កត្តា៩ ជួយពង្រឹងសុខភាពខួរក្បាល

ថែទាំសុខភាពខួរក្បាលប្រៀបដូចជាយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្ត ឬសុខុមាលភាពទូទៅដោយការប្រព្រឹត្តសកម្មភាពល្អៗប្រចាំថ្ងៃ ។ តាមរយៈគេហទំព័រ Yourtango បានចែករំលែកគន្លឹះប្រាំបួនចំណុចដើម្បីផ្ទៀងផ្ទាត់ឱ្យឃើញថា តើលោកអ្នកបានយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពខួរក្បាលកម្រិតណា។

១. សុភមង្គល ៖ យកចិត្តទុកដាក់ចំពោះសុភមង្គលផ្ទាល់ខ្លួន។ ជាធម្មតា មនុស្សតែងរំពឹងសុភមង្គលក្នុងការរស់នៅប្រចាំថ្ងៃ ស្របពេលកត្តាទាំងនេះក៏ជាចំណែកនាំចិត្តគំនិត ឬខួរក្បាលឱ្យមានផាសុកភាព និងភាពរីករាយជារៀងរាល់ថ្ងៃ។ ប៉ុន្តែការឈ្មុសឈ្មុលរុករកសុភមង្គលគឺមានភាពមន្ទិលយ៉ាងអានេក ហើយការឱ្យនិយមន័យនៃសុភមង្គលទៀតសោធក៏មានភាពខុសប្លែកគ្នាទៅតាមបុគ្គលម្នាក់ៗ ឬទៅតាមការកំណត់របស់ក្រុមមនុស្សណាមួយ ។ អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែមនោះនៅត្រង់ថា សុភមង្គមមិនមែនចង់បានភ្លាមក៏កើតឡើងភ្លាមៗនោះទេ គឺតម្រូវឱ្យមានការហាត់ពត់លត់ដំស្មារតី និងការស្គាល់ពីអ្វីដែលខ្លួនប៉ងប្រាថ្នា រួមទាំងការចេះស្កប់ស្កល់ចំពោះអ្វីដែលកំពុងមាននៅពេលបច្ចុប្បន្ននេះ។

២. ភាពបត់បែន ៖ ភាពបត់បែនត្រង់ចំណុចនេះ មិនមែនសំដៅលើការបត់បែនផ្នែករាងកាយតែមួយចំណុចនោះទេ ប៉ុន្តែចង់សំដៅទៅដល់ការចេះសម្របខ្លួនទៅនឹងបរិបទថ្មីៗ ជាពិសេសនោះគឺការរៀនរស់នៅក្នុងស្ថានភាពជាក់ស្តែង ឬកាលៈទេសៈបច្ចុប្បន្ន មិនថាកំពុងតែស្ថិតក្នុងស្ថានការលំបាកបែបណានោះទេ ការចេះទទួលស្គាល់ការអំពីបច្ចុប្បន្នភាព គឺជាចំណែកជួយឱ្យមនុស្សអាចកាត់បន្ថយអាការៈស្រ្តេស បន្ថយអាការៈថប់បារម្ភ និងជៀសអំពីជំងឺធ្លាក់ទឹកចិត្ត រួមទាំងជំរុញស្មារតីឱ្យមានការផ្តោត។

៣. ចេះប្រើប្រាស់អារម្មណ៍ ៖ ធម្មជាតិរបស់មនុស្ស ឬអារម្មណ៍របស់មនុស្សគឺមានការប្រែប្រួលឡើងចុះឥតឈប់ឈរ ជួនកាលក៏សប្បាយចិត្តខ្លាំង ជួនកាលក៏កើតទុក្ខខ្លាំង រំជើបរំជួលខ្លាំង ឬខឹងខ្លាំងជាដើម។ ដូច្នេះការយកចិត្តទុកដាក់អំពីការឆ្លើយតបប្រកបដោយវិជ្ជមាននៅពេលមានកំហឹង ឬការប្រើប្រាស់អារម្មណ៍ឱ្យត្រូវនឹងស្ថានការណ៍ គឺជាចំណែកសំខាន់ដែលអាចនាំផលវិជ្ជមានក្នុងការរស់នៅ។

៤. ទំនាក់ទំនងល្អ ៖ ទំនាក់ទំនងល្អក្នុងចំណុចនេះ គឺគិតទាំងទំនាក់ទំនងជាមួយមនុស្សស្និទ្ធស្នាលណាម្នាក់ ឬក៏ជាមួយមនុស្សទូទៅ​ ដែលមានលក្ខណៈប្រកបដោយក្ដីមេត្តា ករុណា ឧបេក្ខា និងមុទិតា ក៏ដូចជាការយល់ចិត្តគ្នាទៅវិញទៅមកនៅក្នុងទំនាក់ទំនងនីមួយៗ។​

