វិធីរក្សាប្រព័ន្ធភាពស៊ាំឱ្យរឹងមាំក្នុងរដូវរងារ កុំឱ្យ​ផ្តាសាយ

ក្នុងនាមជាយុវវ័យ ឬសិស្សនិស្សិត ការសិក្សា ការប្រឡង និងសកម្មភាពសង្គមអាចធ្វើឱ្យរវល់ខ្លាំង រហូតភ្លេចគិតដល់សុខភាពខ្លួនឯង ជាពិសេសក្នុងរដូវរងា ដែលច្រើនតែកើតជំងឺផ្តាសាយ។ ប្រព័ន្ធភាពស៊ាំដែលរឹងមាំ គឺជាខែលការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគផ្តាសាយ និងជំងឺផ្សេងៗ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗដែលអ្នកអាចអនុវត្តបាន ៖

១. អាហារូបត្ថម្ភបានល្អ និងសម្បូរជីវជាតិ

ការទទួលទានអាហារដែលមានតុល្យភាព គឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធភាពស៊ាំល្អ។ ដូច្នេះ​សូមព្យាយាមញ៉ាំបន្លែ និងផ្លែឈើចម្រុះពណ៌ (ដូចជា ផ្លែក្រូច ក្រូចឆ្មារ បន្លែបៃតង ផ្លែប៊ឺរី) ដែលសម្បូរទៅដោយវីតាមីន C, E, Beta-carotene និងសារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) ដែលជួយពង្រឹងកោសិកាភាពស៊ាំ។ ជាមួយ​គ្នានេះ អាហារដូចជាគ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ និងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ (ដើម្បីទទួលបានវីតាមីន D) អាចជួយដល់មុខងារការពាររបស់រាងកាយផងដែរ។ តែកុំភ្លេចផឹកទឹកឱ្យបានច្រើន (យ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ) ដើម្បីរក្សាសំណើមដល់ភ្នាសស្លេស្ម (Mucous Membranes) ដែលជាខ្សែការពារដំបូងប្រឆាំងនឹងការឆ្លងមេរោគ។

២. គេងឱ្យបានគ្រប់គ្រាន់

ការគេងគឺជាពេលវេលាដែលរាងកាយជួសជុល និងបង្កើតកោសិកាការពារ។ សូមព្យាយាមគេងឱ្យបាន ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ ព្រោះថា ការគេងមិនគ្រប់គ្រាន់ ឬគេងមិនទៀងទាត់ អាចកាត់បន្ថយសមត្ថភាពរបស់រាងកាយក្នុងការប្រឆាំងនឹងការឆ្លងមេរោគ។

៣. ធ្វើលំហាត់ប្រាណទៀងទាត់

សកម្មភាពរាងកាយកម្រិតមធ្យម និងទៀងទាត់ ជួយបង្កើនចរន្តឈាម និងធ្វើឱ្យកោសិកាភាពស៊ាំដំណើរការបានល្អ។ ដូច្នេះ អ្នកអាចធ្វើ​លំហាត់ប្រាណកម្រិតមធ្យមដូចជា ដើរលឿន ជិះកង់ ហែលទឹក ឬរត់ហាត់ប្រាណរយៈពេល ៣០ នាទីក្នុងមួយថ្ងៃ យ៉ាងហោចណាស់ ៥ ដងក្នុងមួយសប្តាហ៍។

៤. គ្រប់គ្រងភាពតានតឹង (Stress Management)

ភាពតានតឹងរ៉ាំរ៉ៃ (Chronic Stress) អាចបណ្ដាលឱ្យអរម៉ូន cortisol កើនឡើង ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ សូមគ្រប់គ្រងភាពតានតឹង​ដោយ​អាច​អនុវត្តបច្ចេកទេសបន្ធូរអារម្មណ៍ដូចជា សមាធិ ការដកដង្ហើមវែងៗ ស្តាប់តន្ត្រី ឬចំណាយពេលជាមួយមិត្តភក្តិ។ ជាមួយ​គ្នា ក៏​អាចរកពេលសម្រាកលំហែ ដោយ​ឆ្លៀតពេលដើម្បីសម្រាកពីការរៀន ឬការងារ ហើយធ្វើអ្វីដែលអ្នកចូលចិត្ត។

៥. អនាម័យល្អ និងទម្លាប់ប្រចាំថ្ងៃ

ទម្លាប់ប្រចាំថ្ងៃសាមញ្ញៗ ដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់មេរោគមានដូចជា ៖

  • លាងដៃញឹកញាប់: លាងដៃជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗ យ៉ាងហោចណាស់ ២០ វិនាទី ពិសេសមុនពេលញ៉ាំអាហារ ក្រោយពេលប្រើបង្គន់ និងក្រោយពេលប៉ះពាល់វត្ថុប្រើប្រាស់រួម។
  • ជៀសវាងប៉ះមុខ: កុំយកដៃប៉ះភ្នែក ច្រមុះ និងមាត់។
  • បិទបាំងពេលក្អក/កណ្តាស់: ប្រើកែងដៃ ឬក្រដាសជូតមាត់ ដើម្បីបិទបាំងមាត់ និងច្រមុះពេលក្អក ឬកណ្តាស់ រួចបោះចោលក្រដាសជូតមាត់ភ្លាមទៅក្នុងធុងសំរាម។

ចំណាំ ៖ ការរក្សាប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ មិនមែនធ្វើតែម្តងហើយចប់នោះទេ តែជាការធ្វើសកម្មភាពជាប់លាប់ជារៀងរាល់ថ្ងៃ។ ការថែរក្សាសុខភាពល្អក្នុងរដូវត្រជាក់នេះ នឹងជួយឱ្យអ្នកមានថាមពល និងផ្តោតអារម្មណ៍បានពេញលេញលើការសិក្សា និងសកម្មភាពផ្សេងៗទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)