ភ្នំពេញ – លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Prenuim Housing Group បានមានប្រសាសន៍ដោយលើកទឹកចិត្តឱ្យមានអ្នកចូលរួមចងក្រងជាសៀវភៅ ដូចជាអ្វីដែលយើងចេះ អ្វីដែលយើងដឹង អ្វីដែលយើងបានជួប ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានស្រាវជ្រាវ។ លោកឧកញ៉ា លើកឡើងបែបនេះ ក្នុងកម្មវិធីពិធីសម្ពោធសៀវភៅ “នីតិវិធី និងយុទ្ធសាស្រ្ត គ្រប់គ្រងក្រុមហ៊ុនតាមលក្ខណៈស្តង់ដារ” កាលពីថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២២កន្លងទៅ។
លោកឧកញ៉ាម៉ាន់ ច័ន្ទឌី មានប្រសាសន៍ថា
“បើយើងដើរផ្លូវមួយជួបឧបសគ្គ ជួបបញ្ហា តើយើងដោះស្រាយរបៀបណា? យើងគួរចងក្រងទុក នៅពេលជំនាន់ក្រោយមកអានសៀវភៅយើង គាត់បានដឹងបញ្ហាដែលយើងជួប ដឹងពីវិធីដោះស្រាយរបស់យើង ប្រសិនពួកគាត់បានជួបបញ្ហាទាំងអស់នេះ គឺគាត់អាចដោះស្រាយបញ្ហាទាំងនោះបាន ទៅតាមសៀវភៅដែលយើងបានចងក្រងទុក”

បើតាមប្រសាសន៍របស់លោកឧកញ៉ា សៀវភៅ «នីតិវិធី និងយុទ្ធសាស្រ្តគ្រប់គ្រងក្រុមហ៊ុនតាមលក្ខណៈស្តង់ដារ» ដែលលោកបានចងក្រង គឺផ្ដើមចេញពីការស្រាវជ្រាវ តាំងពីចាប់ផ្ដើមបង្កើតក្រុមហ៊ុនដោយខ្លួនលោកម្នាក់ឯង ធ្វើតួនាទីជាកម្មករផង ជាបុគ្គលិកផង ជាគណនេយ្យករ រហូតមានបុគ្គិលម្នាក់ ពីរនាក់ បីនាក់ ហើយបច្ចុប្បន្នមានបុគ្គលិក៦០នាក់ និងមានក្រុមហ៊ុនជាសមាជិកចំនួន ១២ក្រុមហ៊ុន ។
លោកឧកញ៉ា បន្តថា លោកបានធ្វើការកែទម្រង់ក្រុមហ៊ុនរហូតដើម្បីក្លាយជាក្រុមហ៊ុនស្តង់ដារមួយមានការទទួលស្គាល់ ទើបលោកមានគំនិតចងក្រងសៀវភៅនេះឡើង ដើម្បីចែករំលែកទៅដល់សាធារណៈជនឱ្យមានភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ និងយកទៅអនុវត្តក្នុងក្រុមហ៊ុនរបស់ខ្លួន។
លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី
“ខ្ញុំសរសេរសៀវភៅនេះ គឺប្រើរយៈពេល ២ទៅ៣ឆ្នាំទម្រាំតែហើយ កែហើយ កែទៀត ក្នុងមួយថ្ងៃខ្ញុំឆ្លៀតពេល កន្លះម៉ោងទៅមួយម៉ោងក្នុងការសរសេរ ហើយពេលទំនេរខ្ញុំវាយអក្សរខ្លួនឯងផងដែរ ទើបបន្តឱ្យបុគ្គលិកជួយកែសម្រួលបន្ថែមទៀត”

គួរជម្រាបជូនថា សៀវភៅមានចំណងជើងថា “នីតិវិធី និងយុទ្ធសាស្រ្ត គ្រប់គ្រងក្រុមហ៊ុនតាមលក្ខណៈស្តង់ដារ” ជាស្នាដៃរបស់លោកឧកញ៉ាម៉ាន់ច័ន្ទឌី មានកម្រាស់ជាង 300ទំព័រ និងបានបោះពុម្ពជាលើកទីមួយជាងមួយពាន់ច្បាប់។ ក្នុងនោះ ប្រាក់ដែលបានមកពីការលក់សៀវភៅនីមួយៗនឹងដកចំនួន ២ម៉ឺនរៀល សម្រាប់ឧបត្ថមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយដល់កុមារកម្ពុជា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ២១កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសជ្រើសរើសយុវជនដែលមកពីគ្រួសារមានបណ្ណក្រីក្រ១ និងទី២ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃ។

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅប្រទេសណូវ៉េលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2024
អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួមការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាសជ្រើសរើសសិស្សដែលមានអាយុ៨ ដល់១៨ឆ្នាំ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2025
តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/02/2025
កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































