ជំនាញធុរកិច្ចភេសជ្ជៈ ជួយ​ឱ្យ​យុវជន​មានការងារមួយ​ច្បាស់លាស់ និងប្រាក់ចំណូលសមរម្យ

យុវជនដែល​កំពុងសិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ នៅ​វិទ្យាស្ថានជាតិសហគ្រិនភាព និង​នវានុវត្តន៍ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ ១.៥លាននាក់ របស់រាជរដ្ឋាភិបាល បានបង្ហាញក្តីរំពឹងថា ខ្លួន​នឹង​អាច​មានសមត្ថភាពប្រើប្រាស់ជំនាញ​មួយ​នេះទៅ​បម្រើការងារ​ជាបុគ្គលិក​នៅ​ហាងកាហ្វេណាមួយ ឬ​ក៏​អាច​ទៅបើក​ហាងដោយ​ខ្លួនឯងបាន ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​៤ខែ។

យុវតីមកពីខេត្តបន្ទាយមានជ័យ កញ្ញា ហៀត រក្សា ដែល​កំពុងសិក្សាជំនាញវិជ្ជាជីវៈផ្នែកធុរៈភេសជ្ជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្ត បានលើកឡើងថា ការជ្រើសយកជំនាញកាហ្វេនេះ ក៏​ដោយសារនៅកម្ពុជានាពេលបច្ចុប្បន្ន កាហ្វេគឺជាភេសជ្ជៈមួយដែលពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា ដូច្នេះទីផ្សារការងារផ្នែកកាហ្វេក៏ល្អដែរនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នា​ការរៀនជំនាញធុរៈកិច្ចកាហ្វេនេះ រក្សា សង្ឃឹមថា ខ្លួននឹងអាចមានការងារមួយច្បាស់លាស់ និងប្រាក់ចំណូលសមរម្យដែលធ្វើឱ្យជីវភាពគ្រួសារបានប្រសើជាងនេះនៅពេលអនាគត។

រៀនចប់រយៈពេល៤ខែផ្នែកជំនាញកាហ្វេនៅទីនេះខ្ញុំអាចទៅបម្រើការងារនៅហាងកាហ្វេបានដែលវាជាជំហានដំបូងរបស់ខ្ញុំ និងបន្ទាប់មកទៀតខ្ញុំមានក្តីបំណងចង់បើកជាហាងកាហ្វេតូចៗដោយខ្លួនឯងបាន

កញ្ញា ហៀត រក្សា

យុវជន ព្រំ ពេជ្រ មកពីគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ ដែលក៏​កំពុងសិក្សាជំនាញធុរៈកិច្ចភេសជ្ជៈ លើកឡើងដែរថា ជំនាញឆុងកាហ្វេនេះ គឺជាជំនាញមួយនៅក្នុងក្តីស្រមៃរបស់ខ្លួន ហើយខ្លួនសង្ឃឹមថា អាចបើកហាងកាហ្វេតូចមួយសម្រាប់ខ្លួនឯងនៅពេលអនាគត។

យុវជនរូបនេះបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាក្តីសង្ឃឹមតែមួយគត់ដែលអាចឱ្យខ្លួនបានសិក្សាជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ មានប្រាក់ចំណូមសមរម្យ។

គូរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ហើយ​ការ​បណ្តុះបណ្តាលវគ្គទី១ បានចាប់ផ្តើម​កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤កន្លងទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។