ភ្នំពេញ – ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ សម្រាប់ឆ្នាំ២០២២នេះ នឹងប្រព្រឹត្តធ្វើដោយផ្ទាល់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ ក្រោមប្រធានបទ « TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់ »។
លោក ទេព សេងហ៊ន ប្រធានការិយាល័យផ្សព្វផ្សាយ និងទីផ្សារ នៃនាយកដ្ឋានព័ត៌មានទីផ្សារការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការរៀបចំទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥នេះ មានគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុនឯកជន អង្គការជាតិ និងអង្គការអន្តរជាតិ។

សម្រាប់ឆ្នាំនេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដោយពេញមួយថ្ងៃនេះ ក្រសួងនឹងរៀបចំឱ្យមានការតាំងបង្ហាញពិពណ៌ស្នាដៃសិស្ស, មានរៀបចំជាវេទិកាតុមូលសម្រាប់ការជជែកពីជំនាញ និងតម្រូវការទីផ្សារការងារ ហើយជាពិសេសនោះ នៅពេលយប់ក៏មានការបង្ហោះដ្រូនបង្ហាញជារូបភាព និងអក្សរផងដែរ។
“សម្រាប់ឆ្នាំនេះ ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ នឹងធ្វើតែមួយថ្ងៃទេ ដោយសារតែទើបនឹងបើកកូវីដ ដូច្នេះយើងអត់ហ៊ានធ្វើទូលំទូលាយខ្លាំងពេក ប៉ុន្តែក៏យើងរៀបចំឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន គ្រឹះស្ថានផ្សេងៗ ដែលគាត់អាចចូលរួមដាក់បង្ហាញស្នាដៃ បង្ហាញពីសង្វាក់ផលិតកម្មសម្រាប់តម្រូវការទីផ្សារ ការជ្រើសរើសយកជំនាញ និងកម្លាំងពលកម្មជាដើម”
បើតាមការបញ្ជាក់របស់លោក លោក ទេព សេងហ៊ន សម្រាប់ឆ្នាំនេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងអនុញ្ញាតឱ្យមានការចូលរួមដោយសេរី ចំពោះអ្នកដែលចង់ដឹងពីជំនាញ ពីការសិក្សា ពីទីផ្សារការងារ ហើយទិវានេះមិនត្រឹមតែធ្វើនៅកោះពេជ្រប៉ុណ្ណោះទេ ក៏មានការធ្វើផងដែរនៅតាមបណ្តារាជធានីខេត្តផ្សេងៗ។

គួរបញ្ជាក់ដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខកខានក្នុងការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមានការជួបជុំផ្ទាល់អស់រយៈពេល២ឆ្នាំមកហើយ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែទិវានេះនៅតែប្រព្រឹត្តធ្វើតាមរយៈអនឡាញ។ យ៉ាងណាក៏ដោយ សម្រាប់ទិវានៅឆ្នាំនេះ លោក ទេព សេងហ៊ន រំពឹងថា នឹងអាចមានមនុស្សប្រមាណជាង១ម៉ឺននាក់ចូលរួម ដោយសារតែវិបត្តិ នៃជំងឺកូវីដ១៩ ទើបនឹងបញ្ចប់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំជំនាន់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2026
ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ បានកំពុងប្រកាសជ្រើសរើសយុវជនពីបណ្តាប្រទេសអាស៊ាន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសសម្រាប់យុវជននៅខេត្តស្ទឹងត្រែង រៀនជំនាញចំនួន ៩ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2026
សម្រាប់យុវជន ក៏ដូចជាសាធារណជនទូទៅរស់នៅក្នុងខេត្តស្ទឹងត្រែង ដែលចង់ទទួលបានជំនាញប្រចាំជីវិត ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសម្រាប់សិស្សនិស្សិតកម្ពុជា បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2026
សាធារណរដ្ឋប្រជាមានិតចិន កំពុុងប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០ រូប ដើម្បីឱ្យទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ឱកាសអាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែងនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិតអន្តរជាតិចំនួន២០នាក់ ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































