តើសួនបន្លែ និងសកម្មភាពបែបបៃតងជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តដូចម្តេចខ្លះ?

បរទេស ៖ ការ​បង្កើតជា​សួន​បន្លែ​ ឬសួន​ច្បារ ឬការ​ធ្វើ​សកម្មភាព​នានា​ជាមួយ​សួនទាំងនោះ បើ​មើល​មួយ​ភ្លែត​ទៅវា​ហាក់ដូចជា​សកម្មភាព​សាមញ្ញ​ៗ ដោយ​គេ​មិន​បាន​ចាប់អារម្មណ៍​ទេថា សកម្មភាព​ជាមួយ​រុក្ខជាតិបៃតងទាំងនេះ វាបានផ្តល់ផលប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​ផ្លូវចិត្ត​។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍ ៥ចំណុច ដែល​លោក​អ្នក​គួរ​តែធ្វើ​សកម្មភាព​ជា​មួយ​រុក្ខ​ជាតិ​បៃតង៖

១. ធ្វើឱ្យ​រាងកាយមានសកម្មភាព ៖ ការបង្កើត​សួនបន្លែ ឬ​សួន​ច្បារធ្វើឱ្យ​អ្នកចំណាយពេលនៅខាងក្រៅផ្ទះ ហើយផ្លាស់ទីចុះឡើង ដែលវា​ល្អជាងការអង្គុយស្ងៀមមួយកន្លែងនៅខាងក្នុងផ្ទះ។ ការថែសួនបើ​មើល​ទៅ​វា​អាច​ជា​រឿង​សាមញ្ញ​ដោយ​គ្រាន់តែ​បាញ់ទឹក និង​ដាក់ជី ប៉ុន្តែមានប្រសិទ្ធភាពក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់យើង​ ។ ពេលអ្នកកំពុងនៅសួនច្បារ វាជាការសម្រាកមួយផងដែរ ហើយប្រសិន​បើ​អ្នក​យក​ការងារខ្លះ​មក​ធ្វើ​នៅ​ក្នុង​សួន​ច្បារទៀតវាក៏ជា​ការ​ប្រសើរ​ថែមទៀត ព្រោះវាធ្វើឱ្យអ្នកផ្លាស់ទី និងជួយឱ្យអ្នកចាប់អារម្មណ៍ប្រសើរឡើង។ ការអង្គុយគ្រប់ពេលមិនផ្តល់ផលច្រើនដល់សុខភាពផ្លូវចិត្តរបស់យើងទេ ដូច្នេះការដើរបន្តិចអាចមានប្រយោជន៍សម្រាប់អ្នក។

២. ជួយកាត់បន្ថយការតានតឹងអារម្មណ៍ ៖ ការថប់អារម្មណ៍ គឺជាបញ្ហាដ៏ធំមួយដែលមនុស្សគ្រប់រូបជួបប្រទះ​ ហើយវាមាននៅ​ជុំវិញ​​គ្រប់​ផ្លូវ ​ឬ ​ទិសដៅនៃជីវិតរបស់យើង។ សកម្មភាពមួយ​ចំនួន​ដូចជា​ការរៀបចំសួន គឺជាវិធីដ៏ល្អមួយដើម្បីធ្វើឱ្យអ្នកស្ងប់ ព្រោះវាធ្វើឱ្យអារម្មណ៍​មិន​ល្អ​​ចេញពីខួរក្បាល​ របស់យើង។ ការដាំបន្លែ ធ្វើឱ្យ​អ្នកមិនសូវផ្តោតអារម្មណ៍លើអ្វីដែលធ្វើឱ្យអ្នកថប់ ឬ តានតឹងផ្លូវអារម្មណ៍ឡើយ។ តាមពិត​ទៅ​មនុស្សយើងបានជួបប្រទះរឿងដ៏អាក្រក់ និងភាពរញ៉េរញ៉ៃជា​ច្រើន​នៅ​ក្នុង​ជីវិត តែសកម្មភាពតូចមួយ​នេះ វាក៏​​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​សម្រាល​ភាព​តានតឹងនោះ​បានដែរ។

៣.​ជំរុញឱ្យ​ចិត្តមានការគ្រប់គ្រងល្អ ៖ ប្រសិនបើអ្នកមានអារម្មណ៍ថា ជីវិតរបស់អ្នកគ្រប់គ្រងមិនបាន អ្នកគួរតែធ្វើ​សកម្មភាពបៃតង ។ សកម្មភាពទាំង​នោះ​មាន​ដូចជា​ការ​បង្កើត​ឧបករណ៍​សម្អាត​ធម្មជាតិ​ដោយ​ខ្លួន​ឯង​ ដែល​វា​​សាមញ្ញ ហើយ​អាច​លំហែអារម្មណ៍ និង មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។ សូម្បី​តែ​ការ​ថែ​សួន​បន្តិច​បន្តួច ឬ​ដាំ​ដើម​ស្មៅ​ក៏​ល្អ​ដែរ ទោះវាសាមញ្ញមែន ប៉ុន្តែអនុញ្ញាតឱ្យអ្នកមានការគ្រប់គ្រងចិន​បានកាន់តែច្រើននៅក្នុងស្ថានភាពដ៏ច្របូកច្របល់។

៤. នាំឱ្យ​អ្នកបានលំហែខួរក្បាល ៖ ខួរក្បាលចូលចិត្តធ្វើឱ្យយើងមានអារម្មណ៍ធុញថប់ ប៉ុន្តែជាសំណាងល្អ ការធ្វើការងារបៃតងដែលជួយដល់បរិស្ថានអាចសម្រួលដល់បញ្ហានេះបាន។ ការងារបៃតងដែលជួយដល់បរិស្ថានមានដូចជា ការរៀបចំវត្ថុចាស់ៗឡើងវិញ គឺជាវិធីដ៏ល្អមួយដើម្បីជួយអ្នកឱ្យរួចផុតពីភាពស្រ្តេស និង ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការប្រឈមមុខនឹងពិភពលោកជុំវិញអ្នក។

៥.​ព្យាបាលផ្លូវចិត្ត ៖ ខណៈ​ពេល​កំពុង​​ធ្វើ​សួន​ច្បារ និង​ សកម្មភាព​បរិស្ថាន ​គឺ​ជាវិធី​ល្អ​សម្រាប់​អ្នក​ដែលកំពុងព្យាបាលផ្លូវចិត្តឱ្យ​បាន​ប្រសើរ​ឡើង។ វាប្រៀបបានទៅនឹងការស្វែងរកជំនួយដើម្បីលើកទឹកចិត្តផងដែរ។ ការថែសួន ភាពស្និទ្ធស្នាលនឹងបរិស្ថាន និងការថែរក្សាបរិស្ថាន គឺជាសកម្មភាពព្យាបាលផ្លូវចិត្តដែលល្អសម្រាប់អ្នក ប្រសិនបើអ្នកកំពុងស្វែងរកអ្វីមួយដើម្បីជួយដល់ស្ថានភាពផ្លូវចិត្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...