ប្រធាននាយកដ្ឋានយុវជន ៖ ជំនួបរវាងថ្នាក់ដឹកនាំកំពូលអាស៊ាន ជាមួយយុវជនតំណាងអាស៊ាន ផ្ដល់ឱកាសដល់យុវជនលើកពីបញ្ហានានា​ និងអនុសាសន៍ឆ្លើយតប

ភ្នំពេញ – ប្រធាននាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន ជាមួយយុវជនតំណាងអាស៊ាន ផ្ដល់ឱកាសដល់យុវជនបានជួបជាមួយប្រមុខដឹកនាំកំពូលលើកឡើងពីបញ្ហានានា​ និងអនុសាសន៍ឆ្លើយតបអំពីបញ្ហាដែលបានមើលឃើញនៅក្នុងសង្គមជាក់ស្ដែង។

លោក ម៉ិល ផលសីហា ប្រធាននាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ដោយសារពេលបច្ចុប្បន្ននេះ មិនថាតែរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ សូម្បីតែតំបន់អាស៊ានទាំងមូល គឺបាននិងកំពុងរៀបចំឯកសារគតិយុទ្ធផ្សេងៗ ដើម្បីព្យាយាមធ្វើយ៉ាងណាប្រែក្លាយយុវជនពីអ្នកទទួលផលឱ្យទៅជាតួអង្គសំខាន់ នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា

“យើងចង់បានធាតុចូលពីយុវជន តើពាក់ព័ន្ធជាមួយបញ្ហាប្រឈមទាំងអស់នេះ យុវជនមានដំណោះស្រាយអ្វីដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល”

លោក ម៉ិល ផនសីហា បញ្ជាក់បន្ថែមថា បន្ទាប់ពីក្រុមប្រតិភូយុវជនបានដាក់បង្ហាញនូវសេចក្ដីថ្លែងការជូនថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលរបស់អាស៊ាន ឃើញថាទទួលបាននូវលទ្ធផលជាវិជ្ជមាន។ លោកបន្តថា សម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍គាំទ្រចំពោះសេចក្ដីថ្លែងការនេះ​ និងទទួលយកនូវអនុសាសន៍គោលនយោបាយពីប្រតិភូយុវជនអាស៊ានផងដែរ។

កញ្ញា តូវ ជីងស៊ង់ ប្រតិភូយុវជនកម្ពុជា បាននិយាយថា កម្មវិធីនេះ គឺពិតជាល្អ ដែលបានផ្ដល់ឱកាសឱ្យយុវជនចូលរួមក្នុងកិច្ចប្រជុំជំនួបជាមួយថ្នាក់ដឹកនាំកំពូល ហើយបានរៀនសូត្រពីចំណេះដឹងជាច្រើន រួមមាន ទី១. រៀនពីការធ្វើអនុសាសន៍គោលនយោបាយ ទី២. ចំណេះដឹងពីអាស៊ាន យល់ដឹងច្រើនពីទិសដៅអាស៊ាន និងធាតុសំខាន់ៗរបស់អាស៊ាន និងទី៣. ដឹងពីឥរិយាបទក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលអាស៊ាន។

កញ្ញា តូវ ជីងស៊ង់ បន្ថែមថា សម្រាប់អនុសាសន៍ដែលបានថ្លែងទៅកាន់ថ្នាក់ដឹកនាំកំពូលអាស៊ាន គឺយកចេញពីសេចក្ដីសង្ខេបដែលតំណាងប្រតិភូយុវជនអាស៊ានទាំងអស់បានធ្វើរួចនៅក្នុងកិច្ចសន្ទនាយុវជនលើកទី១ ក្នុងខេត្តសៀមរាប កាលពីខែកក្ដដាកន្លងទៅ។ កញ្ញាបន្តថា អនុសាសន៍ទាំងនោះ រួមមាន ១១ចំណុចដែលក្ដោបប្រធានបទទាំង៨ ក្នុងនោះ មានប្រធានបទដូចជា អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងជំនាញការងារនៅថ្ងៃអនាគតជាដើម។

