ធ្វើកំណត់ត្រាអំណានពន្លឿនភាពជោគជ័យនៃការសិក្សា និងអភិវឌ្ឍផ្នត់គំនិត

ការសរសេរកំណត់ហេតុ នៃការអាន គេអាចទាញប្រយោជន៍បានដូចជា ប្រសិទ្ធភាពខ្ពស់ពីអំណានដែលបានអានរួច ឬអាចតាមដានប្រវត្តិ នៃការអានកន្លងមក ក៏ដូចជាតាមដានភាពរីកចម្រើនជាទូទៅនៃខ្លួនឯង។ ការសរសេរកំណត់ហេតុអំណាន គឺជាគន្លឹះដ៏មានឥទ្ធិពលមួយក្នុងការអភិវឌ្ឍផ្នត់គំនិតអ្នកអានឱ្យកាន់តែមានភាពវិជ្ជមាន រួមទាំងការរួមចំណែកពន្លឿនភាពជោគជ័យទៅកាន់វិថីអ្នកសិក្សាផងដែរ។ មិនថា ការកត់ត្រាកំឡុងពេលអាន ឬក្រោយពេលអាននោះទេ កំណត់ហេតុប្រភេទនេះ មានសមត្ថភាព លើសអំពីការគ្រាន់តែសង្ខេបន័យ ឬទុកជាការចងចាំ ប៉ុន្តែកំណត់ត្រានៃអំណាន បានជំរុញឱ្យអ្នកអានកាន់តែមានភាពស៊ីជម្រៅទៅលើការគិត ការបង្កើនកម្រិតនិងចំណេះដឹងទូលាយ ដែលសម្រេចបានពីការអាន ក៏ដូចជាការចងចិត្តឱ្យផ្សារភ្ជាប់ខ្លួនឯង ទៅនឹងអំណានក្នុងរយៈពេលយូរ។

តាមរយៈគេហទំព័រ Wondrjournal បានលើកឡើងថា ការធ្វើកំណត់ត្រា នៃការអាន គឺជាវិធីដ៏មានប្រសិទ្ធភាព ក្នុងការបំផុសដំណើរនៃការសិក្សា ទម្លាប់នៃការអាន ក៏ដូចជាការអភិវឌ្ឍសមត្ថភាព និងផ្នត់គំនិតឱ្យកាន់តែមានភាពរស់រវើក ឬសកម្មភាពដែលឆ្លើយតបនឹងការរំពឹងទុក។ មួយវិញទៀត កំណត់ត្រានៃការអាន បានរួមចំណែកជួយឱ្យតាមដានខ្លួនឯង ថា តើសៀវភៅដែលបានបញ្ចប់នៅថ្ងៃនីមួយៗ ឬសប្តាហ៍នីមួយៗ មានចំនួនប៉ុន្មាន? បន្ថែមពីនោះ កំណត់ត្រាអំណាន ជាការឆ្លុះបញ្ចាំងរាល់ប្រភេទសៀវភៅដែលខ្លួនបានអានអំពីអារម្មណ៍ដែលទទួលបាន និងការយល់ឃើញបែបណាចំពោះសៀវភៅ រួមទាំងការចោទ ជាសំណួរបន្ទាប់ពីអាន។ ហើយចំណុច គោលៗ ពីរដែលបានផ្តល់នូវភាពសំខាន់តាមរយៈការធ្វើកំណត់ហេតុអំណានគឺ ៖

រៀបចំរបៀបនៃការចងចាំសាច់រឿងនីមួយៗ ៖ នៅពេលមានសៀវភៅចម្រុះគ្នាច្រើនពេក ឬក៏អានច្រើនពេក អ្នកអានមួយភាគ គេពុំអាចគ្រប់គ្រងព័ត៌មានទាំងនោះបានទេ មិនថា ចំណងជើងសៀវភៅ សាច់រឿងក្នុងសៀវភៅ និងតួអង្គក្នុងសៀវភៅជាដើម ដែលជាហេតុបង្កបាននូវភាពច្របូកច្របល់ និងពិបាកក្នុងរក្សាខ្លឹមសារសៀវភៅ ដែលមានភាពពាក់ព័ន្ធគ្នា។ ឧទាហរណ៍ សៀវភៅភាគ១ និងភាគ២ ដែលចំណុចនេះតម្រូវឱ្យចាំ ឬយល់សាច់រឿងតាំងពីភាគមួយជាមុនសិន បើពុំដូច្នោះនឹងចំណាយពេលទៅអានម្តងទៀត ឬឈានទៅដល់ការបោះបង់ចោលក៏មាន។

អភិវឌ្ឍន៍របៀបគិត និងការឆ្លុះបញ្ចាំង​ ៖ ត្រឹមតែការអានឱ្យតែចប់ទំព័រ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ជាពិសេសអ្នកដែលត្រូវសរសេរផ្សព្វផ្សាយ ឬអ្នកធ្វើមាតិកាពាក់ព័ន្ធនឹងសៀវភៅ និងអ្នកដែលស្រឡាញ់សៀវភៅខ្លាំង។ ដើម្បីឱ្យមានភាពងាយស្រួលដោយមិនចាំបាច់ត្រឡប់ទៅមើលចំណុចដដែលៗ ការសេសេរកំណត់ហេតុនៃការអាន ជាចំណុចដែពុំគួរមើលរំលងទាល់តែសោះ។ ហើយអ្វីដែលកាន់តែសំខាន់នោះ គឺការសរសរកំណត់ត្រាពីការអាន អាចឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណូលចិត្តផ្ទាល់ខ្លួន ឬបុព្វហេតុដែលសម្រេចចិត្តជ្រើសសៀវភៅណាមួយមកអាន ក៏ដូចជាប្រភេទបែបបទសំណេរ ដែលមានភាពពាក់ព័ន្ធណាមួយចំពោះការសិក្សា និងការងារ។ អ្នកអានដែលបានកត់ត្រាអាចនឹងមានសមត្ថភាពក្នុងការវាយតម្លៃឱ្យឃើញថា តើសៀវភៅប្រភេទណាដែលសាកសមជាមួយខ្លួនឯង? ការតាមដានខ្លួនឯងដោយវិធីទាំងនេះ គឺជាដំណើរឆ្លើយតបទៅក្នុងរយៈពេលវែង និងរយៈពេលខ្លី។

បន្ថែមពីនោះ ក្នុងនាមជាគ្រូបង្រៀន ក៏អាចប្រើប្រាស់វិធីកត់ត្រាអំណានជាមេរៀន ឬដាក់ជាកិច្ចការឱ្យសិស្ស និងការដឹកនាំអំណាននៅក្នុងថ្នាក់រៀន ឬលើកមកជជែកពិភាក្សាគ្នាដើម្បីបង្កើនភាពចម្រុះ ឬក៏ប្រធានបទចម្រុះបន្ថែមពីលើកម្មវិធីសិក្សាដែលមានកំណត់ស្រាប់ៗក្នុងប្រព័ន្ធអប់រំ។ ដោយឡែក កំណត់ត្រានៃការអាន ក៏មានភាពចាំបាច់ចំពោះអ្នកនិពន្ធផងដែរ ដោយហេតុថា គេអាចតាមដានពីស្នាដៃ នៃការសរសេរបានជាប្រចាំ និងស្វែងរកកំហុស ក៏ដូចជាការជៀសពីកំហុសដែលកើតមានកន្លងមក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *