេលា និងសុខភាពល្អ ក្រោយចូលនិវត្តន៍ លុះត្រាតែយើង បានធ្វើរឿងដែលត្រឹមត្រូវមួយចំនួនខណៈពេលនៅពេញកម្លាំងធ្វើការ។

យោងតាម We forum ខាងក្រោមនេះ គឺជាដំបូន្មានជីវិតចំនួន ៤ចំណុច ដែលអ្នកចូលនិវត្តន៍នៅសហរដ្ឋអាមេរិកចំនួន ២០០នាក់ បានផ្ញើជូនយុវជនជំនាន់ក្រោយ៖

. មានជំនាញមួយឱ្យច្បាស់ ការសោកស្ដាយដ៏ធំបំផុតរបស់អ្នកចូលនិវត្តន៍ គឺពួកគាត់មិនមានឱកាសទទួលបានការអប់រំតាមដែលខ្លួនឯងចង់បាន ខណៈគាត់នៅជាយុវវ័យ។ មនុស្សមួយចំនួនបានបោះបង់ការសិក្សាដើម្បីរកលុយផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារ ព្រោះតែជីវភាពខ្វះខាត។ ប៉ុន្តែការឈប់រៀនគឺជាកំហុសដ៏ធំមួយ ព្រោះពួកគាត់មិនមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារការងារ និងមិនអាចទទួលបានប្រាក់ចំណូលខ្ពស់។

សារដែលគាត់ចង់ប្រាប់ទៅយុវជនជំនាន់ក្រោយគឺ មិនថាជីវភាពលំបាកប៉ុណ្ណាទេ មិនត្រូវបោះបង់ការសិក្សាដាច់ខាត់ យុវជនត្រូវមានជំនាញមួយច្បាស់លាស់ មិនថារៀនចប់ពីសាកលវិទ្យាល័យ ឬសាលាបច្ចេកទេសនោះទេ។ បន្ទាប់មកត្រូវដុសខាត់វាឱ្យមុត នោះប្រាក់នឹងរត់តាមជាមិនខាន។

. ត្រូវផ្ដោតលើការថែសុខភាព មនុស្សចាស់ចូលនិវត្តន៍ជាច្រើនត្រូវចំណាយលុយដែលពួកគាត់រកបាននៅពេលធ្វើការលើថ្លៃព្យាបាលជំងឺ ។ ដោយសារកាលពីក្មេងពេញកម្លាំង ពួកគាត់ពុំបានខ្វល់ខ្វាយពីការថែសុខភាព។ ការមិនយកចិត្តទុកដាក់ថែសុខភាព គឺជាកំហុសដ៏ធំបំផុតមួយរ​បស់យុវជនគ្រប់សម័យកាល។ ទោះជាការរកលុយមានសារៈសំខាន់ប៉ុន្មានក៏ដោយ ក៏អ្នកមិនអាចភ្លេចពីសុខភាពបានដែរ ព្រោះវាជាមូលដ្ឋានគ្រឹះនៃជីវិត។

ដើម្បីជៀសវៀង ការចំណាយលុយ និងពេលវេលាចូលនិវត្តន៍របស់អ្នកនៅលើគ្រែ។ អ្នកគួរចាប់ផ្ដើម ផ្ដោតការយកចិត្តទុកដាក់ចំពោះសុខភាពចាប់ពីពេលនេះ។ ទោះជាការងាររវល់ខ្លាំងប៉ុណ្ណាក៏ដោយ អ្នកគួរតែចំណាយពេលខ្លះសម្រាក ដើម្បីផ្ដល់ថាមពលសម្រាប់ផ្លូវកាយ និងផ្លូវចិត្ត។

