ល្បែងខួរក្បាលចំនួន៤ និង​សកម្មភាពផ្សេងៗ​ ដែលជួយ​ជំរុញ​ការចងចាំ

នៅក្នុងសម័យកាលដែលមានបច្ចេកវិទ្យាទំនើប ការថែរក្សាសុខភាពខួរក្បាលបានក្លាយជាប្រធានបទដ៏សំខាន់, ខួរក្បាល​ក៏ដូចជាសាច់ដុំរាងកាយដែរ វាត្រូវការការហាត់ប្រាណជាប្រចាំដើម្បីរក្សាភាពរហ័សរហួន និងការពារ​ការចុះខ្សោយ​នៃល្បឿន​នៃការគិត ជាពិសេសនៅពេលដែលយើងមានអាយុកាន់តែច្រើន។

តើល្បែងខួរក្បាលផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

ល្បែងខួរក្បាលមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “អាហារបំប៉ន” សម្រាប់កោសិកាប្រសាទ ដោយវានឹង​ផ្តល់អត្ថប្រយោជន៍ដូចជា បង្កើន​ការផ្តោត​អារម្មណ៍, ពង្រឹងការដោះស្រាយ​បញ្ហា ពិសេស​គឺ​ការពារជំងឺភ្លេចភ្លាំង។

ដើម្បី​ឱ្យ​ខួរក្បាល​ទទួលបាន​ការ​រំញោច​គ្រប់ជ្រុងជ្រោយ អ្នក​ជំនាញបានណែនាំ​នូវ​ល្បែងខួរក្បាល​ចំនួន៤​ដែលគួរ​លេង​ដូចជា ៖

១. ល្បែង​លេខ និងតក្កវិជ្ជា (Sudoku) ៖ ល្បែងនេះជួយឱ្យយើងមានរបៀបគិតបែបរចនាសម្ព័ន្ធ និងពង្រឹង​ជំនាញ​ដោះស្រាយបញ្ហា​តាមរយៈលេខ។ ការលេងល្បែងនេះតម្រូវឱ្យខួរក្បាលរៀបចំលំដាប់លំដោយឱ្យបានត្រឹមត្រូវ ដែលជាមូលដ្ឋាន​គ្រឹះក្នុងការបង្កើនការផ្ដោតអារម្មណ៍ និងការចងចាំរយៈពេលខ្លី។

២. ល្បែងអុក (Chess) ៖ វាគឺជាឧបករណ៍ដ៏វិសេសវិសាលក្នុងការបង្រៀនយើងឱ្យចេះរៀបចំយុទ្ធសាស្ត្រ និងការទស្សន៍ទាយ​សកម្មភាពទុកជាមុន។ អ្នកលេងអុកតែងតែហាត់គិតពីផលវិបាកនៃជំហាននីមួយៗមុននឹងសម្រេចចិត្ត ដែលចំណុចនេះជួយឱ្យខួរក្បាលមានភាពរហ័សរហួនក្នុងការវិភាគស្ថានភាពស្មុគស្មាញក្នុងជីវិតរស់នៅជាក់ស្តែង។

៣. ល្បែងផ្គុំរូប (Jigsaw Puzzles) ៖ មានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការពង្រឹងការចងចាំតាមរយៈរូបភាព និងលំហ។ សកម្មភាពនេះតម្រូវឱ្យខួរក្បាលធ្វើការងារយ៉ាងធ្ងន់ធ្ងរលើការពិនិត្យមើលរាង រូបរាង និងពណ៌ ដើម្បីផ្គូរផ្គង​ចំណែកតូចៗឱ្យទៅជារូបភាពពេញលេញ ដែលវាជួយឱ្យការចងចាំផ្នែកចក្ខុវិញ្ញាណកាន់តែរឹងមាំ។

៤. ល្បែងពាក្យ (Crosswords) ៖ គឺជាមធ្យោបាយដ៏ល្អក្នុងការបង្កើនវាក្យសព្ទ និងសមត្ថភាព​ទាញយក​ព័ត៌មានពី​ការចងចាំ​រយៈពេលវែង។ ការព្យាយាមនឹកពាក្យ ឬនិយមន័យដែលយើងធ្លាប់បានរៀនពីមុនមក គឺជាការហាត់​ប្រាណខួរក្បាល​ដើម្បីកុំឱ្យមានការភ្លេចភ្លាំង និងជួយឱ្យការប្រាស្រ័យទាក់ទងកាន់តែមានភាពសម្បូរបែប។

ក្រៅពីការលេងល្បែងខួរក្បាលខាងលើ សកម្មភាពក្នុង​ជីវភាពរស់នៅ ក៏​ដើរតួយ៉ាងសំខាន់ផងដែរដើម្បីជំរុញ​ការ​ចងចាំផងដែរ។ ក្នុងនោះការរៀនជំនាញថ្មីៗ ដូចជាការរៀនភាសាបរទេស ឬការហាត់លេងឧបករណ៍តន្ត្រី ត្រូវបានគេចាត់ទុកថាជាការហាត់ប្រាណខួរក្បាលដ៏ល្អបំផុត។ នៅពេលដែលយើងរៀនអ្វីដែលថ្មីស្រឡាង ខួរក្បាលនឹងបង្ខំខ្លួនឯងឱ្យបង្កើតបណ្តាញប្រសាទថ្មីៗ និងបង្កើនភាពបត់បែនក្នុងការគិត ដែលធ្វើឱ្យស្មារតីកាន់តែរហ័សរហួន និងចងចាំបានយូរអង្វែង។

ទន្ទឹមនឹងការបញ្ចេញសកម្មភាពខួរក្បាល ការធ្វើសមាធិក៏ដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពផ្លូវចិត្ត។ សមាធិជួយឱ្យយើងចេះគ្រប់គ្រងអារម្មណ៍ និងកាត់បន្ថយស្រ្តេស ដែលជាសត្រូវចម្បងបំផ្លាញកោសិកាចងចាំ។ នៅពេលដែលចិត្តមានភាពស្ងប់ស្ងាត់ ខួរក្បាលនឹងមានលំហរគ្រប់គ្រាន់ក្នុងការទទួលយក និងរក្សាទុកព័ត៌មានបានយ៉ាងមានប្រសិទ្ធភាព ដោយមិនមានការរំខានពីសម្ពាធខាងក្រៅ។

ក្រៅពីការហ្វឹកហាត់ និងការសម្រាកចិត្ត ការគេងឱ្យបានគ្រប់គ្រាន់គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ក្នុងអំឡុងពេលដែលយើងគេងលក់ ខួរក្បាលនឹងចាប់ផ្តើមដំណើរការ “រក្សាទុក” ឬរៀបចំចំណេះដឹង និងព័ត៌មានទាំងឡាយដែលយើងបានរៀនពេញមួយថ្ងៃឱ្យមានសណ្តាប់ធ្នាប់។ ការគេងស្កប់ស្កល់ប្រៀបដូចជាការផ្ទេរទិន្នន័យពីការចងចាំបណ្តោះអាសន្ន ទៅកាន់ការចងចាំរយៈពេលវែង ដែលជួយឱ្យយើងអាចនឹកឃើញរឿងរ៉ាវទាំងនោះវិញបានយ៉ាងច្បាស់លាស់នៅថ្ងៃបន្ទាប់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...