នាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនតែងស្វះស្វែងរកវិធីដើម្បីសម្រកទម្ងន់ ព្រោះតែការឡើងទម្ងន់បានធ្វើឱ្យប៉ះពាល់ដល់រាងកាយ ក៏ដូចជាសុខភាព។ ប៉ុន្តែជាមួយគ្នានេះ ក៏មានមនុស្សមិនតិចដែរ កំពុងស្វែងរកនូវវិធីសាស្រ្តដើម្បីឡើងទម្ងន់ ព្រោះមានការសិក្សាជាច្រើនបានរកឃើញថា ទម្ងន់រាងកាយទាប ជាហានិភ័យ នៃការស្លាប់មុនអាយុ។
ខាងក្រោមនេះ គឺជាវិធីសាមញ្ញៗចំនួន៥ ណែនាំដោយគេហទំព័រ Times Now ក្នុងការជួយឱ្យអ្នកដែលមានទម្ងន់មិនគ្រប់គ្រាន់ អាចឡើងទម្ងន់ដោយមិនបាច់ទទួលទានថ្នាំបំប៉ន៖
១. ញ៉ាំកាបូអ៊ីដ្រាត និងខ្លាញ់ឱ្យបានច្រើន ៖ នៅពេលព្យាយាមសម្រកទម្ងន់ មនុស្សតែងតែចៀសវាងកាបូអ៊ីដ្រាត និងខ្លាញ់ ដោយលើកឡើងពីការភ័យខ្លាចនៃការរក្សាជាតិទឹក និង ចៀសវាងពីការឡើងទម្ងន់។ សម្រាប់អ្នកចង់ឡើងទម្ងន់ គួរធ្វើតាមរបបអាហារដែលមានជាតិខ្លាញ់ខ្ពស់ និង ប្រូតេអ៊ីនច្រើន។ ដូច្នេះគួរតែញ៉ាំអាហារសម្រន់ដែលមានថាមពល និងអាហារយ៉ាងតិចបីដងក្នុងមួយថ្ងៃ។
២. បង្កើនការទទួលទានអាហារមានជាតិកាឡូរី ៖ នៅពេលព្យាយាមសម្រកទម្ងន់ គេតែងព្យាយាមកាត់បន្ថយកាឡូរី, ផ្ទុយទៅវិញ សម្រាប់អ្នកកំពុងចង់ឡើងទម្ងន់ វាជារឿងសំខាន់ក្នុងការបង្កើនបិរមាណកាឡូរី ដោយទទួលទានកាឡូរីច្រើនជាងអ្វីដែលរាងកាយត្រូវការ ដើម្បីជំរុញឱ្យឡើងទម្ងន់។ អ្នកអាចចាប់ផ្តើមយឺតៗ និង ព្យាយាមញ៉ាំអាហារកាឡូរី ៣០០ ទៅ ៥០០ ឬ ច្រើនជាងអ្វីដែលរាងកាយអាចដុត។ ប្រសិនបើអ្នកមានបំណងចង់ឡើងទម្ងន់លឿន ចូរញ៉ាំ ៧០០ ទៅ ១០០០ កាឡូរីក្នុងមួយថ្ងៃ។

៣. ហាត់ប្រាណ ៖ ការហាត់ប្រាណ គឺជាគន្លឹះមួយក្នុងការឡើងទម្ងន់ដែលមានសុខភាពល្អ ។ សម្រាប់អ្នកដែលព្យាយាមចង់ឡើងសាច់ខ្លះនៅលើឆ្អឹង ការញ៉ាំកាឡូរីច្រើនគឺជារឿងមួយមែន ប៉ុន្តែមិនគួរបណ្តោយឱ្យមានខ្លាញ់ក្បាលពោះនោះទេ។ សម្រាប់អ្នកដែលព្យាយាមឡើងទម្ងន់ ពួកគេត្រូវបានណែនាំឱ្យចូលរួមក្នុងការហ្វឹកហាត់ទម្ងន់ដើម្បីបង្កើតម៉ាសសាច់ដុំច្រើនជាងខ្លាញ់ក្នុងខ្លួន។
៤. ញ៉ាំខ្លាញ់ដែលមានសុខភាពល្អ ៖ ខ្លាញ់ដែលផ្តល់សុខភាពល្អមានដូចជា ផ្លែបឺរ គ្រាប់ធញ្ញជាតិ ប្រេងអូលីវ ទឹកដោះគោ គឺជាប្រភពនៃជាតិខ្លាញ់មិនឆ្អែត ដោយគួរតែរួមបញ្ចូលនៅក្នុងរបបអាហារ។ អាហារទាំងនេះមានកាឡូរីក្រាស់ និងជាមធ្យោបាយដ៏ល្អបំផុតមួយ ដើម្បីធានាបាននូវការឡើងទម្ងន់ដែលមានសុខភាពល្អតាមពេលវេលា។

៥. បរិភោគពួកបន្លែម្សៅ ៖ ដំឡូងមានប្រយោជន៍សម្រាប់មនុស្សស្គម ដោយសារវាផ្ទុកកាឡូរីខ្ពស់ និង ពពួកបន្លែស្លឹកបៃតងក៏អាចទ្រទ្រង់ការឡើងទម្ងន់ដែលមានសុខភាពល្អផងដែរ ដើម្បីចិញ្ចឹមរាងកាយជាមួយនឹងសារធាតុសំខាន់ៗ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2026
អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/05/2026
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្សកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយអាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើនកន្លែងសិក្សាកម្រិត...

ឱកាសសិក្សាឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2026
ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































