អ្នកស្រី គីម ស៊ីដដាវីស ៖ វិធីសាស្ត្រ ៥យ៉ាងគាំទ្រផ្លូវចិត្តមិនឱ្យបោះបង់ការងារចោលពាក់កណ្តាលទី

ភ្នំពេញ – ដើម្បីសម្រេចលទ្ធផលការងារគ្មាននរណាចង់បោះបង់កិច្ចការចោលពាក់កណ្តាលទីឡើង ប៉ុន្តែមានមនុស្សមិនតិចទេ ព្យាយាមធ្វើកិច្ចការហើយតែត្រូវបោះចោលងាយបំផុត​នៅពាក់កណ្តាលទី ។ អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញគ្រប់គ្រងនៅសា​​កល​វិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ​មានមូលហេតុប្រាំចំណុចដែលមនុស្ស​ងាយ​នឹង​បោះបង់​អ្វីមួយ​កិច្ចការ​ចោល​កណ្តាលទី ប៉ុន្តែវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហានេះ ។

១. ចង់ដល់គោលដៅលឿនពេក តែខ្វះភាពអត់ធន់៖ ការងារខ្លះអាចនឹងទៅដល់គោលដៅលឿនដោយមិនបាច់អត់ធន់រង់ចាំឡើយ ឬអាចឱ្យឃើញលទ្ធផលបណ្តើរៗក៏មាន ។ ប៉ុន្តែកិច្ចការងារខ្លះត្រូវប្រើពេលវេលាយូរ ត្រូវការភាពអត់ធន់ទើបទទួលបានលទ្ធផលដូចបំណង ។

២. គិតច្រើនពេកពីអារម្មណ៍ និងពាក្យសម្តីអ្នកដទៃ ៖ ចំណុចនេះត្រូវគិតឱ្យបានល្អិតល្អន់លើខ្លួនឯង បញ្ឈប់យក​ពាក្យ​សម្តីរបស់អ្នកដទៃជាធំ ព្រោះមានតែអ្នកទេដែលដឹងថាខ្លួនអ្នកជាអ្នកណា ! ស្រលាញ់អ្វី ! ហើយចង់បានអ្វីឱ្យប្រាកដ ។

៣. គ្មានវិន័យចំពោះខ្លួនឯង ៖ មិនមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ។ ពេលខ្លះ​នឹកឃើញចង់ធ្វើក៏ធ្វើ នឹកឃើញមិនចង់ធ្វើក៏មិនធ្វើ ។ ទន្ទឹមគ្នានេះ គ្មានការប្តេជ្ញាចិត្តចំពោះអ្វីដែលខ្លួនចង់បាន ។ បង្កើតវិន័យចំពោះខ្លួនឯង ត្រូវជម្នះអារម្មណ៍ខ្លួនឯងនិងឧបសគ្គទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការងារកំពុ​​ង​​ធ្វើ ។

៤. មិនបានសរសេរពី​គោលដៅរបស់ខ្លួន ៖ បុគ្គលរស់នៅគ្មានគម្រោង និងគ្មានផែនការច្បាស់លាស់ មិនអាចឱ្យបំណងផ្ទាល់ខ្លួនបានសម្រេចឡើយ ។ ត្រូវកំណត់ថា តើខ្លួនឯងធ្វើអ្វី? ដើម្បីអ្វី? ចាប់ផ្តើមពីពេលណាទៅដល់ពេលណា? រៀបចំផែនការនិងសកម្មភាពជីវិតបានត្រឹមត្រូវ ជួយឱ្យបុគ្គលមិនបោះ​បង់​ចោល​កិច្ច​​ការ​ពាក់កណ្តាលទីឡើយ ។

៥. មិនជឿជាក់លើខ្លួនឯង ៖ ធម្មតាកិច្ចការងារណាក៏ដូចកិច្ចការងារណាដែរ មានពេលខ្លះក៏ធ្វើទៅមានភាពងាយស្រួល ធ្វើទៅរលូន តែមានពេលខ្លះអាចនឹងពិបាក រហូតដល់​មិនមានភាពជឿជាក់លើខ្លួនឯង ។ អ្នកស្រី គីម ស៊ីដដាវីស បានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅ បុគ្គលត្រូវជឿជាក់លើខ្លួនឯង ព្រមទាំង​ព្យាយាមស្វែងរកវិធីសាស្រ្តដោះស្រាយល្អ និងត្រូវប្រាប់ខ្លួនឯងថា “អ្នកធ្វើវាបាន” ជានិច្ច ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី