ភ្នំពេញ – ដើម្បីសម្រេចលទ្ធផលការងារគ្មាននរណាចង់បោះបង់កិច្ចការចោលពាក់កណ្តាលទីឡើង ប៉ុន្តែមានមនុស្សមិនតិចទេ ព្យាយាមធ្វើកិច្ចការហើយតែត្រូវបោះចោលងាយបំផុតនៅពាក់កណ្តាលទី ។ អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា មានមូលហេតុប្រាំចំណុចដែលមនុស្សងាយនឹងបោះបង់អ្វីមួយកិច្ចការចោលកណ្តាលទី ប៉ុន្តែវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហានេះ ។

១. ចង់ដល់គោលដៅលឿនពេក តែខ្វះភាពអត់ធន់៖ ការងារខ្លះអាចនឹងទៅដល់គោលដៅលឿនដោយមិនបាច់អត់ធន់រង់ចាំឡើយ ឬអាចឱ្យឃើញលទ្ធផលបណ្តើរៗក៏មាន ។ ប៉ុន្តែកិច្ចការងារខ្លះត្រូវប្រើពេលវេលាយូរ ត្រូវការភាពអត់ធន់ទើបទទួលបានលទ្ធផលដូចបំណង ។
២. គិតច្រើនពេកពីអារម្មណ៍ និងពាក្យសម្តីអ្នកដទៃ ៖ ចំណុចនេះត្រូវគិតឱ្យបានល្អិតល្អន់លើខ្លួនឯង បញ្ឈប់យកពាក្យសម្តីរបស់អ្នកដទៃជាធំ ព្រោះមានតែអ្នកទេដែលដឹងថាខ្លួនអ្នកជាអ្នកណា ! ស្រលាញ់អ្វី ! ហើយចង់បានអ្វីឱ្យប្រាកដ ។
៣. គ្មានវិន័យចំពោះខ្លួនឯង ៖ មិនមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ។ ពេលខ្លះនឹកឃើញចង់ធ្វើក៏ធ្វើ នឹកឃើញមិនចង់ធ្វើក៏មិនធ្វើ ។ ទន្ទឹមគ្នានេះ គ្មានការប្តេជ្ញាចិត្តចំពោះអ្វីដែលខ្លួនចង់បាន ។ បង្កើតវិន័យចំពោះខ្លួនឯង ត្រូវជម្នះអារម្មណ៍ខ្លួនឯងនិងឧបសគ្គទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការងារកំពុងធ្វើ ។
៤. មិនបានសរសេរពីគោលដៅរបស់ខ្លួន ៖ បុគ្គលរស់នៅគ្មានគម្រោង និងគ្មានផែនការច្បាស់លាស់ មិនអាចឱ្យបំណងផ្ទាល់ខ្លួនបានសម្រេចឡើយ ។ ត្រូវកំណត់ថា តើខ្លួនឯងធ្វើអ្វី? ដើម្បីអ្វី? ចាប់ផ្តើមពីពេលណាទៅដល់ពេលណា? រៀបចំផែនការនិងសកម្មភាពជីវិតបានត្រឹមត្រូវ ជួយឱ្យបុគ្គលមិនបោះបង់ចោលកិច្ចការពាក់កណ្តាលទីឡើយ ។
៥. មិនជឿជាក់លើខ្លួនឯង ៖ ធម្មតាកិច្ចការងារណាក៏ដូចកិច្ចការងារណាដែរ មានពេលខ្លះក៏ធ្វើទៅមានភាពងាយស្រួល ធ្វើទៅរលូន តែមានពេលខ្លះអាចនឹងពិបាក រហូតដល់មិនមានភាពជឿជាក់លើខ្លួនឯង ។ អ្នកស្រី គីម ស៊ីដដាវីស បានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅ បុគ្គលត្រូវជឿជាក់លើខ្លួនឯង ព្រមទាំងព្យាយាមស្វែងរកវិធីសាស្រ្តដោះស្រាយល្អ និងត្រូវប្រាប់ខ្លួនឯងថា “អ្នកធ្វើវាបាន” ជានិច្ច ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2023
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន៤០កន្លែងសម្រាប់ការសិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2023
ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែលចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2025
កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុងប្រកាសពីការផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ ឬបុគ្គលដែលស្ថិតនៅក្នុងតំណែងជាថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2025
ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