. កំណត់ចំណង់ចំណូលខ្លួនឯងឱ្យបានលឿន ការធ្វើកិច្ចការដែលខ្លួនឯងចូលចិត្ត ក៏ជាការរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពខ្លួនឯងផងដែរ។ នៅក្នុងភាពជាយុវវ័យ អ្នកត្រូវដឹងថា អ្នកស្រឡាញ់ និងចូលចិត្តធ្វើអ្វីជាងគេ ហេតុនេះ នឹងធ្វើឱ្យអ្នកមានភាពរីករាយក្នុងការបំពេញការងារ ដោយមិនចេះធុញទ្រាន់ ព្រោះអ្នកមិនមានអារម្មណ៍ថា វាជាការងារនោះទេ។ ផ្ទុយទៅវិញ បើសិនជាអ្នកមិនដឹងពីចំណង់ចំណូលចិត្តខ្លួនឯង និងធ្វើការដើម្បីតែទទួលបានប្រាក់ចំណូល ថ្ងៃណាមួយអ្នកនឹងបាត់បង់ថាមពលធ្វើវា ហើយអ្នកចូលនិវត្តន៍ជាច្រើន បានជួបហេតុការណ៍បែបនេះ ក្នុងជីវិតពួកគេ។ ចំណុចនេះ ក៏ជារឿងមួយដែលគួរឱ្យសោកស្ដាយខ្លាំងបំផុតផងដែរ។ ម្យ៉ាងវិញទៀត ការធ្វើការងារដែលខ្លួនឯងស្រឡាញ់អ្នកនឹងទទួលបានផលិតភាពខ្ពស់ និងមានឱកាសជោគជ័យច្រើនក្នុងអាជីព។

. ចំណាយពេលជាមួយមនុស្សសំខាន់ ការចំណាយពេល​របស់អ្នកជាមួយអ្នកដទៃ គឺជាសកម្មភាពយកចិត្តទុកដាក់ដ៏ថ្លៃថ្លាបំផុត ព្រោះការលះបង់ពេលវេលា គឺមិនអាចយកមកវិញបាននោះទេ។ ប៉ុន្តែ សូមកំណត់ប្រភេទមនុស្សដែលអ្នកគួរចំណាយពេលជាមួយ ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែសក្តិសមទទួលបានការយកចិត្តទុកដាក់ពីអ្នកឡើយ។ យ៉ាងណាមិញ មនុស្សពីរនាក់ដែលអ្នកមិនត្រូវភ្លេចចំណាយពេលជាមួយ គឺអ្នកមានគុណ ព្រោះខណៈពេលដែលយើងកំពុងតែកើនអាយុ ពួកគាត់ក៏មានវ័យកាន់តែចំ​ណាស់ដូចគ្នា។ លើសពីនេះ អ្នកត្រូវដឹងអំពីប្រភេទមិត្តភក្តិ ក្រុមហ៊ុន និងមិត្តរួមការងារដែលអ្នកចង់រួមដំណើរជាមួយផងដែរ។ ពេលវេលារបស់យើងនៅលើផែនដីនេះខ្លីខ្លាំងណាស់ ហេតុនេះ ត្រូវចំណាយវាជាមួយមនុស្សដែលអ្នកគិតថាសក្តិសមបំផុត។

សរុបមក ដើម្បីទទួលបានជីវិតមួយដែលល្អប្រសើរក្រោយពេលចូលនិវត្តន៍ និងរស់នៅដោយមិនមានភាពស្ដាយក្រោយ មិនមែនជារឿងងាយស្រួលនោះទេ។ យើងត្រូវមានគម្រោង និងផែនការច្បាស់លាស់តាំងពីវ័យក្មេង ដោយត្រូវមានជំនាញមួយច្បាស់លាស់ ដើម្បីធ្វើជាប្រភពចំណូល។ លើសពីនេះ ត្រូវផ្ដោតលើការថែរក្សាសុខភាពជាចម្បង និងស្វែងរកចំណូលចិត្តខ្លួនឯងឱ្យឃើញ ព្រោះវាជំរុញឱ្យអ្នកធ្វើការដោយមិនហត់នឿយ។ ចំណែកចំណុចមួយចុងក្រោយ ត្រូវកំណត់ប្រភេទមនុស្សដែលអ្នកចង់ចំណាយពេលជាមួយ ព្រោះពេលវេលាគឺរបស់ដែលមានតម្លៃបំផុត ដូច្នេះក៏ត្រូវចំណាយវាជាមនុស្សសំខាន់បំផុតដូចគ្នា ហើយបុគ្គលដែលយុវជនត្រូវយកចិត្តទុកដាក់គ្រប់ពេលគឺអ្នកមានគុណ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)