តើទស្សនៈសង្គមជាសម្ពាធរបស់សិស្សបាក់ឌុបដែរ ឬទេ?

ភ្នំពេញ- រាល់ពេលប្រឡងបាក់ឌុបម្តងៗ តែង​តែ​មាន​មតិ​សង្គម​ជា​ច្រើន​លើក​ឡើង ដោយ​ខ្លះ​អាច​ជាការជំរុញលើកទឹកចិត្តសិស្ស និង​មតិ​ខ្លះ​ទៀត​ហាក់បីដូចជាបានដាក់សម្ពាធឱ្យសិស្សប្រឹងប្រែងប្រកួតប្រជែង ឬជួបការរើសអើង ។ មានសំណួរ​មួយ​បាន​លើក​ឡើងថា ប្រសិនបើទស្សនៈសង្គមនៅតែជាសម្ពាធរបស់សិស្សបាក់ឌុប តើនឹងមានអ្វីកើតឡើង?

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ទស្សនៈសង្គមដែលជះឥទ្ធិពលទៅដល់សតិអារម្មណ៍របស់បេក្ខជនប្រឡងបាក់ឌុប តែងតែវាយតម្លៃនាំឱ្យមានការរើសអើងនៅក្នុងសង្គម។

លោកបណ្ឌិតបន្តថា ដើម្បីលុបបំបាត់ចំណុចនេះ យើងគ្រាន់តែយល់ថា ការប្រឡងបាក់ឌុប គឺជាការប្រឡងវាស់ស្ទង់បញ្ចប់ការសិក្សាមធ្យមសិក្សាប៉ុណ្ណោះ ដូចនេះ សិស្សានុសិស្សនៅមានដំណើរវែងឆ្ងាយទៀត មានជម្រើសជាច្រើនទៅមុខទៀត សម្រាប់ដំណើរជីវិតរបស់ខ្លួន។

លោកបណ្ឌិត យ៉ង់ ពៅ

“សង្គមយើងគួរលះបង់គំនិតថា ទាល់តែប្រឡងជាប់បាក់ឌុបនិទ្ទេសល្អបែបនេះ ល្អបែបនោះ ទើបមានគុណតម្លៃសម្រាប់ជីវិតទៅថ្ងៃអនាគតនោះឡើយ ដើម្បីកុំឱ្យយុវជនមានបន្ទុកសង្គមដែលនាំឱ្យសម្ពាធក្នុងការប្រកួតប្រជែង ឬជាការរើសអើងគ្នា”

ជាមួយគ្នានេះ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community ក៏​បានលើក​ឡើងដែរថា ទស្សនៈសង្គមតែងតែឱ្យតម្លៃលើការប្រឡងបាក់ឌុប ហើយមនុស្សតែងនិយាយថា អ្នកនេះជាប់ អ្នកនេះធ្លាក់ អ្នកនេះបាននិទ្ទេសល្អ អ្នកនោះមិនបាននិទ្ទេសល្អជាដើម។

ស្ថាបនិកសាលាបង្វឹក Startup Community បន្តថា ទស្សនៈសង្គមមិនអាចជះឥទ្ធិពលដល់សិស្សខ្ជិលរៀន សិស្សគេចម៉ោងរៀន សិស្សមិនខិតខំរៀនសូត្រ និងមិនខ្វល់អំពិការសិក្សានោះដែរ។ ផ្ទុយទៅវិញ ទស្សនៈសង្គមនឹងជះឥទ្ធិពលខិតខំរៀនសូត្រច្រើន ប្រភេទមនុស្សដែលឆាប់ប៉ះពាល់អារម្មណ៍ ដែលអាចគិតគូរខ្លាំងពីមតិយោបល់ពីអ្នកជិតខាងច្រើន។ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា ឪពុកម្ដាយ ឬអាណាព្យាបាលសិស្សត្រូវតែរៀបចំត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាពេញមួយជីវិតរបស់ខ្លួន និងកូនៗ ហើយត្រូវទទួលស្គាល់ថា ការសិក្សាមិនមែនបញ្ចប់ត្រឹមតែការប្រឡងបាក់ឌុបនោះឡើយ គឺការសិក្សាត្រូវតែទទួលស្គាល់ថា ពេញមួយជីវិត។ លើសពីនេះ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ត្រូវតែផ្ដល់ការអប់រំជាគំរូ មិនមែនគ្រាន់តែយកការប្រឡងបាក់ឌុបមកវាស់ស្ទង់ ឬដាក់សម្ពាធដល់កូន គឺត្រូវផ្ដល់ការអប់រំ តម្រង់ទិសជាប្រចាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...