សកម្មភាព៥ ដើម្បីទប់ទល់នឹងជំងឺធ្លាក់ទឹកចិត្ត

ជាទូទៅ គេបានដឹងហើយថា ការព្យាបាលពីអ្នកជំនាញ ការទទួលទានឱសថ ឬការសុំជំនួយពីអ្នកប្រឹក្សាផ្លូវចិត្ត មា​នសារៈសំខាន់ក្នុងការថែទាំមនុស្សកំពុងប្រឈមនឹងជំងឺបាក់ទឹកចិត្ត។ យ៉ាងណាមិញ ការមានសកម្មភាពផ្លូវកាយ និងការផ្ចង់ស្មារតីឱ្យនឹងធឹងដើរតួនាទីសំខាន់ ក្នុងការកាត់បន្ថយភាពតានតឹង រួមទាំងពង្រឹងផ្លូវចិត្តឱ្យរឹងប៉ឹងមួយកម្រិតទៀត ។ តាមរយៈគេហទំព័រ adimesaved បានបង្ហាញសកម្មភាពប្រាំចំណុច ដែលអ្នកមានបទពិសោធន៍មានជំងឺបាក់ទឹកចិត្ត ជ្រើសយក មកបន្ថយភាពតានតឹង និងជាចំណែកមួយជួយព្យាបាលជំងឺធ្លាក់ទឹកចិត្ត។

១. គូសគំនូរ ៖ ការបង្ហាញអារម្មណ៍ ឬការគិតតាមរយៈការគូសគំនូរ គឺជាការបង្ហាញអារម្មណ៍មួយបែបមានភាពវិជ្ជមាន ព្រោះពេលគូសគំនូរម្តងៗ ត្រូវការដាក់អារម្មណ៍ទាំងស្រុងទៅក្នុងការគូរ ដែលនេះ ប្រៀបដូចជាឱសថព្យាបាលយ៉ាងស្ងៀមស្ងាត់ និងមានប្រសិទ្ធភាព។ ការប្រើសប្រាស់គំនិតច្នៃប្រតិដ្ឋ ឱ្យលេចចេញជារូបរាង ជាទម្លាប់មួយជួយពង្រឹងជំនាញ ការស្គាស់អំពីគុណតម្លៃនៃខ្លួនឯង ក៏ដូចជា ឱសថម្យ៉ាងជួយកាត់បន្ថយអាការតានតឹង ក៏ដូចជាការជៀសចាកពីជំងឺធ្លាក់ទឹកចិត្ត។

២. ដាំដំណាំ ឬបង្កើតសួនច្បារ ៖ សកម្មភាពថែទាំសួនច្បារ ឬក៏ការដាំដំណាំបន្តិចបន្តួច រួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រទៅកាន់សុខភាពផ្លូវចិត្ត ដោយហេតុថា នៅពេលមនុស្សបាននៅក្បែរធម្មជាតិ និងការចូលរួមក្នុងសកម្មភាពសាមញ្ញៗដូចជា ការដាំគ្រាប់ពូជ ការស្រោចទឹកដំណាំឬផ្កា សង្កេតពីភាពលូតលាស់របស់ផ្កា ឬក៏ធម្មជាតិ សុទ្ធសឹងតែជាចំណែកយ៉ាងសំខាន់ជំរុញឱ្យការរស់នៅមានក្ដីសង្ឃឹម និងមានថាមពលបង្កើតគោលដៅច្បាស់លាស់។ ការថែទាំសួនច្បារ ជាកត្តានាំទៅរកការពន្លឿនសកម្មភាពផ្លូវកាយ ដែលជាដើមចមជំរុញឱ្យរាងកាយបញ្ចេញនូវអរម៉ូនសុភមង្គល។  ក្រៅពីនោះ ការថែទាំសួន ជាការផ្តល់ឱកាសចំពោះខ្លួនឯងបាននៅជិតរុក្ខជាតិបៃតងបានច្រើន និងការបង្កើតបាននូវបរិយាកាសស្ងប់ស្ងាត់ល្អ។

