អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ផ្ដល់ជូនជំនាញសិក្សាជាច្រើនប្រភេទទៅតាមការស្នើរបស់បេក្ខជន និងមាននៅក្នុងកម្មវិធីសិក្សា នៃសាកលវិទ្យាល័យ Murdoch ។

លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាបេក្ខជនអន្តរជាតិគ្រប់សញ្ជាតិ, សម្រាប់អ្នកស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកស្រាវជ្រាវ ឬផ្នែកទស្សនវិជ្ជា ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ។ សម្រាប់បេក្ខជន ស្នើថ្នាក់បណ្ឌិតត្រូវមានសញ្ញាបត្រស្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គម្រោងស្រាវជ្រាវ បទពិសោធន៍ និងសមត្ថភាពស្រាវជ្រាវ។ ជាមួយគ្នានេះ បេក្ខជន មានសញ្ញាបត្រគុណវឌ្ឍសមមូល ដែលបង្ហាញពីឧត្ដមភាព និងសមត្ថភាពក្នុងការស្រាវជ្រាវ។

រូបភាពី Murdoch University

កម្មវិធីសិក្សាផ្ដល់ជូន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២ឆ្នាំ និងថ្នាក់បណ្ឌិត ៣ឆ្នាំ ទៅតាមកម្មវិធីជំនាញសិក្សា។ ជាមួយគ្នានេះ ជ័យលាភីអាហារូបករណ៍ នឹងផ្ដល់កាគាំទ្រសម្រាប់ ចំណាយលើថ្លៃស្នាក់នៅ ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ ការសិក្សា និងតាមដានការសិក្សាជាមួយគ្រូណែនាំអន្តរជាតិជំនាញ និងគម្រោងស្រាវជ្រាវអន្តរជាតិផ្សេងៗ។

បេក្ខជន ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ អាចចូលទៅកាន់តំណភ្ជាប់ Internatinal និង  Domestic ។ បេក្ខជនដែលបំពេញពាក្យរួចរាល់ សូមផ្ញើឯកសារទៅកាន់ graduateresearchdegrees@murdoch.edu.au ។

រូបភាពី Murdoch University

សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ https://scholarshipsafe.com/murdoch-university-rtp-scholarships/ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...