តើសាកលវិទ្យាល័យ ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ដើម្បីអាចចូលក្នុងចំណាត់ថ្នាក់ ពិភពលោក Times Higher Education?

ចំណាត់ថ្នាក់សាកលវិទ្យាល័យបាននិងកំពុងរំលេចឱ្យសាធារណៈជនមើលឃើញពីការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក តាំងពីឆ្នាំ២០០៤។ ចំណាត់ថ្នាក់ ដែលរៀបចំឡើងដោយ Time Higher Education ត្រូវបានគេកំណត់ថា ជាតារាងចំណាត់ថ្នាក់សាកលវិទ្យាល័យ ដ៏មានកិត្យានុភាពបំផុត និងត្រូវបានគេប្រើជាឯកសារយោង និងផលិតឡើងវិញ ដោយប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក។

ទិន្នន័យដែលបានចងក្រងដើម្បីបង្កើតចំណាត់ថ្នាក់ទាំងនេះ ត្រូវបានទុកចិត្តដោយរដ្ឋាភិបាល និងសាកលវិទ្យាល័យ ហើយជាធនធានដ៏សំខាន់សម្រាប់និស្សិត នៅពេលដែលពួកគេធ្វើការសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ។

ចាប់តាំងពីឆ្នាំ២០១៥មក ស្ថាប័ន THE បានពង្រីកវិសាលភាព នៃការវាយតម្លៃចំណាត់ថ្នាក់ ដោយផលិតឡើងដើម្បីឱ្យមានការចាប់អារម្មណ៍ និងតម្លៃពីបេសកកម្មចម្រុះនៃសាកលវិទ្យាល័យ រួមទាំងការបង្រៀន និងឥទ្ធិពលចំពោះសង្គម។

តាមរយៈការបញ្ជូនទិន្នន័យរបស់សាលាទៅក្នុងចំណាត់ថ្នាក់ណាមួយរបស់ THE ទោះបីជាសាលានោះ មិនបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យ ដែលបានកំណត់ក៏ដោយ។ សាលានឹងមានសិទ្ធិបង្ហាញខ្លួននៅលើគេហទំព័ររបស់ THE ដែលជាចំណែកធ្វើឱ្យមានអ្នកទស្សនាកាន់តែច្រើន ជាពិសេសគឺបញ្ញាវន្ត អនាគតនិស្សិត និងឪពុកម្ដាយរបស់ពួកគេ។

យោងតាម គេហទំព័រផ្លូវការរបស់ THE លក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៣ ដែលស្ថាប័នត្រូវបំពេញ ដើម្បីអាចបញ្ចូលក្នុងចំណាត់ថ្នាក់ ៖

១. បោះពុម្ពចំនួនឯកសារសិក្សាឱ្យបានគ្រប់គ្រាន់ តាម THE កំណត់ ក្នុងរយៈពេល ៥ឆ្នាំ ខណៈបច្ចុប្បន្ន ត្រូវកំណត់ឱ្យមាន ១០០០ ឯកសារក្នុងរយៈពេល ៥ឆ្នាំ។
២. បង្រៀននិស្សិតថ្នាក់បរិញ្ញាបត្រ
៣. ធ្វើការលើមុខវិជ្ជាជាច្រើន។

ទំន្ទឹមនឹងចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក ស្ថាប័ន THE ក៏ផ្សព្វផ្សាយពីចំណាត់ថ្នាក់មុខវិជ្ជាចំនួន ១១ និងចំណាត់ថ្នាក់សាកលវិទ្យាល័យនៅអាស៊ីផងដែរ។ សាកលវិទ្យាល័យត្រូវតែចូលរួមក្នុងការប្រមូលទិន្នន័យ ចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក ហើយត្រូវចាត់ថ្នាក់ក្នុងតារាងសាកលនេះ។

ជាមួយគ្នា សាកលវិទ្យាល័យនានា ត្រូវតែចូលរួមក្នុងការប្រមូលទិន្នន័យចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក ដើម្បីដាក់បញ្ចូលក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យអាមេរិកឡាទីន ចំណាត់ថ្នាក់សាកលវិទ្យាល័យអារ៉ាប់ ឬចំណាត់ថ្នាក់វិទ្យាសាស្ត្រអន្តរកម្ម (Interdisciplinary Science Rankings)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...