ភ្នំពេញ – គេដឹងថាទឹកឃ្មុំព្រៃវាជាឱសថសម្រាប់ព្យាបាលជំងឺ និងបានប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ។ ទឹកឃ្មុំមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនប្រភេទ ហើយអាច ប្រើប្រាស់សម្រាប់ធ្វើជាគ្រឿងសម្អាងបានផងដែរ។ ការសិក្សារបស់មហាវិទ្យាល័យអាហារូបត្ថម្ភ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៩ បានរកឃើញថា ការទទួលទានទឹកឃ្មុំ គឺជួយប្រឆាំងនឹងការលូតលាស់នៃបាក់តេរីអាក្រក់នៅក្នុងសារពាង្គកាយរបស់មនុស្ស ហើយការប្រើប្រាស់ទឹកឃ្មុំជារបបអាហារសម្រាប់ទារក អាចជួយផ្តល់គ្រាប់ឈាមទៅដល់ទារក និងការឡើងទម្ងន់បានល្អប្រសើរ។

លោក សាត វីរ៉ៃ មន្រ្តីអភិវឌ្ឍន៍សហគ្រាសជាន់ខ្ពស់នៃអង្គការ NTFP-EP កម្ពុជា បាននិយាយថា ទឹកឃ្មុំអាចជួយព្យាបាល និងការពារជំងឺជាច្រើនដូចជា ព្យាបាលជំងឺរាករូស ការពារនិងព្យាបាលជំងឺរលាកក្រពះ រលាកពោះវៀន រលាកបំពង់ក ជាពិសេសទៅទៀតអាចជួយព្យាបាលជំងឺរលាកថ្លើមប្រភេទ A ផងដែរ។ ក្រៅពីជំងឺទាំងនេះ ទឹកឃ្មុំ ក៏អាចជួយព្យាបាលជំងឺផ្តាសាយ ការពុលអាហារ ជាពិសេសនៅក្នុងបរិបទនៃប្រទេសកម្ពុជាទឹកឃ្មុំព្រៃភាគច្រើនប្រើប្រាស់ជាឱសថសម្រាប់ស្រ្តីដែលទើបសម្រាលកូនរួច ជាថ្នាំព្យាបាល ឬជាថ្នាំការពារក្នុងអំឡុងពេលដែលគាត់ទើបសម្រាលកូនថ្មីៗ ។
ទន្ទឹមគ្នានេះ គេចាត់ទុកទឹកឃ្មុំព្រៃជាឱសថដ៏ពូកែស័ក្តិសិទ្ធិសម្រាប់ជាថ្នាំផ្សះ ដូចជានៅពេលមានដំបៅ ឬរលាក ស្នាមផ្សេងៗ អាចប្រើប្រាស់ទឹកឃ្មុំលាបផ្សះដំបៅបានលឿន។ មួយវិញទៀត គេអាចប្រើទឹកឃ្មុំ និងក្រមួនឃ្មុំ ផលិតជាឡេលាបស្បែក លាបខ្លួន ។

“យើងឃើញហើយនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសជិតខាង គេពេញនិយមប្រើប្រាស់ផលិតផលឡេខ្លាំងណាស់ ហើយភាគច្រើនគឺគាត់យកក្រមួនឃ្មុំ ឬទឹកឃ្មុំលាយជាមួយនឹងសារធាតុផ្សេងៗទៀត ផលិតបានទៅជាឡេសម្រាប់ការពារស្បែក ថែរក្សាស្បែករបស់ពួកគាត់”
ក្រៅពីធ្វើជាឡេ ក្រមួនឃ្មុំ ក៏ដូចជាទឹកឃ្មុំ គេក៏អាចយកទៅធ្វើជាក្រែមសម្រាប់លាបបូរមាត់ ។ ក្រែមដែលផលិតចេញពីក្រមួនឃ្មុំ ធ្វើឱ្យបបូរមាត់មានសំណើមជាប់ជានិច្ច មិនប្រេះ មិនបែក ហើយមិនប្រឡាក់សំលៀកបំពាក់យើងថែមទៀត។ សរុបមកវិញ ទឹកឃ្មុំនិងក្រមួនឃ្មុំ មានអត្ថប្រយោជន៍ណាស់ មិនថាចំពោះសុខភាព ឬការថែរក្សាសម្រស់នោះទេ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2024
ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2026
សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យចូលរៀនឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុងមានតម្រូវការទីផ្សារការងារ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































