សិស្សវៀតណាម នាំមុខគេលើវិស័យគណិតវិទ្យា និងអំណាន នៅអាស៊ីអាគ្នេយ៍

សិស្សបឋមសិក្សាវៀតណាម បានជាប់ចំណាត់ថ្នាក់លេខ១ ទាំងមុខវិជ្ជា គណិតវិទ្យា និងអំណាន ក្នុងចំណោម ប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន ៧ នៅក្នុងការស្ទង់មតិឆ្នាំ ២០២៤, នេះបើយោងតាម កាសែត VN Express ។

លទ្ធផលនេះ បានបង្ហាញនៅក្នុងរបាយការណ៍រង្វាស់សិក្សាបឋមសិក្សាអាស៊ីអាគ្នេយ៍ (SEA-PLM) ឆ្នាំ២០២៤ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយសិក្សាលើប្រទេសប្រាំពីរ នៅអាស៊ីអាគ្នេយ៍ចូលរួមមាន ទីម័រខាងកើត ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី កម្ពុជា ហ្វីលីពីន និងវៀតណាម។ ខណៈលទ្ធផល សម្រាប់ប្រទេសទីម័រខាងកើត មិនត្រូវបានចេញផ្សាយនោះទេ។

សម្រាប់ការវាយតម្លៃ គឺត្រូវបានធ្វើទៅលើសិស្សថ្នាក់ទី៥ ដែលតម្រូវឱ្យចូលរួមបំពេញការធ្វើតេស្តលើមុខវិជ្ជា គណិតវិទ្យា និងអំណាន ដោយក្នុងនោះ មានសិស្សវៀតណាម ចំនួន ៥,៩៨០នាក់ បានចូលរួមធ្វើតេស្ត។

សិស្សត្រូវបានចាត់ថ្នាក់តាមកម្រិតជំនាញ ដោយមានប្រាំបួនកម្រិត សម្រាប់មុខវិជ្ជាគណិតវិទ្យា និងប្រាំមួយកម្រិតសម្រាប់អំណាន។ អ្នកដែលទទួលបានកម្រិតខ្ពស់បំផុត យ៉ាងហោចណាស់ត្រូវទទួលបានពិន្ទុ ៣៤៧ ពិន្ទុក្នុងមុខវិជ្ជាគណិតវិទ្យា និង ៣១៧ ពិន្ទុក្នុងការអាន។

សម្រាប់មុខវិជ្ជាគណិតវិទ្យា សិស្សវៀតណាម ៨៨ភាគរយ ទទួលបានពិន្ទុក្នុងកម្រិតជំនាញខ្ពស់ ដែលនេះ ជាតួលេខខ្ពស់បំផុត ក្នុងចំណោមប្រទេសទាំង ៧ ដែលចូលរួម ទោះបីចំនួននេះ ធ្លាក់ពី ៩២ភាគរយ ក្នុងឆ្នាំ ២០១៩ ក៏ដោយ។

វៀតណាមក៏បាននាំមុខគេ លើពិន្ទុគណិតវិទ្យាជាមធ្យមជាមួយនឹងពិន្ទុ ៣៣៤,៦ ដែលចំនួននេះ ថយចុះ ៦,៨ បើធៀបទៅនឹង ៥ឆ្នាំមុន។ ដោយឡែក មធ្យមភាគរបស់ម៉ាឡេស៊ីបានធ្លាក់ចុះ ៤,៨ពិន្ទុ មកត្រឹម ៣០៩,៩ ខណៈដែលប្រទេសដទៃទៀត កំពុងមានកំណើន ជាពិសេសម៉ាយ៉ាន់ម៉ា បានកើនឡើង ១៩,២ពិន្ទុ និងកម្ពុជា កើនឡើង ១២ ពិន្ទុ។

និន្នាការស្រដៀងគ្នានេះ បានលេចឡើង នៅក្នុងវិស័យអំណានដែរ។ សមាមាត្រសិស្សវៀតណាម ដែលសម្រេចបានកម្រិតជំនាញខ្ពស់បំផុត បានធា្លក់ចុះពី ៨២ភាគរយ ក្នុងឆ្នាំ២០១៩ មកត្រឹម ៦៦ភាគរយ ក្នុងឆ្នាំ២០២៤។ អត្រារបស់ប្រទេសម៉ាឡេស៊ី ក៏បានធ្លាក់ចុះ ៩ភាគរយផងដែរ ខណៈដែលប្រទេសដទៃទៀត ក៏ប្រសើរឡើង។

សម្រាប់ការអានប្រទេសវៀតណាម នៅតែបន្តជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ពិន្ទុ ការអាន ទោះបីជាពិន្ទុបានធ្លាក់ចុះ ១៣ពិន្ទុ បើធៀបទៅនឹងឆ្នាំ២០១៩ ក៏ដោយ។ ប្រទេសម៉ាឡេស៊ីក៏បានថយចុះ ៥,៣ពិន្ទុផងដែរ ខណៈដែលប្រទេសដទៃទៀត មានភាពប្រសើរឡើងចន្លោះពី ១,១ ទៅ ១៣,៦ពិន្ទុ ដោយប្រទេសមីយ៉ាន់ម៉ា មានការរីកចម្រើនខ្លាំង។

របាយការណ៍នេះ ក៏បានព្រមានផងដែរ អំពីការធ្លាក់ចុះនៃការវិនិយោគលើការអប់រំ និងការរួមតូចនៃប្រជាសាស្ត្រ។ របាយការណ៍បន្ថែមថា ការប្រើប្រាស់ការសម្រេចចិត្ត ដែលជំរុញដោយទិន្នន័យនៅតែស្ថិតក្នុងដំណាក់កាលដំបូង ដោយអំពាវនាវឱ្យពង្រីកការត្រួតពិនិត្យ ការវាយតម្លៃអន្តរាគមន៍ និងការធ្វើមាត្រដ្ឋាន ដែលដំណើរការ ដើម្បីបង្កើនប្រសិទ្ធភាពគោលនយោបាយ និងធានាបាននូវផលប៉ះពាល់នៃការវិនិយោគលើការអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,