៣. សាកល្បងលេងឧបករណ៍តន្រ្តី ៖ ដោយហេតុថា ការ​លេង​ឧបករណ៍​តន្រ្តីតម្រូវ​ឱ្យមនុស្សម្នាក់ៗ ត្រូវតែ​ផ្ដោត​អារម្មណ៍ ឬក៏ការផ្ចង់ស្មារតី និងអាចនាំមនុស្សឱ្យជៀសពីការគិតអវិជ្ជមាន។ តន្រ្តីមានឥទ្ធិពលយ៉ាងអនេកទៅកាន់ដួងព្រលឹងនៃមនុស្សម្នាក់ៗ ហើយការសាកល្បងរៀនលេងឧបរករណ៍តន្រ្តីមួយចំនួន ចាត់ទុកថាជាបទពិសោធន៍ដ៏មានម្លៃមួយក្នុងជីវិត រួមទាំងជាសកម្មភាពប្រយុទ្ធប្រឆាំងនឹងស្ថានភាពជំងឺធ្លាក់ទឹកចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ តន្រ្តីគឺជាមធ្យោបាយមួយដែលមានភាពខុសប្លែកគ្នាជាច្រើន ជួយឱ្យមនុស្សប្រើប្រាស់វាជាការបញ្ចេញមតិ ហ្វឹកហាត់ស្មារតីឱ្យនៅជាមួយបច្ចុប្បន្នភាព បន្ថយទុក្ខសោកសៅ និងជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯង។

៤. សរសេរ ៖ ទម្លាក់ចុងប៊ិកលើក្រដាសទទេស្អាត ឬក៏ដាក់ម្រាមដៃលើក្ដារចុចកុំព្យូរទ័រ គឺជាការបង្ហាញខ្លួនបែបឈ្លាសវៃ និងជាដំណើរការព្យាបាលនៅពេលប្រឈមនឹងជំងឺបាក់ទឹកចិត្ត។ ការសរសេរអារម្មណ៍ផ្ទាល់ខ្លួនចេញមកក្រៅ ជាសកម្មភាពមួយមានផាសុកភាព និងសុវត្ថិភាព ព្រោះការបង្ហាញចេញនោះមិនមានអារម្មណ៍ថា ខ្លាចនរណាម្នាក់មកវាយតម្លៃអ្នកនោះទេ។ ការសរសេរ ទៀតសោត មិនថាតាមរយៈកំណាព្យ ប្រលោមលោក កំណត់ហេតុ ឬក៏ច្នៃជាសាច់រឿងខ្លីនោះទេ សុទ្ធសឹងតែជាការឆ្លុះបញ្ចាំងខ្លួនឯង និងជាការស្រោចស្រង់សុខភាពផ្លូវចិត្ត ក៏ដូចជាការស្គាល់ខ្លួនឯងបានច្រើនជាងមុន។ ការសរសេរប្រៀបបាននឹងការប្រមូលផ្តុំស្មារតីមានរបៀបរៀបរយ និងពង្រឹងភាពច្បាស់លាស់ក្នុងការគ្រប់គ្រងការងារ។

៥. លំហាត់ប្រាណ​ ៖ អនុវត្តន៍សកម្មភាពផ្លូវកាយ ក៏ដូចជាការធ្វើចលនា មិនមានភាពងាយស្រួលនោះឡើយសម្រាប់មនុស្សមានផ្លូវចិត្តទន់ខ្សោយ ប៉ុន្តែចលនារាងកាយ គឺជាជម្រើសមួយមានប្រសិទ្ធភាពដែលគួរអនុវត្តន៍ ក្នុងការទប់ទល់រោគសញ្ញាមិនល្អនានា និងដើម្បីអភិវឌ្ឍសុខុមាលភាពទូទៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់