បរទេស ៖ ការបង្កើតជាសួនបន្លែ ឬសួនច្បារ ឬការធ្វើសកម្មភាពនានាជាមួយសួនទាំងនោះ បើមើលមួយភ្លែតទៅវាហាក់ដូចជាសកម្មភាពសាមញ្ញៗ ដោយគេមិនបានចាប់អារម្មណ៍ទេថា សកម្មភាពជាមួយរុក្ខជាតិបៃតងទាំងនេះ វាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពផ្លូវចិត្ត។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ៥ចំណុច ដែលលោកអ្នកគួរតែធ្វើសកម្មភាពជាមួយរុក្ខជាតិបៃតង៖
១. ធ្វើឱ្យរាងកាយមានសកម្មភាព ៖ ការបង្កើតសួនបន្លែ ឬសួនច្បារធ្វើឱ្យអ្នកចំណាយពេលនៅខាងក្រៅផ្ទះ ហើយផ្លាស់ទីចុះឡើង ដែលវាល្អជាងការអង្គុយស្ងៀមមួយកន្លែងនៅខាងក្នុងផ្ទះ។ ការថែសួនបើមើលទៅវាអាចជារឿងសាមញ្ញដោយគ្រាន់តែបាញ់ទឹក និងដាក់ជី ប៉ុន្តែមានប្រសិទ្ធភាពក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់យើង ។ ពេលអ្នកកំពុងនៅសួនច្បារ វាជាការសម្រាកមួយផងដែរ ហើយប្រសិនបើអ្នកយកការងារខ្លះមកធ្វើនៅក្នុងសួនច្បារទៀតវាក៏ជាការប្រសើរថែមទៀត ព្រោះវាធ្វើឱ្យអ្នកផ្លាស់ទី និងជួយឱ្យអ្នកចាប់អារម្មណ៍ប្រសើរឡើង។ ការអង្គុយគ្រប់ពេលមិនផ្តល់ផលច្រើនដល់សុខភាពផ្លូវចិត្តរបស់យើងទេ ដូច្នេះការដើរបន្តិចអាចមានប្រយោជន៍សម្រាប់អ្នក។

២. ជួយកាត់បន្ថយការតានតឹងអារម្មណ៍ ៖ ការថប់អារម្មណ៍ គឺជាបញ្ហាដ៏ធំមួយដែលមនុស្សគ្រប់រូបជួបប្រទះ ហើយវាមាននៅជុំវិញគ្រប់ផ្លូវ ឬ ទិសដៅនៃជីវិតរបស់យើង។ សកម្មភាពមួយចំនួនដូចជាការរៀបចំសួន គឺជាវិធីដ៏ល្អមួយដើម្បីធ្វើឱ្យអ្នកស្ងប់ ព្រោះវាធ្វើឱ្យអារម្មណ៍មិនល្អចេញពីខួរក្បាល របស់យើង។ ការដាំបន្លែ ធ្វើឱ្យអ្នកមិនសូវផ្តោតអារម្មណ៍លើអ្វីដែលធ្វើឱ្យអ្នកថប់ ឬ តានតឹងផ្លូវអារម្មណ៍ឡើយ។ តាមពិតទៅមនុស្សយើងបានជួបប្រទះរឿងដ៏អាក្រក់ និងភាពរញ៉េរញ៉ៃជាច្រើននៅក្នុងជីវិត តែសកម្មភាពតូចមួយនេះ វាក៏ជាវិធីដ៏ល្អមួយដើម្បីជួយសម្រាលភាពតានតឹងនោះបានដែរ។
៣.ជំរុញឱ្យចិត្តមានការគ្រប់គ្រងល្អ ៖ ប្រសិនបើអ្នកមានអារម្មណ៍ថា ជីវិតរបស់អ្នកគ្រប់គ្រងមិនបាន អ្នកគួរតែធ្វើសកម្មភាពបៃតង ។ សកម្មភាពទាំងនោះមានដូចជាការបង្កើតឧបករណ៍សម្អាតធម្មជាតិដោយខ្លួនឯង ដែលវាសាមញ្ញ ហើយអាចលំហែអារម្មណ៍ និង មានប្រសិទ្ធភាពខ្លាំងណាស់។ សូម្បីតែការថែសួនបន្តិចបន្តួច ឬដាំដើមស្មៅក៏ល្អដែរ ទោះវាសាមញ្ញមែន ប៉ុន្តែអនុញ្ញាតឱ្យអ្នកមានការគ្រប់គ្រងចិនបានកាន់តែច្រើននៅក្នុងស្ថានភាពដ៏ច្របូកច្របល់។
៤. នាំឱ្យអ្នកបានលំហែខួរក្បាល ៖ ខួរក្បាលចូលចិត្តធ្វើឱ្យយើងមានអារម្មណ៍ធុញថប់ ប៉ុន្តែជាសំណាងល្អ ការធ្វើការងារបៃតងដែលជួយដល់បរិស្ថានអាចសម្រួលដល់បញ្ហានេះបាន។ ការងារបៃតងដែលជួយដល់បរិស្ថានមានដូចជា ការរៀបចំវត្ថុចាស់ៗឡើងវិញ គឺជាវិធីដ៏ល្អមួយដើម្បីជួយអ្នកឱ្យរួចផុតពីភាពស្រ្តេស និង ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការប្រឈមមុខនឹងពិភពលោកជុំវិញអ្នក។

៥.ព្យាបាលផ្លូវចិត្ត ៖ ខណៈពេលកំពុងធ្វើសួនច្បារ និង សកម្មភាពបរិស្ថាន គឺជាវិធីល្អសម្រាប់អ្នកដែលកំពុងព្យាបាលផ្លូវចិត្តឱ្យបានប្រសើរឡើង។ វាប្រៀបបានទៅនឹងការស្វែងរកជំនួយដើម្បីលើកទឹកចិត្តផងដែរ។ ការថែសួន ភាពស្និទ្ធស្នាលនឹងបរិស្ថាន និងការថែរក្សាបរិស្ថាន គឺជាសកម្មភាពព្យាបាលផ្លូវចិត្តដែលល្អសម្រាប់អ្នក ប្រសិនបើអ្នកកំពុងស្វែងរកអ្វីមួយដើម្បីជួយដល់ស្ថានភាពផ្លូវចិត្ត៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែលជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គលឆ្នើម ដែលមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/04/2025
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើស...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2023
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន៤០កន្លែងសម្រាប់ការសិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































