គន្លឹះកសាងភាពធន់ ដោយ​បន្សាំ​ខ្លួន​ទៅ​នឹង​ការ​ប្រកួតប្រជែង​

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការ​ផ្លាស់ប្តូរ ការបាត់បង់ និង​ហានិភ័យ​នានា តែង​បន្តកើត​មាន​ក្នុង​ការរស់នៅ​ពុំ​អាច​ជៀស​បាន ហើយ​ការ​បន្ត​សម្របខ្លួន​ជាមួយ​បទពិសោធន៍​លំបាកៗ ឬក៏​សកម្មភាព​ប្រកួតប្រជែង គឺជា​ជំនាញ​ពង្រឹង​ភាព​ធន់​របស់​ខ្លួនឯង។ គន្លឹះ​សាមញ្ញៗ​ក្នុងការ​ពង្រឹង​ជំនាញ​បត់បែន ភាព​ធន់ គឺ​ការ​បន្សាំ​ខ្លួន​ទៅនឹង​ការ​ប្រកួត​ប្រជែង​ ដោយ​បញ្ជ្រាប​ការ​យល់ដឹង​ចំពោះ​ខ្លួន​ឯង ការ​បង្កើត​ផែនការ​សកម្មភាព និង​ចាប់​ផ្ដើម​អនុវត្តន៍​ផែនការ​ជាដើម។ តែយ៉ាង​ណា តាមរយៈ Everydayhealth បាន​បង្ហាញ​វិធីសាស្រ្ត​ក្នុង​ការ​ពង្រឹង​ភាពធន់ ដោយ​យកចិត្តទុក​ដាក់​ជាមួយ​សុខភាព​ផ្លូវចិត្ត អាកប្បកិរិយា​វិជ្ជមាន ក៏ដូច​ជា​ការ​សម្រប​ខ្លួនជាដើម។

មើលភាព​ប្រកួតប្រជែង​ជាឱកាស ៖ ផ្នត់គំនិត​វិជ្ជមាន​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​យក​ឈ្នះបញ្ហា និង​ការ​សម្រេចចិត្ត​ដែល​ឆ្លើយតប​នឹង​តម្រូវការ។ ហើយ​ការ​ជឿជាក់​ថា រាល់បញ្ហា​ដែលត្រូវ​ប្រឈម គឺជា​ឧបករណ៍​ក្នុង​ការ​ពង្រីក​សមត្ថភាព និង​ពង្រឹង​ភាព​ធន់ គឺជា​ការមើល​ភាព​ប្រកួតប្រជែង​ជាឱកាស។ ដើម្បី​បណ្តុះ​ផ្នត់គំនិត​ទាំងនេះ​ទៅ​បាន ត្រូវ​បង្កើត​សំណួរ​ក្រោយ​ពេលជួប​បញ្ហា​ដូចជា តើរៀន​សូត្រ​បាន​អ្វីខ្លះ? ឬធ្វើ​យ៉ាងដូចម្តេច​ដើម្បី​បង្កើន​ភាព​ខ្លាំង​ជាង​មុន? ហើយ​ឱកាស​អ្វីខ្លះ​ដែលអាច​ទាញ​បាន​ពីបញ្ហា​ដែល​បាន​ជួប។

ផ្តោត​ទៅលើអ្វី​ដែល​អាច​គ្រប់គ្រង​បាន ៖ ភាព​មិនប្រាកដ​ប្រជា​ពីការងារ​ជាច្រើន បាន​ជំរុញឱ្យមាន​អាការ​ថប់បារម្ភ និង​បាត់បង់​ថាមពល ដូច្នេះវិធី​មួយដែល​មានប្រសិទ្ធភាព​ក្នុងការ​តទល់នឹង​បញ្ហា​នេះ គឺផ្តោត​លើអ្វីដែល​អាច​គ្រប់គ្រង​បាន​ជាមុន​សិន ទើប​ចាប់​គិតដោះស្រាយ​ទៅ​លើ​បញ្ហា​បន្ទាប់​ទៀត។

ពិនិត្យ​មើល​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ៖ ភាព​ធន់​មិនមែន​សំដៅ​លើ​តែការ​ដាក់​វិន័យ និង​បង្កើន​ភាព​តឹងតែង​ជាមួយ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែជា​ការ​ស្វែងរក​ឱ្យ​ឃើញ​ថា សកម្មភាព​ថែទាំ​ខ្លួន និង​ការ​គិតគួរ​ពីសុខភាព​ស្ថិត​នៅក្នុង​អាទិភាព​ដែរ​ទេ?​ ការ​មិន​ត្រួតពិនិត្យ​អំពី​ការ​ថែទាំ​ខ្លួន បាន​បង្ក​នូវ​ផល​អវិជ្ជមាន​ដូចជា អាការ​តានតឹង ពិបាក​ទំនាក់ទំនង និង​បាត់បង់​តុល្យភាព​រវាង​ជីវិត និង​ការងារ ក៏ដូច​ជា​ការ​ចុះថយ​នូវ​ផលិតភាព។ ការ​ពិនិត្យ​ទៀតសោត គួរ​ផ្ដោត​លើ​សកម្មភាព​មួយ​ចំនួន​ដូចជា សម្រាក​ខ្លីៗឱ្យបាន​ទៀង​ទាត់​អំឡុង​ពេលធ្វើការ ប្រើប្រាស់​ពេល​ឈប់​សម្រាក​ធ្វើ​សកម្មភាព​ដែល​ពេញ​ចិត្ត រក្សា​ទម្លាប់​នាំឱ្យ​សុខភាព​ល្អ​មិន​ថា បរិភោគ គេង និង​លំហាត់​ប្រាណ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *