ការត្រៀមខ្លួនទទួលយកស្ថានការណ៍ស្រ្តេស ក៏​ជាវិធីកាត់បន្ថយបញ្ហាផ្លូវចិត្ត

មនុស្សមួយចំនួនបានស្វែងរកវិធីសាស្រ្តកាត់បន្ថយស្រ្តេស ហើយបញ្ហានេះកើតមានជាទូទៅ ប៉ុន្តែពេលខ្លះក៏ត្រូវមានវិធីសាស្រ្តកាត់បន្ថយចោលខ្លះ ឬការត្រៀមខ្លួនទទួលយកទុកជាមុន ទោះបីវាជាកត្តាដែលកើតមានពីធម្មជាតិក៏ដោយ គឺដើម្បីជៀសវាងជំងឺរ៉ាំរ៉ៃ និងបញ្ហាផ្លូវចិត្ត។

បើតាមគេហទំព័រ Fastcompany បានបង្ហាញគន្លឹះមួយ៥ដើម្បីកាត់បន្ថយបញ្ហស្រ្តេស ៖

ទទួលស្គាល់ថាស្រ្តេសនឹងកើតឡើង ៖ ចំណុចដំបូងក្នុងការគ្រប់គ្រងស្រ្តេស គឺត្រូវទទួលស្គាល់ថា មនុស្សមិនអាចជាជៀសផុតពីបញ្ហាស្រ្តេសបាននោះទេ តែងតែកើតមានក្នុងលក្ខខណ្ឌណាមួយ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ កាលដែលទទួលស្គាល់បែបនេះ វាជួយឱ្យលោកអ្នកយល់អំពីខ្លួនឯង ដឹងពីវិធីសាស្រ្តនៃការថែទាំរាងកាយ និងផ្លូវចិត្ត ថែមទាំងដឹងពីតម្រូវការផ្ទាល់ខ្លួនផងដែរ។ តើអ្នកស្គាល់អារម្មណ៍ខ្លួនឯងបានយ៉ាងដូចម្តេច? ហើយតើអ្នកដោះស្រាយវាដោយរបៀបណា? គួរចំណាំថា រឿងមិនល្អមួយចំនួនកើតមកពីអតីតកាលដែលបន្តរំខានមកដល់បច្ចុប្បន្នជាបន្តបន្ទាប់ ប្រសិនបើមិនយកចិត្តទុកដាក់ថែទាំឱ្យបាននោះទេ។ ដូច្នេះហើយត្រូវរកគន្លឹះបន្ថែមដើម្បីគ្រប់គ្រងអារម្មណ៍ ជៀសវាងការរំខានម្តងហើយ ម្តងទៀត ក្នុងហេតុការណ៍ដដែលៗ។

កត់សម្គាល់ក្រុមមនុស្សដែលគួរស្និតស្នាល ៖ ជាធម្មតា មនុស្សតែងតែមានការទំនាក់ទំនងក្នុងសង្គម និងមានមួយចំនួនភ្ជាប់ការទាក់ទងយ៉ាងស្អិតរមួត។  កាលដែលមិនមានដែនកំណត់ក្នុងការទំនាក់ទំនង ក៏អាចបណ្តាលឱ្យស្រ្តេសបានដែរ ហើយដើម្បីដោះស្រាយនឹងបញ្ហានេះ អ្នកត្រូវចងក្រងក្រុមមនុស្សដែលមានទំនោរស្រដៀងនឹងអ្នក មានផាសុកភាព ឬក្រុមមនុស្សដែលអាចនិយាយជាមួយបានស្ទើរតែគ្រប់ស្ថានភាព ដែលពួកគេមានទាំងសមត្ថភាពយល់ និងជាអ្នកពូកែស្ដាប់ដ៏ល្អផងដែរ។ ដោយមនុស្សទាំងនោះអាចជាគ្រួសារ ឬមិត្តជិតស្និតជាដើម។ ក្រុមមនុស្សដែលជិតស្និត ( home team ) អាចនិយាយបានថា ពួកគេមានឱកាសស្គាល់អ្នកបានស៊ីជម្រៅ មិនថាផ្នែកល្អ ឬមិនល្អនោះទេ។ បើក្នុងករណីថា អ្នកព្យាយាមសម្អាតចង្ក្រានចានឆ្នាំ ឬផ្ទះសម្ដែងទាល់តែស្អាត ទើបអនុញ្ញាតឱ្យក្រុមណាម្នាក់មកលេង នោះគឺមានន័យថា ពួកគេមិនមែនជាក្រុមមនុស្សដែលស្និតស្នាលនោះទេ ពីព្រោះអ្នកនៅតែកំណត់ខណ្ឌជាមួយពួកគាត់។

