អកប្បកិរិយាពុល ឬតុកសិក (Toxic behavior) បណ្តាលមកពីកត្តាជាច្រើនរួមផ្សំ ហើយក៏មិនឆ្លុះបញ្ចាំងថាបុគ្គលនោះមានបំណងមិនល្អទាំងស្រុងទោះទេ ព្រោះវាជាប់ទាក់ទងនឹងសុខភាពផ្លូវចិត្ត។ តាមគេហទំព័រ Healthline បានបង្ហាញគន្លឹះមួយចំនួនដើម្បីដោះសា្រយ ឬឆ្លើយតបនឹងបុគ្គលមានអកប្បកិរិយាទាំងនោះដូចតទៅ៖
១.គេចចេញពីអន្ទាក់ ៖ មនុស្សមួយចំនួនដែលមានអកប្បកិរិយាពុល មាននិន្នាការបង្ហាញថា ខ្លួនគេផ្ទាល់ជាជនរងគ្រោះគ្រប់ពេលគ្រប់វេលា ទោះបីជាហេតុការណ៍នោះបង្កឡើងដោយថ្វីដៃរបស់គេក៏ដោយ។ ជាងនោះទៅទៀតគេអាចនឹងស្ដីបន្ទោសអ្នកដទៃនូវអ្វីដែលគេបានសាងមិនល្អទៀតផង។ បើអ្នកនៅតែបង្ហាញភាពរីករាយ ព្រោះតែមិនចង់ឱ្យមានការខឹងស្អប់គ្នា នោះអាចជាមិនមែនជម្រើសល្អទេ! ព្រោះពួកគេនឹងយល់ថា អ្នកកំពុងតែយល់ស្របនឹងគំនិតគេដែរ ហើយពួកគេនៅតែបន្តធ្វើបែបនេះដដែលៗទៅកាន់អ្នកផ្សេង។ ជំនួយមកវិញ អ្នកត្រូវបង្ហាញនូវអ្វីដែលអ្នកមិនពេញចិត្តប្រកបដោយក្ដីមេត្តា និងការគោរពឱ្យបានច្រើន។ ឧទាហរណ៍ អ្នកអាចនិយាយបានថា «សម្រាប់ខ្ញុំហាក់មានការយល់ឃើញអំពីបញ្ហានោះខុសពីអ្នកបន្ដិច», បន្ទាប់មកពន្យល់នូវអ្វីដែលបានកើត និងប្រកាន់ភ្ជាប់នូវការពិតជានិច្ច ដោយគ្មានការបំភ័ន្ត ឬចោទប្រកាន់ណាមួយឡើយ។

២.មិនចូលរួមជាមួយ ៖ បុគ្គលដែលចូលចិត្តបន្ទោសអ្នកដទៃ តែងតែមានរឿងថ្មីៗទាក់ទងនឹងភាពអយុត្តិធម៌ ឬភាពលម្អៀងណាមួយចំពោះខ្លួនគេជានិច្ច។ ដើម្បីការពារខ្លួនអ្នកពីស្ថានការណ៍នេះ អ្នកអាចឆ្លើយតបនៅប្រយោគសាមញ្ញៗយ៉ាងដូច្នោះថា «សោកស្ដាយ ដែលអ្នកយល់ឃើញបែបនោះ» បន្ទាប់មកចាកចេញ។ ហើយបើមិនចាំបាច់ទេកុំបន្តវែកញ៉ែករកខុសត្រូវ ទាំងដែលគ្មានជនទី៣មកធ្វើសាក្សី ព្រោះវាពុំចំណេញអ្វីដល់អ្នកឡើយ។
៣. សង្កេតស្ថានភាពអារម្មណ៍ដែលគេផ្តល់ឱ្យ ៖ កាលដែលមានចំណេះដឹងស្គាល់អំពីអកប្បកិរិយាពុល (Toxic Behavior) វាអាចធ្វើឱ្យអ្នកងាយស្រួលក្នុងការរកវីធីដោះស្រាយបានកាន់តែលឿន។ ជាទូទៅ មានម្តងម្កាលមនុស្សបានប្រើប្រាស់ប្រយោគដែលឈ្លើយ ឬប្រយោគធ្វើឱ្យឈឺចាប់ទាំងមិនបានតំាងចិត្តនោះទេ ព្រោះមិនមាននរណាម្នាក់មានអារម្មណ៍ល្អគ្រប់ពេលនោះឡើយ ដូច្នេះត្រង់ចំណុចនេះមិនអាចនិយាយបានថា គេជាបុគ្គលមានអកប្បកិរិយាពុលបានឡើយ។ យ៉ាងណាមិញ ដើម្បីឱ្យជាក់កាន់តែច្បាស់ត្រូវដាក់ជាសំណួរ ហើយសួរមកកាន់ខ្លួនឯងវិញដូចជា តើសកម្មភាពអវិជ្ជមានទាំងនោះកើតមានជារឿយៗដែរឬទេ និងកើតដោយចេតនា ឬអចេតនា? តើពួកគេបានសុំទោសដោយសុទ្ធចិត្ត ឬក៏ទទួលកំហុសនូវអ្វីដែលបានធ្វើដែរឬទេ? សូមកំណត់សម្គាល់ពីរបៀបដែលគេនិយាយ និងផលប៉ះពាល់ទៅកាន់ស្មារតីអ្នក ដើម្បីថ្លឹងថ្លែង។
