ផលអវិជ្ជមាន នៃការបន្តឱ្យមានអាការៈថប់បារម្ភ

អាការៈថប់បារម្ភ ធ្វើឱ្យមនុស្សឆាប់ភ័យខ្លាច តានតឹង ហើយ​ជារឿយៗតែងកើតក្ដីទោមនស្ស។ ភាពតានតឹងបានកើនឡើងចំពោះមនុស្សគ្រប់គ្នា គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ ហើយភាពខុសគ្នាទៀតសោធ អាស្រ័យលើបទពិសោធន៍ នៃបុគ្គលម្នាក់ៗ ដែលកត្តាទាំងនេះក៏ដោយសារតែរបៀបរស់នៅមានលក្ខណៈខុសគ្នា ។ យ៉ាងណាមិញ កាលដែលបន្តឱ្យមានអាការៈថប់បារម្ភយូរៗទៅ បណ្តាលឱ្យប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត សុខភាពរាងកាយទ្រុឌទ្រោម ប៉ះពាល់ដល់ទំនាក់ទំនង ហើយផលិតភាពការងារធ្លាក់ចុះ។

តាមរយៈគេហទំព័រ ASKME បានឱ្យដឹងថា ការគ្រប់គ្រង ឬកាត់បន្ថយអាការៈទាំងនេះបាន ត្រូវចាប់ផ្តើមពីការតាំងចិត្តដោះស្រាយជាមួយនឹងខ្លួនឯង ពង្រឹងស្មារតីឱ្យនឹងន ធ្វើលំហាត់ប្រាណទៀងទាត់ រក្សារបៀបរស់នៅឱ្យមានផាសុកភាព ដឹងពីវិធីដកដង្ហើម គ្រប់គ្រងពេល រួមទាំងស្វែងរកជំនួយនៅពេលមានបញ្ហាណាមួយកើតមាន។ ខាងក្រោមមាន ប្រាំបួនវិធី ក្នុងការដោះស្រាយអាការៈថប់បារម្ភ។

១. សង្កេតអាកប្បកិរិយាផ្ទាល់ខ្លួន ៖ ស្វែងយល់បន្ថែម អំពីគន្លឹះនៃការកំណត់សម្គាល់ថា អ្វីទៅជាសកម្មភាពដែលបង្កឱ្យមានផលអវិជ្ជមានព្យាយាមរកវិធីជំនះនឹងការគិតអវិជ្ជមាន ហើយបន្តអភិវឌ្ឍន៍បន្ថែមជានិច្ចអំពីរបៀបរស់នៅដែលមានផាសុកភាព និងទម្លាប់គិតវិជ្ជមានឡើងវិញ ព្រោះការបណ្តោយឱ្យផ្នត់គំនិតលង់ជាមួយការគិតមិនល្អ គឺជាដើមហេតុនាំឱ្យមានបញ្ហាផ្លូវចិត្ត ឬក៏ភាពតានតឹង។

២. សតិរលឹកដឹង និងសមាធិ ៖ ការអនុវត្តន៍ឱ្យចិត្តមានស្មារតីនឹងធឹង ចិត្តស្ងប់ រួមទាំងការធ្វើសមាធិទៀតទាត់ មិនត្រឹមតែជួយអភិវឌ្ឍចិត្តឱ្យត្រជាក់ ឬកាត់បន្ថយភាពតានតឹងនោះទេ ប៉ុន្តែជាកាតាលីករជំរុញឱ្យអារម្មណ៍ប្រសើរ ថែមទាំងជួយឱ្យបុគ្គលនីមួយៗ មានសមត្ថភាពក្នុងរក្សាចិត្តឱ្យស្ថិតក្នុងបច្ចុប្បន្នភាព។

៣. ធ្វើលំហាត់ប្រាណ ឬក៏ចលនារាងកាយ ៖ ផ្តល់ឱកាសឱ្យរាងកាយ មានចលនាបានទៀងទាត់ប្រចាំថ្ងៃ អាចកាត់បន្ថយកម្រិតនៃភាពតានតឹងដែលកំពុងតែជួបប្រទះ តាមរយៈការបញ្ចេញអរម៉ូនសុភមង្គល រួមទាំងពង្រឹងសុខភាពរាងកាយដោយផ្ទាល់។

៤. ជ្រើសរើសរបៀបរស់នៅប្រកបដោយផាសុកភាព ៖ ការទទួលទានអាហារ​មានតុល្យភាព គេងបានគ្រប់គ្រាន់ កាត់បន្ថយភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬមានជាតិអាលកុល និងពង្រឹងរបបអាហារឱ្យបានត្រឹមត្រូវទៅតាមប្រភេទសុខភាព នៃមនុស្សម្នាក់ៗ។

៥. របៀបដកដង្ហើមដើម្បីបន្ធូរអារម្មណ៍ ៖ ដើម្បីកាត់បន្ថយភាពតានតឹង ឬដោះស្រាយនឹងអាការៈថប់បារម្ភ ការដឹងពីវិធីដកដង្ហើមសម្រួលអារម្មណ៍ សុទ្ធសឹងជាចំណែកសំខាន់ក្នុងការដោះស្រាយបញ្ហា។ ដំបូងៗ ព្យាយាមដកដង្ហើមវែងៗមួយៗក្នុងរយៈពេលសមស្របណាមួយដែលអាចធ្វើបាន ជាទូទៅអនុវត្តន៍ការដកដង្ហើមបែបនេះ ឱ្យបាន៤ទៅ៨ដង។

៦. ឱសថ ៖ ការប្រើប្រាស់ថ្នាំ ដើម្បីកាត់បន្ថយ ឬបំបាត់អាការៈថប់បារម្ភ តាមរយៈពេទ្យជំនាញ ដែលមានឯកទេសត្រឹមត្រូវ គឺជាវិធីមួយមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងអាការៈតានតឹង។

៧. ស្វែងរកការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅ ៖ ការនិយាយជាមួយមិត្តជិតស្និទ្ធ សមាជិកគ្រួសារ ឬក៏ចូលរួមក្នុងក្រុមមនុស្សណាមួយដើម្បីពង្រឹងស្ថានភាពផ្លូវចិត្ត ក៏ដូចជាកាត់បន្ថយការផ្តាច់ខ្លួនឱ្យនៅដាច់ដោយឡែកបានមួយផ្នែកដែរ។

៨. គ្រប់គ្រងពេលវេលា ៖ ជ្រើសយកវិធីសាស្រ្ត គ្រប់គ្រងពេលវេលា អាចកាត់បន្ថយស្រ្តេស អាការៈថប់បារម្ភ ឬការពារភាពលើសចំណុះពីស្ថានភាពណាមួយ។

៩. ស្នើឱ្យអ្នកជំនាញជួយ ៖ ការជជែកជាមួយអ្នកជំនាញផ្លូវចិត្ត អ្នកប្រឹក្សាយោបល់ផ្នែកសុខភាពផ្លូវចិត្ត ឬក៏អ្នកចិត្តសាស្រ្ត ជាគន្លឹះក្នុងការទទួលបាននូវវីធីល្អៗ ក្នុងការអនុវត្តត្រឹមត្រូវ និងការគាំទ្រមានប្រសិទ្ធភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។