អ្នកជំនាញអប់រំ លើកទឹកចិត្តបេក្ខជនបាក់ឌុបខិតខំស្វ័យសិក្សា និងតាំងស្មារតីឱ្យរឹងមាំក្នុងស្ថានភាពប្រឈមជម្លោះព្រំដែនរវាងកម្ពុជា-ថៃ

ការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា បានបង្កការលំបាកដល់ប្រជាជនខ្មែរ ជាជនស៊ីវិលភៀសសឹក ស្រ្តីមានផ្ទៃពោះ ចាស់ជរា កុមារ ហើយសាលារៀន ៦០០កន្លែងបិទទ្វារ ប៉ះពាល់ដល់សិស្ស១៥ម៉ឺននាក់ និងគ្រូបង្រៀន៦ពាន់នាក់។ យ៉ាងណា អ្នកជំនាញអប់រំលើកទឹកចិត្តបេក្ខជនបាក់ឌុបទាំងអស់ ខិតខំស្វ័យសិក្សា និងតាំងស្មារតីឱ្យរឹងមាំក្នុងស្ថានភាពប្រឈមជម្លោះព្រំដែនកម្ពុជា-ថៃនេះ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ស្ថិតក្នុងដំណាក់កាលជម្លោះព្រំដែនរវាងកម្ពុជា-ថៃនេះ ពិតជាប៉ះពាល់ទៅដល់អារម្មណ៍សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុប ជាពិសេសបេក្ខជនដែលស្ថិតក្នុងតំបន់ប៉ះពាល់ បើទោះជាមានការលើកថ្ងៃប្រឡងបាក់ឌុបក៏ដោយ ក៏អារម្មណ៍មិនស្ងប់។ ការជម្លៀសចេញពីកន្លែងដែលរងការប៉ះពាល់ មករកកន្លែងសុវត្ថិភាព ក៏ពុំមានកន្លែងដែលស្រួលស្ងប់ដើម្បីរៀនសូត្រ ក៏អាចមានការលំបាកដែរ។

លើកទឹកចិត្តបេក្ខជនបាក់ឌុបខិតខំស្វ័យសិក្សា

ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកទឹកចិត្តដល់បេក្ខជនបាក់ឌុបទាំងអស់បន្តខិតខំស្វ័យសិក្សារៀនសូត្រ។ លោកបណ្ឌិតថា សម្រាប់បេក្ខជនបាក់ឌុប ដែលស្ថិតក្នុងតំបន់ភៀសសឹក គួរមានលោកគ្រូ អ្នកគ្រូ បង្កើតជាក្រុមដើម្បីបង្រៀន និងលើកទឹកចិត្តឱ្យសិស្សានុសិស្សខំរៀនកាន់តែល្អ។

ជាមួយគ្នានេះ សម្រាប់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានលើកថ្ងៃប្រឡងបាក់ឌុប១០ថ្ងៃ ដូច្នេះ ប្អូនៗជាបេក្ខជនប្រឡង សូមកុំបន្ធូរដៃ ដោយ​ត្រូវតែផ្តោតឱ្យខ្លាំង រៀនឱ្យចេះពិត។ លោកបន្តថា សម្រាប់​ឱកាស​នេះ សិស្សានុសិស្សកុំយកលេសថៃឈ្លានពានដើម្បីខ្ជិលរៀន តែត្រូវយកលេសនេះជំរុញខ្លួនឯងឱ្យប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងជាងមុន ស្វាហាប់ជាងមុន។ លោកក៏ជូនពរប្អូនៗឱ្យជោគជ័យក្នុងការប្រឡងនាពេលខាងមុខនេះផងដែរ។

តាំងស្មារតីឱ្យរឹងមាំក្នុងស្ថានភាពប្រឈមជម្លោះព្រំដែនរវាងកម្ពុជា-ថៃ

ស្ថាបនិកសាលាបង្វឹក Startup Community បន្ថែមថា គ្រប់ការអភិវឌ្ឍប្រទេស ត្រូវការចំណេះដឹង និងចំណេះជំនាញ ហើយទាំងនេះអាចកើតមានឡើងតាមរយៈការប្រឹងប្រែងរៀនសូត្រ បន្តអភិវឌ្ឍសមត្ថភាព ពង្រឹងគុណភាព ពង្រឹងស្នាដៃ។ លោកបន្តថា នៅជាសិស្សត្រូវប្រឹងប្រែងរៀនឱ្យបានខ្លាំងបំផុត ពេលចេញធ្វើការ ត្រូវប្រឹងប្រែងធ្វើការឱ្យបានខ្លាំងបំផុត ចេញរកស៊ីក៏ត្រូវតែខ្លាំងដែរ ពេលយើងខ្លាំង ប្រទេសយើងក៏ខ្លាំងដែរ ហើយគេនឹងលែងហ៊ានមើលងាយយើង។ កិច្ចការនេះត្រូវការពេលយូរដើម្បីធ្វើ ហេតុនេះយើងត្រូវបន្តប្រឹងប្រែងកុំឈប់ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ យើងនឹងកាន់តែខ្លាំងពូកែ។

បើតាម លោក គីម ដារ៉ា នៅសម័យអង្គរយើងខ្លាំង ជាក់ស្ដែងយើងរីកចម្រើនណាស់ សូម្បីសម័យកាលហ្នឹងបច្ចេកវិទ្យាមិនទាន់រីកចម្រើនក៏​ដោយ តែយើងអាចសាងសង់អង្គរដ៏អស្ចារ្យ ដែលនេះបង្ហាញពីគុណភាពធនធានមនុស្សសម័យកាលនោះ។ “ពូជអង្គរ ឈាមដែលរត់ក្នុងខ្លួនយើង គឺបន្សល់ពីដូនតាយើង ហេតុនេះ យើងត្រូវតែប្រឹងប្រែងឡើងវិញ ដើម្បីបង្ហាញទៅពិភពលោកថា ពូជអង្គរខ្លាំងបែបនេះ”។

គួរជំរាបជូនថា​ ការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលដើមឡើយ​គ្រោងនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ១៨-១៩ សីហា ប៉ុន្តែ​ត្រូវពន្យារពេលទៅថ្ងៃ២៨-២៩ សីហា វិញ ដើម្បីឱ្យបេក្ខជនដែលស្ថិតនៅតំបន់ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ អាចមានពេលបន្ថែមក្នុងការត្រៀមខ្លួនសម្រាប់ការប្រឡងថ្នាក់ជាតិមួយនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *