កំហុសហិរញ្ញវត្ថុដែលយុវជនគួរជៀសវាង

ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុមួយចំនួន មើលទៅហាក់ដូចជារឿងធម្មតាក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែវាអាចបង្ករជាហានិភ័យនៅថ្ងៃអនាគតរបស់អ្នកយ៉ាងខ្លាំង នឹកស្មានមិនដល់ ព្រមទាំងអាចបង្កើតឱ្យមានវិបត្តិរយៈពេលវែងទៀតផង។ ហេតុដូច្នេះហើយ បានជាយើងត្រូវស្វែងយល់ពីកំហុសហរិញ្ញវត្ថុចំនួន ៦ដែលយុវជន តែងតែធ្វើដោយមិនដឹងខ្លួន ។

១. ចំណាយលើសចំណូល ៖ គ្រប់ពេលដែលមានពាក្យថា «ពេក» គឺមិនមែនជារឿងល្អនោះទេ ដូចជា ស្រឡាញ់ពេក ស្អប់ពេក ខំពេក ហូបច្រើនពេក សុទ្ធតែបង្កើតឱ្យមានបញ្ហា។ ទន្ទឹមនឹងនេះ ចាយលុយច្រើនពេករឹតតែជាកំហុសថែមទៀត បើទោះជាអ្នកមានប្រាក់ចំណូល ឬប្រាក់ខែខ្ពស់ក៏ដោយ ប្រសិនបើអ្នកមិនមានទម្លាប់គ្រប់គ្រងការចំណាយឱ្យតិចជាងចំណូល អ្នកនឹងមិនងាយមានសុវត្ថិភាពហិរញ្ញវត្ថុនោះទេ។ លើសពីនេះ ទម្លាប់ចំណាយច្រើន ក៏អាចបង្ករជាហានិភ័យសម្រាប់អនាគតផងដែរ។

២. រស់ឱ្យតែដល់ថ្ងៃបើកលុយ ៖ យុវជនមួយចំនួនកំពុងមានទម្លាប់មួយនេះ ដោយសារតែឧស្សាហ៍ចំណាយលើរបស់មិនចាំបាច់ និងមិនមានទម្លាប់សន្សំ។ ជាទូទៅ ពិបាកចាយលុយឱ្យបានសល់ក្នុងមួយខែៗណាស់ ប៉ុន្តែសូមអ្នកចងចាំថា អនាគតនៃហិរញ្ញវត្ថុរបស់អ្នក គឺពឹងលើទម្លាប់គ្រប់គ្រងលុយរបស់អ្នកក្នុងពេលបច្ចុប្បន្ន។ ម្ល៉ោះហើយ អ្នកគួរកាត់បន្ថយការចំណាយលើរបស់មិនចាំបាច់ និងធ្វើយ៉ាងណាឱ្យចំណូលប្រចាំខែរបស់អ្នកនៅសល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

៣. ទម្លាប់ខ្ចីលុយមិត្តភក្តិរាល់ខែ ៖ តើអ្នកតែងតែខ្ចីលុយមិត្តភក្តិ ឬអ្នកជិតដិត ដើម្បីផ្គត់ផ្គង់ការចំណាយរាល់ខែមែនទេ? បើពិតមែន សូមសួរខ្លួនឯងថា ហេតុអ្វីបានជានៅតែបន្តទម្លាប់បែបនេះ? ហើយអាចបញ្ឈប់វាបាននៅពេលណា? មែនទែនទៅ ការរស់នៅដោយអាងការខ្ចីគេរាល់ខែ គឺបង្ហាញភាពអសមត្ថភាពក្នុងការគ្រប់គ្រងចំណូលខ្លួនឯង ជាពិសេស ធ្វើឱ្យអ្នកចំណាយកាន់តែច្រើនដោយមិនដឹងខ្លួន។

៤. មិនបង្កើតកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ ៖ ការបង្កើតកញ្ចប់ប្រាក់ក្នុងករណីបន្ទាប់គឺជារឿងសំខាន់ខ្លាំងណាស់ ប៉ុន្តែជាអកុសលមានមនុស្សមិនច្រើនទេ ដែលមានវា ជាពិសេសយុវជនតែម្ដង ។ យ៉ាងណាមិញ សូមកុំភ្លេចថា អ្នកមិនអាចព្យាករណ៍អំពីបញ្ហាដែលអាចកើតឡើងដោយចៃដន្យនោះទេ ហើយច្បាស់ណាស់បញ្ហាមួយចំនួនដូចជា បង់ថ្លៃពេទ្យ ជួសជុលម៉ូតូ ឬជួលជុលទូរស័ព្ទ សុទ្ធត្រូវការលុយបន្ទាន់ទាំងអស់។ ហេតុនេះ ប្រសិនបើអ្នកមានកញ្ចប់ទឹកប្រាក់ត្រៀមទុកជាមុនសម្រាប់ប្រឈមនឹងបញ្ហាទាំងនេះ វានឹងជួយឱ្យអ្នកដោះស្រាយបញ្ហាដោយរលូន។

៥. មិនមានគោលដៅហិរញ្ញវត្ថុ ៖ ការចាយលុយដោយមិនខ្វល់ពីអនាគត បានបង្ហាញថា អ្នកមិនបានគ្រប់គ្រងលុយត្រឹមត្រូវនោះទេ។ ជាពិសេស វាអាចនាំឱ្យអ្នកធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុនាពេលអនាគតទៀតផង។ ដូច្នេះ ការរៀបចំផែនការ និងយុទ្ធសាស្ត្រ ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុពិតជាសំខាន់ណាស់ ព្រោះការអនុវត្តវិធីនេះ នាំឱ្យអ្នកអាចកសាងទ្រព្យសម្បត្តិ និងមានសុវត្ថិភាពហិរញ្ញវត្ថុនាពេលអនាគត។

៦. មិនឆ្លៀតវិនិយោគ ៖ ប្រសិនបើអ្នកចង់មានជីវិតក្រោយចូលនិវត្តន៍ដែលមានភាពរីករាយ និងសុភមង្គលពិតប្រាកដ ព្រមទាំងមិនចាំបាច់បារម្ភបញ្ហាចំណាយ អ្នកគួរគិតគូរពីការវិនិយោគឱ្យបានឆាប់ចាប់ពីពេលនេះ។ ការវិនិយោគ គឺជាមធ្យោបាយមួយដែលអាចជួយឱ្យអ្នកមានសេរីភាពហិរញ្ញវត្ថុនៅថ្ងៃអនាគត ជាពិសេសអាចផ្គត់ផ្គងការចំណាយពេលមានគ្រួសារ និងក្រោយចូលនិវត្តន៍។

សរុបមក ការគិតគូរអំពីបញ្ហាហិរញ្ញវត្ថុគឺជាកត្តាចម្បងបំផុតមួយ ដែលយុវជន និងមនុស្សគ្រប់វ័យ មិនអាចមើលរំលង និងត្រូវចិត្តទុកដាក់ជៀសវៀងរាល់ទម្លាប់មិនល្អ ជាពិសេសគឺទម្លាប់ដែលបានរៀបរាប់ខាងលើទាំងប្រាំមួយ។ ព្រោះវាគឺជាប្រភពនៃការរស់នៅដោយមិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាបំណុល និងជៀសផុតពីវិបត្តិហិរញ្ញវត្ថុក្នុងការរស់នៅប្រចាំថ្ងៃ ពេលមានគ្រួសារ និងក្រោយពេលចូលនិវត្តន៍៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...