ក្រសួងអប់រំរៀបចំវិធានការ​សុខភាព និង​សុវត្ថិភាព សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

ដើម្បីចូលរួម​លើក​កម្ពស់​ការ​ថែទាំសុខភាព និង​សុវត្ថិភាព​សម្រាប់​គណៈមេប្រយោគ គណៈកម្មការនានា និង​បេក្ខជន អំឡុង​ពេល នៃដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ខាងមុខ, ក្រសួងអប់រំ យុវជន និងកីឡា បានចេញ​សេចក្តីណែនាំ​ប្រតិបត្តិ​មួយ​ទៅ​ដល់ភាគីពាក់ព័ន្ធក្នុងការ​អនុវត្ត​វិធានការ​សុខភាព និង​សុវត្ថិភាព សម្រាប់ការប្រឡង។

បើតាមសេចក្តីណែនាំ គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំរាជធានី ខេត្ត ត្រូវ​ចាត់តាំង​ក្រុមការងារ​ទទួល​បន្ទុក​សុខភាព​សម្រាប់ដំណើរ​ការ​ប្រឡង​នៅ​តាម​រាជធានីខេត្ត ដោយ​មានសមាសភាព​ចូលរួម​ពី​តំណាង ១រូប នៃគណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំរាជធានីខេត្ត គណៈអភិបាល​រាជធានីខេត្តក្រុង ស្រុក ខណ្ឌ ឬតំណាង​មន្រ្តីសុខាភិបាល និង​អង្គភាពពាក់ព័ន្ធ។

ក្រុមការងារ​ទទួលបន្ទុក​សុខភាព​ប្រចាំ​រាជធានីខេត្ត​មានតួនាទី​ និងភារកិច្ច​ដូចជា ៖ ដឹកនាំអនុវត្ត​វិធានការសុខភាព នៅ​តាម​មណ្ឌលប្រឡងនានា ក្នុងទីតាំង​ភូមិសាស្រ្ត​របស់ខ្លួន, ចាត់តាំងភ្នាក់ងារ​សុខាភិបាល ដើម្បី​សហការ​ជាមួយ​គណៈមេប្រយោគ នៅ​តាមមណ្ឌលប្រឡង ដើម្បីតាមដាន ពិនិត្យសុខភាព និង​ចាត់វិធានការ​ធានា​សុខភាព សុវត្ថិភាព​ដល់គណៈមេប្រយោគ គណៈកម្មការ​នានា និង​បេក្ខជន​ក្នុងដំណើរការ​ប្រឡង, រៀបចំ​រថយន្ត​សង្រ្គោះ និង​ភ្នាក់ងារ​សុខាភិបាល​ប្រចាំការ ដោយ​មានបំពាក់សម្ភារៈ​ចាំបាច់ សម្រាប់​សង្រ្គោះបឋម​នៅ​តាមមណ្ឌល​ប្រឡង​ក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌមួយ​ចំនួន ដើម្បី​ជួយ​សង្រ្គោះ​ដល់​បេក្ខជន គណៈមេប្រយោគ និង​គណៈកម្មការនានា ដែលមាន​បញ្ហា​សុខភាព​ក្នុងដំណើរការ​ប្រឡង​។

ដោយឡែុកនៅមុនដំណើរការប្រឡង ចំពោះគ្រឹះស្ថាន​សិក្សា​ដែល​យក​ធ្វើជា​មណ្ឌលប្រឡង ត្រូវ​ធ្វើអនាម័យ បោស​សម្អាត​បន្ទប់ អគារ បរិវេណ និងរៀបចំ​កន្លែង​ទុកដាក់​សំរាម​ឱ្យ​បានត្រឹម​ត្រូវ, រម្ងាប់​មេរោគ​លើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាប​បន្ទប់ប្រឡង និង​កន្លែង​ចាប់កាន់ញឹកញាប់, ពិនិត្យ​លទ្ធភាព​រៀបចំ​គំនូស​គម្លាត​សុវត្ថិភាព​នៅ ក្នុង​បរិវេណ​គ្រឹះស្ថាន​សិក្សា ព្រមទាំង​រៀបចំតុកៅអី សម្រាប់​បេក្ខជន​ក្នុង​បន្ទប់ប្រឡង​នីមួយៗ ដោយ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១ម៉ែត្រកន្លះ, រៀបចំ​កន្លែង​បិទបញ្ជី​ឈ្មោះបេក្ខជន​ឱ្យ​បានច្រើន​ទីតាំង ដើម្បីរក្សា​នូវ​គម្លាត​សុវត្ថិភាព​សម្រាប់បេក្ខជន​មើល​ឈ្មោះ​របស់ខ្លួន, រៀបចំ​កន្លែង​លាង​សម្អាត​ដៃ និង​បង្គន់អនាម័យ​ដោយ​មានទឹក និង​សាប៊ូ​ប្រើប្រាស់​ជាប្រចាំ, ពិនិត្យ​លទ្ធភាព​រៀបចំ​ឧបករណ៍​ការពារ​រន្ទៈ នៅ​តាម​មណ្ឌល​ប្រឡង​ដែលមាន​ហានិភ័យ​ខ្ពស់។

នៅ​ក្នុង​ថ្ងៃប្រឡង ត្រូវ​ពិនិត្យ​ និង​ណែនាំ​ដល់បេក្ខជន គណៈមេប្រយោគ និង​គណៈកម្មការ​នានា​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​វិធានការ​សុខភាព សុវត្ថិភាព ឬវាស់កម្តៅ​ក្នុងករណី​មាន​បញ្ហា​មិន​ស្រួលខ្លួន និង​ត្រូវ​ជួប​ពិគ្រោះយោបល់​ជាមួយ​មន្រ្តីសុខាភិបាល​ប្រចាំការ​នៅ​តាមមណ្ឌលសំណេរ, បើកទ្វា បង្អួចបន្ទប់​ប្រឡង​ឱ្យ​មាន​ខ្យល់ និង​ពន្លឺ​គ្រប់គ្រាន់, ណែនាំ​ឱ្យ​បេក្ខជន​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​នឹងន និង​មានភាពក្លាហាន ករណី​មានបញ្ហា​មិន​ស្រួលខ្លួន ត្រូវ​ជួបពិគ្រោះ​យោបល់ជាមួយ​មន្រ្តី​សុខាភិបាល​ប្រចាំការ​នៅ​តាមមណ្ឌលប្រឡង។

សូមជំរាបជូនដែរថា នៅ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យ​ប្រឡង​ថ្ងៃទី២៨ សីហា ២០២៥ខាងមុខនេះ បើតាម​ការប្រកាស​របស់ក្រសួងអប់រំ ការ​ប្រឡង​ថ្នាក់ជាតិមួយ​នេះ មានមណ្ឌលប្រឡង​សរុបចំនួន ២៤១មណ្ឌល ដោយត្រូវ​បានបែងចែក​ជា ៦០២៣បន្ទប់ ក្នុងនោះថ្នាក់​វិទ្យាសាស្រ្តមាន ៧២មណ្ឌល ត្រូវជា ១៦៦៥បន្ទប់ និង​ថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១៦៩មណ្ឌល ដែលត្រូវជា ៤ ៣៥៨បន្ទប់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *