ជោគជ័យក្នុងជីវិត ព្រមជាមួយជោគជ័យក្នុងអាជីពការងារ គឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ។ សម្រាប់អត្ថបទនេះ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប និងជាអនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា នឹងផ្តល់នូវគន្លឹះចំនួន៥ ដល់យុវជន ក្នុងការឈានទៅរកភាពជោគជ័យក្នុងជីវិត ក៏ដូចជាអាជីពការងារនាពេលអនាគត។
គន្លឹះទាំង៥នោះ រួមមាន ១.ការចូលរួមសង្គម ៖ លោកបណ្ឌិត តាន់ មុនីវណ្ណ បានមានប្រសាសន៍ថា យុវជនគួរតែចូលរួមជាមួយសមាគមនានា ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា កាកបាតក្រហមកម្ពុជា និងសមាគមផ្សេងៗទៀត។ លោកបណ្ឌិតបញ្ជាក់ថា ការស្ម័គ្រចិត្តចូលរួមជាមួយសមាគមទាំងនោះ នឹងជួយយុវជនឱ្យចេះធ្វើការងារ ហើយជាមួយគ្នានេះ យុវជនក៏ត្រូវតែរៀនពីការងារទាំងនេះផងដែរ។

២.ការសន្សំប្រាក់ ៖ លោកបណ្ឌិត តាន់ មុនីវណ្ណ លើកទឹកចិត្តដល់យុវជន គួរចាប់ផ្តើមសន្សំប្រាក់ចាប់តាំងពីពេលនៅរៀន ។ យុវជនអាចស្វែងរកប្រាក់សម្រាប់សន្សំតាមរយៈការធ្វើការងារក្រៅម៉ោង ឬការងារសង្គមផ្សេងៗ ។ លោកបណ្ឌិតបញ្ជាក់ថា ប្រសិនបើយុវជនអាចសន្សំប្រាក់តាំងពីពេលនៅរៀន នោះក្រោយពីគេរៀនចប់ គេនឹងអាចសល់ប្រាក់មួយចំនួនសម្រាប់ការសិក្សាបន្តទៀត ឬក៏អាចបើកអាជីវកម្មបាន។
៣.រៀនឱ្យទាន់បរិបទពិភពលោក ៖ ជាមួយគ្នានេះ យុវជនក៏គួរតែរៀនមើលយន្តការ និងបរិបទរបស់ប្រទេស ក៏ដូចជារៀនឱ្យទាន់បរិបទពិភពលោកផងដែរ។

“តើមកដល់ម៉ោងនេះ ពិភពលោកធ្វើអ្វី? នៅក្នុងសង្គមហ្នឹង យើងជាអ្វី? នៅក្នុងប្រទេសខ្លះ គេឱ្យនិស្សិតគិត ដោយមិនចាំរដ្ឋាភិបាលគិតនោះទេ គឺខ្លួនឯងក៏ចូលរួមក្នុងការគិត ។ …ម៉ោងនេះគេមើលសេដ្ឋកិច្ចពិភពលោក គេមើលពាណិជ្ជកម្មពិភពលោក ដូច្នេះប្អូនៗត្រូវតាមឱ្យទាន់”
៤.ស្គាល់សមត្ថភាពខ្លួនឯង ៖ បើតាមការលើកឡើងរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ យុវជនភាគច្រើនហាក់នៅមិនទាន់ស្គាល់ពីសមត្ថភាពខ្លួនឯង, ការមិនស្គាល់ពីសមត្ថភាពខ្លួនឯងនឹងមិនអាចឱ្យយុវជនសម្រេចនូវគោលដៅជីវិតបានឡើយ ។ ដូច្នេះយុវជនចាំបាច់ត្រូវរកខ្លួនឯងឱ្យឃើញ ដោយត្រូវដឹងថា ខ្លួនឯងពូកែអ្វី ខ្លួនឯងមានឱកាសអ្វី និងត្រូវដឹងថា ខ្លួនឯងចង់បានអ្វី។
“…ពាក្យថាស្គាល់ខ្លួនឯង ជាពាក្យខ្លី ប៉ុន្តែនិយមន័យមនុស្សភាគច្រើនធ្វើមិនបាន អ្នកខ្លះអាយុជាង២០ឆ្នាំហើយ មិនដឹងថាខ្លួនឯងជាអ្នកណា ដូច្នេះយុវជនត្រូវរកឱ្យឃើញខ្លួនឯង”
៥.មើលគំរូ ៖ តាមប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ ដើម្បីជោគជ័យនៅក្នុងជីវិតសិក្សា ក៏ដូចជាអាជីពការងារ យុវជនគួរតែសម្លឹងរកមើលបុគ្គលជោគជ័យណាម្នាក់យកធ្វើជាគំរូសម្រាប់ខ្លួនឯង ។ បុគ្គលទាំងនោះអាចជាគ្រូបង្រៀនល្អ នាយកសាលាល្អ សិស្សឆ្នើម ឬពាណិជ្ជករដ៏ពូកែណាម្នាក់ ។ បើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅពេលដែលយើងស្រឡាញ់វិជ្ជាជីវៈអ្វីមួយ យើងក៏ត្រូវសម្លឹងរកមើលបុគ្គលគំរូណាមួយដើម្បីដើរតាម៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ ១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិធីសាស្ត្របង្រៀនភាសាបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2026
ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2024
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅសាលវិទ្យាល័យក្រចេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2025
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2026
ជាឱកាសសម្រាប់យុវជនដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាសចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ ក្រោមគម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/02/2024
កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































