ពិព័រណ៍រុក្ខជាតិដ៏ធំមួយនៅកម្ពុជា នឹងត្រឡប់មកវិញ នាថ្ងៃទី១២-១៤ កញ្ញា នៅមជ្ឃមណ្ឌលបៃតង Connexion កោះពេជ្រ

រុក្ខជាតិ និងសួនច្បារ គឺជាចំណែកមួយដ៏សំខាន់នៃជីវិត, វាមិនត្រឹមតែផ្ដល់ឱ្យយើងគ្រប់គ្នានូវអុកស៊ីហ្សែន និងអាហារ សម្រាប់ទទួលទានប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយរក្សាស្ថេរភាពបរិស្ថាន និងបង្កើតបរិយាកាសដ៏ស្រស់ស្អាត សម្រាប់ការរស់នៅផងដែរ។

ដោយមើលឃើញពីសារៈសំខាន់នៃការផ្សារភ្ជាប់ជីវិតរស់នៅប្រចាំថ្ងៃ Jungle a Domicile និង Phnom Penh Green Studio បានសហការបង្កើតពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ កាលពីដើមឆ្នាំ២០២២ ដើម្បីបំផុសគំនិតឱ្យប្រជាជនមានការស្រឡាញ់ និងយល់ដឹងអំពីអត្ថប្រយោជន៍នៃ រុក្ខជាតិ និងបរិស្ថានជុំវិញខ្លួន ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៥នេះ ពិព័រណ៌រុក្ខជាតិ និង​សួនច្បារ នឹងប្រព្រឹត្ត​ទៅ​​ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៤ កញ្ញា នៅ​មជ្ឈមណ្ឌល​ Connexion កោះពេជ្រ។

លោក ហែម ច័ន្ទសុភ័ក្រ្ដ សហស្ថាបនិក និងនាយកកម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ លើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺចង់ឱ្យប្រជាជនយល់ដឹងអំពីចំណេះដឹងទាក់ទងនឹងការដាំដុះ និងការថែរក្សា ដែលមិនត្រឹមតែធ្វើឱ្យបរិស្ថានកាន់តែមានភាពបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការជួយពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនកម្ពុជា។

“នៅពេលដែលយើងចាប់ផ្តើមស្រឡាញ់ធម្មជាតិ ពួកយើងនឹងមានការយកចិត្តទុកដាក់បន្ថែមក្នុងការថែរក្សាបរិស្ថាន និងសហគមន៍ជុំវិញខ្លួនយើង”

សហស្ថាបនិក និងនាយកកម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ បានសង្កត់ធ្ងន់ថា ពិព័រណ៍នេះមិនត្រឹមតែផ្តល់ចំណេះដឹងដោយផ្ទាល់ពីក្រុមអ្នករៀបចំទេ ប៉ុន្តែថែមទាំងជាវេទិកា ដែលអ្នកចូលរួមអាចរៀនពីគ្នាទៅវិញទៅមក តាមរយៈការជួបជុំជាមួយអ្នកលក់រុក្ខជាតិ ក៏ដូចជាអ្នកចូលរួមដទៃទៀត។

លោកបន្តថា ពួកគាត់អាចផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងគ្នា។ ក្រៅពីនេះ យើងក៏នាំមកនូវប្រធានបទថ្មីៗជារៀងរាល់រដូវកាល ដូចជា ការរៀបចំ​ Terrarium, រៀនពីការសម្ងួតផ្កា ការរៀនពីការចាក់ទាន់ក្រអ៊ូប​ និង​ការ​បោះពុម្ភរូបភាពលើសម្លាកបំពាក់ជាដើម។

គួរបញ្ជាក់ថា ពិព័រណ៌រុក្ខជាតិ និងសួនច្បារភ្នំពេញ ត្រូវបានរៀនចំចំនួន ៤ លើករួចមកហើយ ដោយការរៀបចំកន្លងមក ទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសាធារណជន ដោយមានអ្នកចូលរួមជាង ១ម៉ឺននាក់ ក្នុងអំឡុងពេលកម្មវិធី។ សម្រាប់ពិព័រណ៍លើកទី៥នេះ មានគោលបំណងផ្តល់បទពិសោធន៍ល្អជាងមុន ដោយនាំមកនូវសកម្មភាព និងប្រធានបទថ្មីៗ ដើម្បីផ្តល់ជូនអ្នកដែលចូលរួម ដូចជាការតាំងបង្ហាញរុក្ខជាតិលម្អ និង​រុក្ខជាតិកម្រជាច្រើនប្រភេទ,​ លើសពីនេះទៅទៀត​​ ក៏នឹងមានតាំងបង្ហាញស្នាដៃសិល្បៈរុក្ខសាស្រ្ត សម្ភារៈប្រើប្រាស់​ គ្រឿងអលង្ការ ម្ហូបអាហារ និង​ ផលិតផលជាច្រើនផងដែរ៕​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...