កញ្ញា តូវ ជីងស៊ង់ ប្រតិភូយុវជនកម្ពុជា

“ក្នុងនាមជាប្រតិភូយុវជនអាស៊ាន អ្វីដែលចង់បានពីថ្នាក់ដឹកនាំកំពូលអាស៊ាននោះ គឺអនុសាសន៍ដែលបានថ្លែងទៅ នឹងបានក្លាយទៅជាសកម្មភាពអនុវត្តជាក់ស្ដែងនៅក្នុងបណ្ដាប្រទេសអាស៊ានទាំងអស់”

លោក Bernhart Farras Sukandar ប្រតិភូយុវជនប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ក្នុងភាពជាប្រធានអាស៊ានរបស់ប្រទេសកម្ពុជា លោកផ្ទាល់ពិតជាមានមោទនភាពដែលបានជាប់ជាប្រតិភូយុវជនតំណាងប្រទេសឥណ្ឌូនេស៊ីចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ដឹកនាំកំពូលអាស៊ាន ជាមួយយុវជនតំណាងអាស៊ាន។ លោកបន្តថា លោកពិតជាមានអារម្មណ៍កក់ក្ដៅក្នុងការធ្វើដំណើរមកចូលរួមក្នុងជំនួបដ៏មានសារៈសំខាន់នេះ។ ម្យ៉ាងវិញទៀត ចំពោះការរៀបចំទៅលើកិច្ចប្រជុំកំពូលនានាក្នុងនាមប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺពិតជាល្អប្រសើរ និងទទួលបានលទ្ធផលជាផ្លែផ្កា។

លោក Bernhart Farras Sukandar ប្រតិភូយុវជនប្រទេសឥណ្ឌូនេស៊ី

“ខ្ញុំពិតជារីករាយណាស់ដែលបានមកដល់ប្រទេសកម្ពុជា ហើយកម្មវិធីលើកនេះគឺពិតជាអស្ចារ្យ និងពិតជាសំណាងណាស់ដែលមានកញ្ញា ជីងស៊ង់ ជាប្រតិភូយុវជនអាស៊ានដូចគ្នាបានជួយឱ្យដំណើរការនៃការធ្វើសេចក្ដីថ្លែងការ និងការសហការបានយ៉ាងល្អ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាប្រទេសកម្ពុជាគឺពិតជាដូចផ្ទះដ៏កក់ក្ដៅសម្រាប់ខ្ញុំ”

ប្រតិភូយុវជនប្រទេសឥណ្ឌូនេស៊ី រូបនេះ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក៏ដូចជាអ្នករៀបចំកម្មវិធីដែលបានជ្រើសរើសលោកជាតំណាងយុវជនរបស់អាស៊ានទាំងមូលតែម្ដងដើម្បីធ្វើសេចក្ដីផ្លែងការចំពោះមុខថ្នាក់ដឹកនាំកំពូលនេះ ហើយលោកគិតថា បទពិសោធន៍នេះវាពិតជាមានន័យសម្រាប់ភាពជាយុវជនរបស់ខ្លួនលោកផ្ទាល់។

សូម​បញ្ជាក់ថា តំណាង​យុវជន​អាស៊ាន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ប្រមុខដឹកនាំអាស៊ាន មុន​កិច្ច​ប្រជុំ​កំពូលអាស៊ាន​លើកទី៤០ និង​៤១ ចាប់ផ្តើម ដោយ​ក្នុ​ងនោះ តំណាង​យុវជនអាស៊ាន​បាន​លើក​ឡើង​នូវ​មូលបទ​ចំនួន​៨ចំណុច​ទៅ​ដល់ថ្នាក់ដឹកនាំអាស៊ាន ដែ​ល​រួមមាន ៖ អភិបាលកិច្ច ​ប្រជា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អនាគតនៃការងារ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព និងបរិយាប័ន្ន ការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយគម្លាត​នៃការអភិវឌ្ឍក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងការផ្លាស់ប្តូរគ្នាទៅវិញទៅ​មករវាងប្រជា​ជន​និងប្រជាជន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...