ស្វែងរកសក្តានុពលខ្លួនឯងតាមរយៈសកម្មភាព គូរ សរសេរ និងថតរូប

ការស្វែងរកសក្ដានុពលខ្លួនឯង (Self-Potential) មានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ដែលជួយ​ស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង, អ្វីដែលចូលចិត្ត និងមិនចូលចិត្ត ហើយ​ក៏​ជួយ​ក្នុង​ការ​ស្វែង​រកមុខងារ ឬអាជីព​ដែលសក្តិសមសម្រាប់ខ្លួនឯង។

ក្នុង​អត្ថបទនេះ យើងនឹងណែនាំពីវិធីស្វែងរកសក្តានុពលខ្លួន​ឯងតាមរយៈសកម្មភាព គូរ សរសេរ និង​ការថតរូប៖

១. ការផាត់ ឬគូសគំនូរ ៖ កាលពីតូចៗធ្លាប់គូសរូបក្នុងសៀវភៅ ឬក៏ការគូសវាសលេងៗនៅក្នុងសៀវភៅមេរៀននិងកំណត់ហេតុដែរទេ? បើសិនជាធ្លាប់ ស្ថិតក្នុងឱកាសនៃការស្វែងរកសក្តានុពលខ្លួនឯង គឺជាពេលដ៏ល្អមួយក្នុងការសាកល្បងវាឡើងវិញ ឬក៏ការកែច្នៃកិច្ចការគំនូរទាំងនោះ ឱ្យក្លាយជាលទ្ធផល ឬជាអនុស្សាវរីយ៍មួយ ដែលផ្តល់នូវអត្ថន័យពេញលេញ។ ដោយឡែកវិធីក្នុងការកែច្នៃមានដូចជា ប្រើប្រាស់កម្មវិធីឌីហ្សាញ ការប្រើប្រាស់ផាត់ពណ៌ខូល័រ ឬក៏ការកាត់ និងផ្គុំរូបភា​ពទាំងនោះឱ្យក្លាយជាផ្ទាំងរូបភាពមួយ។

២. សរសេរ ៖ មនុស្សម្នាក់ យ៉ាងហោចណាស់ក៏មានសាច់រឿងមួយ​ ដែលជាហេតុបង្ហាញឱ្យឃើញថា​ គ្រប់គ្នាសុទ្ធតែមានរឿងរ៉ាវដែលអាចនិយាយបាន​ ឬសុទ្ធតែមានរឿងលាក់ក្នុងចិត្ត និងចង់បង្ហាញចេញមកក្រៅ ដើម្បីឱ្យបានធូរស្បើយ។ ហើយបើមានឱកាសសមស្របណាមួយ មិនគួរលាក់ទុកនូវបទពិសោធន៍ដែលផ្តល់នូវមេរៀនល្អៗចំពោះអ្នកជំនាន់ក្រោយនោះទេ។ ដូច្នេះគួរតែសរសេរសាច់រឿងទាំងនោះដោយខ្លួនឯង មិនថាតាមរយ:ប្រលោមលោក រឿងនិទានខ្លី ឬក៏បង្កើតជាកំណត់ហេតុជាដើម។ មិនថាចាប់ផ្តើមដោយរបៀបណា ឬក៏ការសរសេររឿងអ្វីនោះទេ អ្វីដែលសំខាន់គឺការបង្ហាញអំពីមន្ទិលក្នុងចិត្ត ក៏ដូចជាការបន្សល់ស្នាដៃ និងបទពិសោធន៍សម្រាប់មនុស្សជំនាន់បន្ទាប់បានដឹង បានស្គាល់។

៣. ថតរូប ៖ មិនគួរបណ្តោយឱ្យភាពស្រស់ស្អាតត្រូវបានរសាត់ទៅបាត់ ខណ:ដែលយើងមានលទ្ធភាពក្នុងការរក្សាទុកបាននោះទេ! តួយ៉ាងការរក្សាទុករូបភាពសំខាន់ៗ ស្អាតៗ និងបង្កប់បាននូវអត្ថន័យសម្រាប់ថ្ងៃក្រោយ។ ដូចនេះគួរមានទម្លាប់រក្សាទិដ្ឋភាពទុក មិនថាការថតរូបធម្មតា ថតទេសភាពថ្ងៃលិច ថតរូបនៃផ្ការីកតាមរដូវកាល និងការថតសកម្មភាពជួបជុំរបស់សមាជិកគ្រួសារជាដើម។ ហើយការចាប់ផ្តើមទៀតសោត មិនចាំបាច់ទាល់តែមានកាមេរ៉ាថ្លៃៗទេ​ គឺចាប់ផ្តើមពីអ្វីដែលមាននៅក្នុងដៃ ដូចជាទូរស័ព្ទដៃ។ កាលថតបែបនេះ នឹងជំរុញឱ្យខ្លួនឯងស្គាល់ពីសក្តានុពលផ្ទាល់ខ្លួន ជាពិសេសស្គាល់តាមរយ:ប្រភេទរូបភាពដែលថតបានច្រើនជាងគេ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *