គន្លឹះ៤ ជួយឱ្យការចំណាយប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការ

ការយកចិត្តទុកដាក់ ឬក៏ការរំលឹកខ្លួនឯងឱ្យចាយត្រូវនឹងទំហំទឹកប្រាក់ដែលខ្លួនមាន ឬឱ្យស្របនឹងតម្រូវការជាក់ស្តែង បានជះឥទ្ធិពលទៅកាន់ការសម្រេចចិត្ត ការបង្កើតទម្លាប់ល្អប្រចាំថ្ងៃ និងភាពរឹងមាំទៅកាន់សុខភាពផ្លូវចិត្តផងដែរ។ ដើម្បីជំរុញឱ្យមានស្មារតីខ្ពស់ក្នុងការចាយវាយ ត្រូវផ្តោតលើបច្ចុប្បន្នភាព ពុំមែនត្រឡប់ទៅសោកស្តាយរាល់សាច់ប្រាក់ ឬទឹកប្រាក់ដែលបានចំណាយអស់កាលពីមុនៗនោះទេ។

តាមរយៈ Fulton​​​ Bank បានបង្ហាញគន្លឹះចំនួន៤ ក្នុងការដាស់សតិខ្លួនឯង ឱ្យយកចិត្តទុកដាក់ក្នុងការចំណាយ ឬមានសតិរឭកដឹងក្នុងការចាយវាយប្រចាំថ្ងៃ ៖

ផ្នត់គំនិត ៖ ស្មារតីរឭកដឹងពុំអាចសម្រេចបាននោះទេ ប្រសិនបើមិនមានផ្នត់គំនិតជឿជាក់លើការចាវាយដោយហ្មត់ចត់ថា អាចជួយឱ្យគុណភាពនៃការរស់នៅមានភាពរីកចម្រើន ដូចនេះសូមក្រឡេកមើលអ្វីដែលលោកអ្នកឱ្យតម្លៃ និងអ្វីដែលជាអាទិភាពក្នុងការរស់នៅ ហើយអ្វីដែលអាចបំពេញសេចក្ដីត្រូវការ និងធ្វើឱ្យការរស់នៅរបស់អ្នកមានអត្ថន័យពេញលេញ។ ឧទាហរណ៍ ការជួបជុំគ្រួសារ ការស្គាល់មនុស្សថ្មី និងទៅកន្លែងដែលពុំធ្លាប់ស្គាល់ជាដើម។ ដោយសារតែតម្រូវការរបស់មនុស្សមានច្រើន ដូច្នេះគួរកត់ត្រាទុកមួយឡែក បើក្នុងករណីត្រូវកាត់បន្ថយចំណាយ នោះនឹងងាយស្រួលក្នុងការជ្រើសយកភាពសំខាន់ៗដែលត្រូវចំណាយ និងប្រើពេលតិចក្នុងការកាត់ចោលនូវចំណុចណាដែលមិនចាំបាច់។

ឆ្លុះបញ្ចាំងបទពិសោធន៍កន្លងមក ៖ ត្បិតថាមិនចាំបាច់ក្នុងការសោកស្តាយរាល់កំហុសដែលធ្លាប់បង្កពាក់ព័ន្ធនឹងការចំណាយដែលមិនល្អកាលពីមុនៗ ប៉ុន្តែក៏ត្រូវការក្រឡេកទៅមើលទម្លាប់នៃការចាយវាយចាស់ៗ ដែលនេះជាចំណែកមួយជួយឱ្យជៀសវាង ក្នុងការចាយខុសខ្ទង់សម្រាប់ពេលបច្ចុប្បន្ន និងការរំលឹកដាស់តឿនស្មារតីឱ្យបានរឿយៗទៀតផង។ ឧទាហរណ៍ការនឹកទៅដល់ពេលទិញសម្ភារៈ! សម្ភារៈនិយមច្រើនបានធ្វើឱ្យអារម្មណ៍ល្អមួយភ្លែតៗ ប៉ុន្តែវាក៏នឹងធ្លាក់ចុះទៅវិញនៅពេលមានសម្ភារៈប្លែកៗថ្មីៗចេញលក់លើទីផ្សារជាបន្តបន្ទាប់។

សម្ភារៈដែលគួរទិញ ៖ សម្ភារៈដែលគួរមានបន្ថែម គួរតែជាសម្ភារៈទាំងឡាយណាដែលបង្កភាពងាយស្រួលទៅកាន់ការរស់នៅប្រចាំថ្ងៃ សម្ភារៈដែលជួយបង្កើនចំណូល សម្ភារៈដែលជួយសម្រាលបន្ទុក និងបង្កើនផលិតភាពក្នុងការសិក្សាឬការងារ។

គោលដៅចំណាយ ៖ ក្នុងចំណេះដឹងមូលដ្ឋានគ្រឹះ នៃហិរញ្ញវត្ថុ មានការជជែកជាច្រើនអំពីគោលដៅនៃការសន្សំ! ចុះគោលដៅនៃការចំណាយវិញ តើមានរូបភាពបែបណា ហើយគ្រាន់តែចំណាយដែលជាសកម្មភាពដ៏ងាយស្រួល ហេតុអ្វីត្រូវមានគោលដៅ? មូលហេតុនោះ គឺ កាលដែលបានគិតទុកមុនអំពីអ្វីដែលគួរចំណាយ វាក៏បានជះឥទ្ធិពលវិជ្ជមានទៅកាន់ការសន្សំដូចគ្នា ការគិតទុកមុន ជួយកុំឱ្យចាយលើរបស់ដែលអត់ក៏បានមានក៏បាន និងជាការសម្រួចខ្ទង់ចំណាយឱ្យ​ស្របតាមលទ្ធភាពនិងតម្រូវការជាក់ស្តែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...