បេក្ខជនមកពីវិទ្យាល័យ ហ៊ុន សែន កំពង់សីលា ខេត្តព្រះសីហនុ ជាប់ជ័យលាភីលេខ១ នៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២

ភ្នំពេញ – បេក្ខជនមកពីវិទ្យាល័យ ហ៊ុន សែន កំពង់សីលា ខេត្តព្រះសីហនុ ដែល​ជាក្រុមបដិសេដ ត្រូវបានគណៈកម្មការប្រកាសជាប់ជ័យលាភីលេខ១ នៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ ប្រធាននបទ “សំណល់ផ្លាស្ទិកគឺជាប្រភពចម្បងនៃការបំពុលបរិស្ថានសមុទ្រ” កាលពីពេលកន្លងទៅថ្មីៗនេះ រៀបចំដោយក្រសួងបរិស្ថាន សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា។

យុវតី ជុន សៀងអ៊ីម ជាសិស្សថ្នាក់ទី១១ នៃនៃវិទ្យាល័យ ហ៊ុន សែន កំពង់សីលា ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា ក្រុមរបស់ពួកគេចូលរួមក្នុងកម្មវិធីវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២នេះ ដើម្បីទទួលបានចំណេះដឹងអំពីបរិស្ថាន មានភាពក្លាហានក្នុងប្រកួតប្រជែងកម្មវិធីផ្សេងៗ មានចំណេះដឹងច្រើនក្នុងការច្នៃប្រឌិដ្ឋ និងពង្រឹងភាពក្លាហាន។

“ក្រុមក៏មានការរំពឹងតិចតួចដែរថាអាចនឹងទទួលបានជ័យលាភីលេខ១ ដោយនៅតែបន្តខិតខំសហការធ្វើការងារជាក្រុម ហើយនៅទីបំផុតក្រុមពួកយើងក៏ទទួលបានជ័យលាភី គឺពិតជាសប្បាយចិត្ត និងរំភើប ដោយសារការចូលរួមនេះជាលើកទី១ ហើយក៏អាចយកជ័យលាភីលេខ១ ជូនសាលា និងគ្រួសារ”

យុវតី ជុន សៀងអ៊ីម

ជាមួយគ្នានេះ យុវតី ឈឿន អូនធំ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែន កំពង់សីលា ខេត្តព្រះសីហនុ បន្ថែមថា ការចូលរួមកម្មវិធីនេះ គឺជាលើកទី១ និងជារឿងថ្មីសម្រាប់ក្រុមរបស់ពួកគេ ដែលចាំបាច់ត្រូវការសិក្សាស្វែងយល់ និងត្រូវការណែនាំពីលោកគ្រូ អ្នកគ្រូជាច្រើន។ យុវតី ឈឿន អូនធំ បន្តថា តាមរយៈកម្មវិធីនេះ ដើម្បីជួយយុវជនឱ្យយល់ដឹងអំពីបរិស្ថាន និងស្រឡាញ់បរិស្ថាន ទី១.បណ្ដុះយុវជនតាមរយៈការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃបរិស្ថាន ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការចូលរួមដាំដើមឈើ ក៏ដូចជាផ្សព្វផ្សាយនៅតាមសាលារៀន ដោយបង្កើតជាយុវជនស្ម័គ្រចិត្តដើររើសសំរាម។ លើសពីនេះ លើកទឹកចិត្តប្រើប្រាស់ផលិតផលដែលអាចកែច្នៃឡើងវិញ ដែលអាចជួយឱ្យការពារបរិស្ថានពីការបំពុលផ្សេងៗ។

“ខ្ញុំចង់លើកទឹកចិត្តដល់យុវជនត្រូវខិតខំរៀនសូត្រ ពង្រឹងចំណេះដឹង សេចក្ដីក្លាហាននិយាយជាសាធារណៈ និងចូលរួមជួយអនុវត្តការគ្រប់គ្រងសំរាម ការពារបរិស្ថាននៅតាមសាលារៀន នៅតាមផ្ទះ និងទីកន្លែងសាធារណៈ ព្រោះបរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា”

យុវតី ឈឿន អូនធំ 

ដោយឡែក យុវតី លី ស្រីពេជ្រ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែន កំពង់សីលា ខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមរបស់ពួកគេមានរយៈពេលមួយខែសម្រាប់ត្រៀមប្រកួតវគ្គទី១ និងរយៈពេលមួយខែទៀតសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ ចំពោះការរៀបចំសរសេរប្រធានបទសម្រាប់ប្រកួត ក្រុមរបស់គេចំណាយពេលប្រហែលមួយសប្ដាហ៍ និងកែសម្រួល ទើបជួបគ្នាហ្វឹកហាត់សមនិយាយជារៀងរាល់ថ្ងៃ។

យុវតី លី ស្រីពេជ្រ បន្តថា ចំពោះបញ្ហាប្រឈមក្នុងការប្រកួតគឺទាក់ទងនឹងពេលវេលា មិនសូវមានពេលវេលាគ្រប់គ្រាន់ ព្រោះត្រូវមានម៉ោងរៀននៅសាលាច្រើន។ សម្រាប់ការស្រាវជ្រាវឯកសារ គឺក្រុមរបស់គេស្វែងរកឯកសារយោងដែលមានទម្ងន់ ច្បាស់លាស់ និងមានការទទួលស្គាល់ តាមរយៈផេកផ្លូវការរបស់ក្រសួងបរិស្ថាន បណ្ដាញសារព័ត៌មានដែលគួរឱ្យទុកចិត្ត និងវេបសាយមួយចំនួន។ 

មិនខុសពីសមាជិកក្រុមនោះឡើយ យុវជន សាលាវ ខៃស៊ីង ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែន កំពង់សីលា បន្ថែមថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ ជាកម្មវិធីមួយដែលល្អ ដោយបានផ្ដល់ចំណេះដឹងអំពី ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកទឹកចិត្តឱ្យយុវជនស្រឡាញ់បរិស្ថាន ចូលរួមថែរក្សាបរិស្ថាន។ ដូច្នេះ យុវជនគួរចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស់ស្ទិច ដោយផ្លាស់ប្ដូរមកប្រើដបទឹកបរិស្ថាន ហើយចូលរួមសកម្មភាពដាំដើមឈើ និងសកម្មភាពទាក់ទងជាមួយបរិស្ថានឱ្យបានច្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...