៥. បង្កើនប្រាជ្ញា និងបទពិសោធល្អៗ ៖ ដំណើរជីវិតគឺពឹងផ្អែកទៅលើការសម្រេចចិត្ត ហើយសមត្ថភាពនៃការសម្រេចចិត្តក្នុងដំណាក់កាលនីមួយៗក៏អាស្រ័យទៅលើសកម្មភាព ឬការពង្រឹងប្រាជ្ញាក្នុងការរស់នៅប្រចាំថ្ងៃយ៉ាងដូច្នោះដែរ។ ​ការសម្រេចចិត្តដែលល្អតិច ឬល្អច្រើន ក៏អាស្រ័យលើបទពិសោធន៍ ចំណេះដឹងវិភាគថ្លឹងថ្លែង ដែលចំណុចទាំងនេះសុទ្ធសឹងតែពាក់ព័ន្ធនឹងការប្រើប្រាស់សមត្ថភាពខួរក្បាលរួមបញ្ចូលជាមួយគ្នាដែរ។ ដែលនេះបង្ហាញថាសុខុមាលភាពល្អ នាំទៅរកការសម្រេចចិតត្តបានល្អ។

៦. ស្វែងយល់មនុស្សជុំវិញខ្លួន ៖ កាលដែលមានសុខភាពផ្លូវចិត្តល្អ មនុស្សក៏មានថាមពលគ្រប់គ្រាន់ក្នុងការចែកចាយអារម្មណ៍ល្អ និងរឿងប្រពៃ ទៅកាន់អ្នកដទៃបានដូចគ្នាដែរ ក្នុងហេតុផលមួយនេះអាចបញ្ជាក់បានថា ការចេះយល់ចិត្តអ្នកដទៃ យល់ពីអារម្មណ៍អ្នកដទៃ មានសេចក្ដីអនុគ្រោះតាមរយៈការបណ្តុះទឹកចិត្តល្អៗ ការបារម្ភ និងព្រមជួយអ្នកដទៃទៅតាមលទ្ធភាពដែលមាន គឺជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងសុខុមាលភាពរស់នៅ។

៧. មានសីលធម៌ស្គាល់ខុសស្គាល់ត្រូវ ៖ តើអ្នកនៅតែអាចរក្សាស្មារតីឱ្យធ្វើរឿងត្រឹមត្រូវបានដែរឬទេ បើទោះបីជានៅម្នាក់ឯងក៏ដោយ ការរំពឹងទុកពីសង្គមគឺទាមទារឱ្យបុគ្គលម្នាក់ៗប្រព្រឹត្តសកម្មភាពមិនឃ្លាតចាកពីសីលធម៌ និងមានសមត្ថភាពមិនត្រឹមតែផ្តល់ប្រយោជន៍ចំពោះបុគ្គលខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែទន្ទឹមគ្នានោះក៏ត្រូវផ្តល់ផលប្រយោជន៍ទៅកាន់អ្នកដទៃតាមដែលអាចធ្វើបាន​។ កាលដែលប្រតិបត្តិទៅតាមការចង់បានរបស់សង្គមប្រកបដោយហេតុផល ក៏ជាចំណែកមួយក្នុងចំណុចជាច្រើនដែលនាំឱ្យសុខភាពខួរក្បាលមានភាពប្រសើរឡើង។

៨. ស្គាល់នូវអត្ថន័យជីវិត ៖ ការរកឱ្យឃើញនិយមន័យជីវិតផ្ទាល់ខ្លួន ជាវិថីនាំទៅរកសុខដុមរមនា ឬការបង្កើនសុខុមាលភាពក្នុងដំណើររស់នៅប្រចាំថ្ងៃ ដោយហេតុថាបទពិសោធន៍ និងការរស់នៅរបស់មនុស្សម្នាក់ៗ មានភាពខុសប្លែកគ្នា​។ ដូច្នេះនិយមន័យជីវិត ឬរបៀបទទួលបានសុភមង្គលក៏មានភាពខុសគ្នាទៅតាមស្ថានភាពនៃមនុស្សម្នាក់ៗ។

៩. មានការពិចារណាជារឿយៗ ៖ ការពិចារណាអំពីការរស់នៅជាប្រចាំ ក៏ដូចជាការឆ្លុះបញ្ចាំងជារឿយៗអំពីការរស់នៅប្រចាំថ្ងៃ ជាកត្តាមួយដែលអាចកាត់បន្ថយភាពស្មុគស្មាញនៃសុខភាពផ្លូវចិត្ត។ ពីព្រោះសុខភាពផ្លូវចិត្តតភ្ជាប់នឹងរបៀបនៃការគិត។ ដូច្នេះត្រូវទុកចន្លោះខ្លះដើម្បីផ្តល់ឱកាសឱ្យមានពេលនៅជាមួយខ្លួនឯង ស្វែងយល់ពីតម្រូវការ ចំណូលចិត្ត និងអ្វីដែលគួរតែបំពេញបន្ថែម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។