កញ្ញា រិទ្ធី លំអរកេស ៖ រៀនប្រាប់ពីអារម្មណ៍ពេលដែលមិនមានផាសុកភាព គឺជាការគោរពចំពោះខ្លួនឯង

កញ្ញា រិទ្ធី លំអរកេស គឺជាសិល្បៈករឯករាជ្យម្នាក់នៅប្រទេសកម្ពុជា, នៅក្នុងកម្មវិធី TEDxRUPP កាលពីពេលថ្មីៗនេះ លំអរកេស និយាយថា រូបនាង​ធ្លាប់ជាក្មេងស្រីដក់ជាមួយនឹងប្រយោគមួយឃ្លាថា «ទ្រាំ» រាល់គ្រប់ស្ថានភាព ទោះបីជាក្នុងករណីនាង​មិនបានប្រព្រឹត្តិកំហុសឆ្គងអ្វីក៏​ដោយ​ ហើយ​នាងក៏ធ្លាប់ជាបុគ្គលដែលមិនហ៊ានបដិសេធនូវ​អ្វីដែលនាងមិនពេញចិត្តផងដែរ រហូតឈានដល់មានបញ្ហាផ្លូវចិត្ត ។ ប៉ុន្តែនាពេលបច្ចុប្បន្ន លំអរកេស បានកែប្រែស្ថានការណ៍ទាំងនោះបានប្រសើរជាងមុន។

តាមការឱ្យដឹងពីកញ្ញា រិទ្ធី លំអរកេស ស្ថិតក្នុងដំណាក់កាលបញ្ហាផ្លូវចិត្ត នាងបានបាត់បង់នូវ​ការគោរពចំពោះខ្លួនឯង កាត់បន្ថយនូវ​ក្ដីស្រឡាញ់ និងការថែទាំខ្លួនឯង និងងាយទុកចិត្តអ្នកដទៃ។ ជាការឆ្លើយតបនឹងស្ថានភាពនេះ លំអរកេស បានត្រឡប់ទៅឆ្លុះបញ្ចាំងរាល់បញ្ហាជីវិតតាំងតែពីនៅតូច និងសមិទ្ធផលដែលបានសាង។ កញ្ញាបញ្ជាក់ថា ការដែលធ្វើបែបនេះ គឺដើម្បីរកឱ្យឃើញនូវឬសគល់នៃបញ្ហា និងស្វែងរកខ្លួនឯងត្រឡប់មកវិញដោយដំណោះស្រាយល្អៗ។

កញ្ញា រិទ្ធី លំអរកេស

“ដើម្បី រំឮកខ្លួនឯង ខ្ញុំបានត្រឡប់ទៅមើលស្នាដៃចាស់ៗ ដែលបានធ្វើកន្លងមក “

លំអរកេស បន្ថែមថា កាលដើមឡើយ នាងពុំហ៊ាននិយាយការពារខ្លួនទេ រាល់ពេលគេប្រើប្រាស់នាងជាឧបករណ៍ដើម្បីសើចកម្សាន្ត ហើយបែរជាគិតថាវាជាភាពឆោតល្ងង់របស់នាង។ ប៉ុន្តែពេលបច្ចុប្បន្ន នាងតែងប្រាប់នូវ​អ្វីដែលយល់ថា មិនមានផាសុកភាព។ ហេតុផលនេះហើយ វាបានបង្ហាញពីអត្រានៃការចេះស្រឡាញ់ខ្លួនឯងមានច្រើនជាងមុន និងចាប់ផ្តើមចេះរស់នៅដោយដាក់ព្រំដែនការពារខ្លួនបានច្រើនជាងមុន។  

កញ្ញា រិទ្ធី លំអរកេស

“ខ្ញុំបានប្តូរទម្លាប់នៃការរស់នៅ ដូចជា ស្មោះត្រង់នឹងខ្លួនឯង , មិនបង្ខំខ្លួនឯងឱ្យរឹងមាំតាមរយៈការសម្តែងមកក្រៅនោះទេ។ ខ្ញុំហ៊ាននិយាយថាទេ នូវ​អ្វីដែលខ្ញុំមិនចង់ធ្វើ ហើយមិនទ្រាំនឹងបញ្ហាដែលមិនគួរទ្រាំ”

រិទ្ធី លំអរកេស បន្ថែមថា ការឈឺចាប់អាចមិនមែនមកពីរបួសថ្មីទេ វាអាចបណ្តាលមកពីរបួសចាស់ ដែលធ្វើឱ្យអ្នកកប់ទុកក្នុងចិត្ត។ វាអាចនឹងមិនមែនជារឿងងាយស្រួល ដែលត្រូវចំណាយពេលទៅសើរើ រឿងចាស់ឡើងវិញ ប៉ុន្តែវាជាវិធីមួយដែលជួយផ្តល់នូវដំណោះស្រាយធ្វើឱ្យសុខភាពផ្លូវចិត្តបានប្រសើរឡើងវិញ។ ទាំងនេះជាការសម្រេចចិត្តមួយ និងការអនុវត្ត របស់ រិទ្ធី លំអរកេស ដែលអាចជួយសង្រ្គោះជីវិតនាងបាន។ ប៉ុន្តែកញ្ញាក៏មិនភ្លេចដែរ នូវ​ការរកជំនួយពីមជ្ឈដ្ឋានខាងក្រៅ ដូចជា ព័ត៌មានបន្ថែមនៅលើអ៊ីនធឺណិត ជួបអ្នកប្រឹក្សា និងនិយាយជាមួយមិត្តភ័ក្ដ្រជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...