ធ្វើសកម្មភាពរឮកដឹងគុណ ៖ មានន័យថា មនុស្សដែលបានអនុវត្តន៍សកម្មភាព ការរឮកដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងជីវិតផ្ទាល់ខ្លួន រួមទាំងអ្នកដទៃដែលធ្វើសេចក្ដីល្អចំពោះខ្លួនផងដែរ។ សកម្មភាពទាំងនោះ អាចធ្វើឡើងតាមរយៈការសរសេរ ការនិយាយសេចក្ដីអរគុណ ឬជួយអ្នកដទៃជាដើម ដែលសកម្មភាពទាំងនេះអាចជួយកាត់បន្ថយស្រ្តេសបានមួយកម្រិត នៅពេលដែលស្ថិតក្នុងស្ថានភាពលំបាកណាមួយ។

ស្គាល់ពីប្រភេទការងារអាទិភាព  ៖ ដើម្បីគ្រប់គ្រងស្ថានភាពស្រ្តេស អ្នកក៏ត្រូវតែដឹងថា អ្វីទៅជាភាពសំខាន់ជាងគេសម្រាប់ជីវិតរបស់អ្នក  ដូច្នេះត្រូវប្រុងប្រយ័ត្នរាល់សកម្មភាព ប៉ុន្តែក៏មិនគួរកំណត់ក្នុងបញ្ជីច្រើនពេកដែរ។ នៅពេលដែលអ្នកមានកិច្ចការអទិភាពច្រើនពេកក្នុងជីវិត នោះគឺមានន័យថាអ្នកហាក់មិនបានចាត់អទិភាពនោះទេ ការកំណត់អទិភាពត្រូវផ្តើមដោយសំណួរដូចជា តើអ្នកជានរណា? ឬក៏តើអ្វីដែលអ្នកមិនចូលចិត្តធ្វើជាងគេ? ព្រោះកាលដែលមានព័ត៌មាន និងទម្រង់ច្បាស់ៗ គឺវាជួយឱ្យការធ្វើផែនការ  ក៏ដូចជាធ្វើកាលវិភាគ ស្របជាមួយនឹងគោលដៅជីវិត។ ដោយហេតុថាមានរឿងច្រើនណាស់បង្កភារញ៉េចរញ៉ាចក្នុងសង្គម ហើយពេលខ្លះមើលទៅហាក់ដូចជាមានភាពសំខាន់ខ្លាំងណាស់ ខណៈនៅវេលាចុងក្រោយ ទើបដឹងថាវាមិនមានសារៈសំខាន់ទាល់តែសោះ ស្របពេលដែលប្រើប្រាស់ពេលយ៉ាងច្រើន ហើយប្រឈមនឹងរឿងពិបាកៗទៅធ្វើវា។

ជ្រើសទម្លាប់ល្អបំផុតសម្រាប់ខ្លួន​ឯង ៖ ស្ថិតក្នុងស្ថានការណ៍ល្អ គឺងាយស្រួលក្នុងការកំណត់ដឹងពីគុណតម្លៃ និងអាទិភាពដែលត្រូវធ្វើ ហើយនៅពេលមានស្រ្តេសកើតឡើង វាពិតជាចាំបាច់ណាស់ ដែលត្រូវរក្សាចំណុចទាំងពីរនេះ ដូច្នេះការប្រកាន់ភ្ជាប់នូវទម្លាប់ល្អដែលឆ្លើយតបនឹងការកំណត់អទិភាពនិងគុណតម្លៃជីវិត ទោះបីជាអ្នកកំពុងស្ថិតក្នុងស្ថានការណ៍មិនល្អក៏ដោយ ពីព្រោះនៅទីបំផុត មានតែខ្លួនឯងម្នាក់គត់ ដែលមានតួនាទីគ្រប់គ្រង និងមានឱកាសជួយខ្លួនឯងបានច្រើនជាងគេបំផុត។ ជាឧទាហរណ៍ ប្រសិនជាអ្នកចំណាយពេលប្រាំនាទីក្នុងមួយថ្ងៃ ដើម្បីធ្វើសមាធិបានទៀងទាត់ នោះគឺជាការតាំងចិត្តដ៏ខ្ពស់មួយសម្រាប់ផ្លាស់ប្តូរអកប្បកិរិយា និងបង្កើនទម្លាប់ល្អចំពោះខ្លួនឯង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...