ភ្នំពេញ – នៅសល់រយៈពេលមិនដល់មួយសប្ដាហ៍ទៀតទេ ព្រឹត្តិការណ៍នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនឹងមកដល់ ដែលតម្រូវឱ្យ សិស្សានុសិស្សថ្នាក់ទី១២ ត្រូវត្រៀមខ្លួនសម្រាប់ការប្រឡងដ៏មានសារៈសំខាន់មួយនេះ ។ កញ្ញា ហេង ណាវីត អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ បានចែករំលែកបទពិសោធន៍ថា រយៈពេលមួយសប្ដាហ៍មុនប្រឡង បេក្ខត្រូវថែរក្សាសុខភាពឱ្យល្អនិងត្រៀមចំណេះដឹងឡើងវិញដើម្បីប្រឡង ។
កញ្ញា ហេង ណាវីត បានបញ្ជាក់ថា មួយសប្ដាហ៍មុនប្រឡង បេក្ខជនបាក់ឌុបត្រូវត្រៀមប្រឡងឱ្យបានល្អទាំងសុខភាព និងចំណេះដឹង ។ បេក្ខជនត្រូវថែរក្សាសុខភាពឱ្យបានល្អ គេងឱ្យបានគ្រប់គ្រាន់ និងទទួលចំណីអាហារឱ្យបានត្រឹមត្រូវនិងមានអនាម័យ ។ លើសពីនេះ សិស្សានុសិស្សទាំងអស់មិនត្រូវសម្រុករៀនខ្លាំង ឬរៀនរហូតដល់យប់ជ្រៅនោះឡើយ ព្រោះពេលវេលាដែលត្រូវយកចិត្តទុកដាក់ចំពោះសុខភាព ។
ទន្ទឹមគ្នានេះ បេក្ខជនត្រូវរំលឹកមេរៀនឡើងវិញ ឬរំលឹករូបមន្តលំបាកៗសារឡើងវិញ ។ សិស្សត្រូវត្រឡប់មកមើលរូបមនុ្តគ្រប់មេរៀន នៅពេលមិនទាន់ច្បាស់រូបមន្តត្រង់កន្លែងណាមួយ គឹត្រូវផ្ដោតទៅលើកន្លែងនោះឱ្យខ្លាំង ព្រោះចៀសវាងប្រឡងចេញលំហាត់មកភ្លេចរូបមន្ត ។ ចំពោះសំណួរដែលចាំអត់ច្បាស់ សិស្សានុសិស្សទាំងអស់ត្រូវត្រឡប់ទៅមើលឡើងវិញដើម្បីឱ្យកាន់តែយល់បន្ថែមទៀត ។

កញ្ញា ហេង ណាវីត បញ្ជាក់បន្ថែមថា មុនពេលប្រឡងសិស្សត្រូវត្រៀមសម្ភារឱ្យរួចរាល់ រួមមាន ប៊ិច បន្ទាត់ ដែកឈាន ម៉ាស់ អាល់កុល ឬជែលលាងដៃ និងគេងឱ្យបានគ្រប់គ្រាន់ កុំឱ្យដល់ថ្ងៃប្រឡងធ្វើឱ្យមានអារម្មណ៍មិនល្អ ។
កញ្ញាបន្តថា នៅពេលបេក្ខជនចូលបន្ទប់ប្រឡងត្រូវដកដង្ហើមឱ្យវែងៗ កុំភ័យ និងកុំគិតថាវិញ្ញាសារពិបាកឬក៏ស្រួល តើខ្ញុំជាប់ឬធ្លាក់? ប៉ុន្តែត្រូវពង្រឹងចំណេះដឹង ខិតខំធ្វើឱ្យអស់ពីសមត្ថភាព ទោះជាលទ្ធផលបែបណាក៏ទទួលយកដោយមិនមានការស្ដាយក្រោយ ។
– កញ្ញា ហេង ណាវីត
“បេក្ខជនត្រូវស្រមៃឱ្យបានខ្ពស់ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទោះបីជាយើងសម្រេចបានត្រឹមតែ ៥០ភាគរយ ឬ ៧០ភាគរយនៃក្ដីស្រមៃក៏ដោយ ក៏យើងអាចទទួលបានលទ្ធផលមួយសមស្របសម្រាប់ខ្លួនឯងផងដែរ”
អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ រូបនេះបន្តថា នៅពេលប្រឡងបេក្ខជនត្រូវបំពេញក្បាលសន្លឹកកិច្ចការឱ្យបានត្រឹមត្រូវ បន្ទាប់មកមើលវិញ្ញាសារ តើមានប៉ុន្មានលំហាត់? អ្វីខ្លះ? ដើម្បីលៃលកពេលឱ្យបានត្រឹមត្រូវ ជាពិសេសមាននាឡិកាដៃដើម្បីមើលម៉ោងផ្ទៀងផ្ទាត់ដើម្បីមើលលំហាត់ដែលធ្វើរួច ។ ជាពិសេសនៅពេលជួបលំហាត់ពិបាកដោះស្រាយមិនចេញ បេក្ខជនគួរធ្វើលំហាត់ដែលគិតថាចេះមុន ហើយដាក់លេខរៀងលំហាត់នីមួយៗឱ្យបានត្រឹមត្រូវតាមលំដាប់លំដោយ ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែងនៅសាកលវិទ្យាល័យសៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

មូលនិធិហាប់ស្វែល ជ្រើសរើសសិស្សនារីសម្រាប់អាហារូបករណ៍២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2023
មូលនិធិហាប់ស្វែល ដែលគេធ្វើការងារលើការលើកកម្ពស់ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្តល់នូវការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2026
ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































