លោកស្រី ឆាម វិច្ឆិកា យកវិធីដាំកូនរុក្ខជាតិដើម្បីបន្ធូរភាពតានតឹង និង​ផ្តល់សន្តិភាពផ្លូវចិត្ត

លោកស្រី ឆាម វិច្ឆិកា គឺជា​បុគ្គលិកក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានីភ្នំពេញ, កាលពីចុងសប្តាហ៍​កន្លងទៅនេះ លោកស្រី បាន​នាំ​យក​កូនរុក្ខជាតិជាច្រើន​​មក​តាំងលក់​​ក្នុង​កម្មវិធី ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី៥។ លោកស្រី វិច្ឆិកា និយាយថា កូនរុក្ខជាតិលម្អបានជួយ​ដល់ការកែប្រែអារម្មណ៍តានតឹង និងសុខភាពផ្លូវចិត្ត​របស់លោកស្រី, លោកស្រីបាន​ដឹងពីអត្ថប្រយោជន៍​របស់វា នៅកំឡុង​ពេលនៃការ​ផ្ទុះរីករាលដាល​ជំងឺកូវីដ១៩ ដែល​តម្រូវ​ឱ្យ​លោកស្រីនៅ​តែក្នុងផ្ទះ។ ចាប់តាំងពីពេលនោះមក លោកស្រីចាប់ផ្ដើមស្រឡាញ់ការដាំកូនរុក្ខជាតិ ហើយ​បច្ចុប្បន្នលោកស្រី​នៅ​តែបន្តដាំ និងឆ្លៀតលក់នៅតាម Online ក្រោយ​ពី​បញ្ចប់​ការ​ងារពេញ​ម៉ោង​របស់លោកស្រីថែមទៀត។

បើតាម​លោកស្រី ឆាម វិច្ឆិកា កូនរុក្ខជាតិលម្អ មិនបានប៉ះពាល់ដល់ពេលវេលាលោកស្រីច្រើន​ប៉ុន្មានឡើយ ពោល​គឺ​លោកស្រីចំណាយពេល​នៅថ្ងៃចុងសប្ដាហ៍ដើម្បី​ដាំរុក្ខជាតិទាំងនោះ ហើយ​នៅពេល​លោកស្រី​ផ្ចង់អារម្មណ៍ក្នុងការថែទាំ និង​ចាប់ដីដាំកូនរុក្ខជាតិទាំងនោះ លោកស្រីហាក់មានសន្តិភាពផ្លូវចិត្ត អារម្មណ៍ស្រស់ស្រាយ និងស្រឡះខួរក្បាល។ ក្រៅពីការដាំ ថែទាំ និងបំបែកកូន ការរង់ចាំមើលលទ្ធផលនៃការបង្កាត់កូនរុក្ខជាតិនីមួយៗ ក៏​បានធ្វើឱ្យលោកស្រីសប្បាយចិត្តមួយបែបដែរ ព្រោះនៅពេលដែលកូនរុក្ខជាតិចេញមក តែងតែផ្ដល់ស្លឹកមានពណ៌ និងរូបរាងខុសៗគ្នា។

លើសពីជួយសុខភាពផ្លូវចិត្ត លោកស្រី វិច្ឆិកា ក៏បានលើកឡើងពីអត្ថប្រយោជន៍របស់រុក្ខជាតិទាំងនោះ ដោយវាបានជួយ​បន្សុតខ្យល់នៅក្នុងផ្ទះ បន្ទប់ទឹក បន្ទប់គេង និងក្នុងបរិវេនផ្សេងៗនៃគេហដ្ឋានទៀតផង។ ការបន្សុតខ្យល់ទាំងនោះ អាចជួយឱ្យអ្នករស់នៅក្នុងផ្ទះ​មានអារម្មណ៍ល្អ ខណៈពួកវា​អាចស្រូបជាតិពុលពីបរិយាកាស ហើយ​ធ្វើឱ្យបរិយាកាសក្នុងផ្ទះកាន់តែស្រស់ស្រាយ។

“នៅពេលដែលដៃនៅជាមួយដី ហើយចាប់កាន់រុក្ខជាតិលាយឡំគ្នា អាចធ្វើឱ្យអារម្មណ៍ប្រែប្រួល និងទម្លាក់ចោលភាពតានតឹងបានច្រើន”

លោកស្រី ឆាម វិច្ឆិកា

រុក្ខជាតិដែលលោកស្រី វិច្ឆិកា បានដាំភាគច្រើនជាអម្បូរ Monstera ច្រើនប្រភេទលើកលែងតែប្រភេទកេសកូលព្រោះជារុក្ខជាតិដែលត្រូវការទីតាំងដាំ និងពិបាកក្នុងការមើលថែទាំ។ ជាទូទៅអម្បូរ​ Monstera ឬប្រភេទប្រទាលបន្សុតខ្សល់នេះ ងាយស្រួលដាំ និងថែទាំ ដោយអ្នកមិនសូវដឹងពីបច្ចេកទេសដាំ និងមិនមានថវិកាច្រើនក៏អាចចាប់ផ្ដើមដាំបានដែរ។

យោង​តាម ឯកសាររបស់ NASA Clean Air Study បានបង្ហាញថា អម្បូររុក្ខជាតិ Monstera គឺជាប្រភេទរុក្ខជាតិក្នុងផ្ទះដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។ ក្រៅពីភាពស្រស់ស្អាតនៃរូបរាងស្លឹករបស់វា Monstera ក៏មានអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់បរិស្ថានក្នុងផ្ទះផងដែរ ដូចជាវាមានសមត្ថភាពអាចជួយបន្សុទ្ធខ្យល់ក្នុងផ្ទះ ស្រូបយកជាតិពុលមួយចំនួនដូចជា ហ្វកម៉ាល់ដឺអ៊ីដ (formaldehyde) និង បេនហ្សេន (benzene) ដែលមាននៅក្នុងសារធាតុគីមីប្រើប្រាស់ប្រចាំថ្ងៃ, ជួយកាត់បន្ថយបញ្ហាអាលែកហ្ស៊ី និងធ្វើឱ្យបរិយាកាសក្នុងផ្ទះកាន់តែល្អប្រសើរ។ ភាពបៃតងស្រស់របស់ Monstera ក៏អាចផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ និងជួយបង្កើតបរិយាកាសវិជ្ជមានសម្រាប់ក្នុងរស់នៅ​ក្នុងផ្ទះផងដែរ។

យ៉ាងណាក៏ដោយ​ក្នុងនាមជាអ្នកចូលចិត្តដាំកូនរុក្ខជាតិ ដែលជាចំណែកមួយ នៃការដាំដើមឈើ លោកស្រី ឆាម វិច្ឆិកា លើកទឹកចិត្តដល់គ្រប់គ្នាឱ្យស្រឡាញ់ និងងាកមកដាំដុះ ថែទាំ កូនរុក្ខជាតិនៅក្នុងបន្ទប់ ឬរុក្ខជាតិនៅក្នុងបរិវេណផ្ទះ ដែលអាចជួយដល់សុខភាពផ្លូវចិត្ត លម្អក្នុងផ្ទះ និងដើម្បីជួយដល់បរិស្ថានប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...