៤. និយាយត្រង់ៗតែម្តង ៖ បុគ្គលដែលមានអកប្បកិរិយាពុល ពួកគេមានសមត្ថភាពនិយាយពន្លើសនៅក្រោយខ្នង និងពូកែបង្កើតស្ថានការណ៍ប្រៀបបាននឹងឆាកល្ខោន ពេលខ្លះគេក៏មិនបានដឹងដែរថា តើអ្វីដែលគេបានធ្វើនោះ វាប៉ះពាល់ទៅកាន់អ្នកដទៃកម្រិតណានោះទេ។ ដូច្នេះកាលដែលបើកឱកាស ដើម្បីជជែកសន្ទនាអាចជួយឱ្យពួកគេបានដឹងថា អ្វីដែលគេបានធ្វើកន្លងមកជារឿងដែលមិនអាចទទួលយកបានឡើយ។ ដើម្បីឱ្យស្ថានភាពនេះស្ថិតនៅចំណុចកណ្តាល ឬឈានទៅរកដំណោះស្រាយបាន សូមប្រាប់ពីអារម្មណ៍ពិតរបស់អ្នក ដោយមិនបង្កប់នូវពាក្យចោទប្រកាន់ ឬការបន្ទោសគ្នា។

៥.ផ្តល់មេត្តាប៉ុន្តែកុំព្យាយាមកែតម្រូវ៖ អ្នកប្រហែលជាចង់ជួយមនុស្សដែលអ្នកកំពុងបារម្ភ អាណិតស្រឡាញ់ ទើបមិនអាចផាត់បុគ្គលប្រភេទនោះចេញពីជីវិតបាន។ ក្នុងដំណាក់កាលបែបនេះ អ្នកគ្រាន់តែផ្តល់ក្ដីមេត្តាក៏គ្រប់គ្រាន់ណាស់ទៅហើយ សូមកុំព្យាយាមផ្លាស់ប្តូរ។ ព្រោះនៅទីបញ្ចប់មានតែខ្លួនគេម្នាក់ប៉ុណ្ណោះ ដែលអាចជ្រើសរើស និងមានការប្តេជ្ញាចិត្តក្នុងការកែប្រែបាន។ កាលដែលជួយនរណាម្នាក់ឱ្យមានការផ្លាស់ប្តូរទាំងដែលខ្លួនគេមិនទាន់បានត្រៀមខ្លួនរួចរាល់ វាមិនត្រឹមតែ ពុំទទួលបានប្រសិទ្ធភាពនោះទេ ប៉ុន្តែវាបានធ្វើឱ្យសភាពផ្លូវចិត្តរបស់អ្នកកាន់តែមិនល្អនៅថ្ងៃអនាគត។
៦.និយាយថាទេ ហើយដើរចេញ៖ ការបដិសេធអ្វីមួយវាពិតជាពិបាកសម្រាប់មនុស្សដែលមានចិត្តឆាប់អាណិតអ្នកដទៃ ប៉ុន្តែបើអ្នកសម្រេចចិត្តនិយាយថាទេហើយ សូមកុំកែប្រែឱ្យសោះ។ អាចថាវាជាការប្រកួតប្រជែងនឹងខ្លួនឯងផងដែរ គឺដើម្បីរៀនទប់ទល់ចិត្តជាមួយនឹងកាយវិការដែលបុគ្គលមានអកប្បកិរិយាពុល(Toxic Behaver) ព្យាយាមធ្វើឱ្យអ្នកអាណិតទៅកាន់ពួកគេ។ អ្នកនឹងទទួលបានផលវិជ្ជមានប្រសិនបើអាចឆ្លងកាត់ដំណាក់កាលនេះបាន។ ព្រោះពេលដែល អ្នកក្លាហានគ្រប់គ្រាន់ ក្នុងការបដិសេធរាល់សកម្មភាពដែលធ្វើឱ្យអ្នកខ្វះផាសុខភាព នោះវាធ្វើឱ្យអ្នកលូតទៅកាន់ដំណាក់កាលមួយស្រាលខ្លួនជាងមុន ដែលវាអាចសម្រួលដល់ផលិតភាពកិច្ចការប្រចាំថ្ងៃផងដែរ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2026
សម្រាប់មន្រ្តីនគរបាល ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សរុបចំនួន៤០កន្លែង...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2026
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។
អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...
គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2024
ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...
អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...





























