បង្គន់អនាម័យ និងទឹកស្អាត រួមចំណែកលើកកម្ពស់ការសិក្សារបស់សិស្សស្រី

ចាប់តាំងពីភ្ញាក់ពីដំណេករហូតដល់ពេលចូលដំណេកវិញ មនុស្សគ្រប់រូបសុទ្ធតែត្រូវការប្រើប្រាស់បង្គន់អនាម័យ និងទឹកស្អាតជាប្រចាំ។ ទន្ទឹមគ្នានេះ ការមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ គឺបាន​រួមចំណែកលើកកម្ពស់ការសិក្សារបស់សិស្សស្រី និងកាត់បន្ថយអត្រានៃការបោះបង់ការសិក្សារបស់សិស្សស្រីផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារលើកកម្ពស់អនាម័យតាមទីសាធារណៈ ដូចជានៅតាមមន្ទីរពេទ្យ តាមសាលាឃុំ សាលាស្រុក តាមសាលារៀន និងជាពិសេសបង្គន់អនាម័យតាមស្ថានីយ៍ប្រេងឥន្ធនៈនានា ដែលមានលក្ខណៈទំនើប និងប្រកបដោយផាសុកភាព ដែលពីមុនកន្លែងទាំងអស់នេះនៅមិនទាន់មានបង្គន់អនាម័យដែលស្អាត និងមិនទាន់ទំនើបនៅឡើយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បន្ថែមថា ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ ពិតជាមានសារៈសំខាន់ ដែលបានចូលរួមចំណែកលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់សហគមន៍នៅជនបទឱ្យកាន់តែប្រសើរឡើង បរិស្ថាតស្អាត និងប្រកបដោយផាសុកភាព។

បើតាម​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទឹកស្អាត (Safe Drinking Water) គឺជាទឹកដែលថ្លា គ្មានក្លិន គ្មានពណ៌ គ្មានរសជាតិ គ្មានមេរោគ និងគ្មានសារធាតុគីមីលើសកំណត់ ហើយមិនប៉ះពាល់ដល់សុខភាព។ ដោយឡែកអនាម័យ (Sanitation) គឺសំដៅទៅលើភាពស្អាត និងមានអនាម័យនៃកន្លែងរស់នៅ សហគមន៍ ដែលមិនបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ទឹក និងការគ្រប់គ្រងទុកដាក់លាមកមនុស្ស លាមកសត្វ និងសំណល់សំរាមកខ្វក់។ រីឯវិធីបង្ការរោគ (Hygiene) គឺសំដៅលើលក្ខណៈ និងការអនុវត្តនានាដែលជួយថែរក្សាសុខភាព និងបង្ការការរីករាលដាលជំងឺឆ្លងរួមទាំងការលាងសម្អាតដៃ ការគ្រប់គ្រងអនាម័យពេលមានរដូវ និងអនាម័យចំណីអាហារ ដែលនិយាយជារួមគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

យុវតី រុន ស្រីខួច ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស ខេត្តកែប

យុវតី រុន ស្រីខួច ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស បាននិយាយថា ទាំងនៅផ្ទះ និងនៅតាមសាលារៀនមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ផ្ដល់ភាពងាយស្រួលច្រើនដល់សិស្សានុសិស្ស គឺជួយឱ្យការរស់នៅមានអនាម័យខ្ពស់ និងគ្មានការបន្ទោរបង់ពាសវាលពាសកាល ។ ស្រីខួច បន្តថា សម្រាប់ក្មេងស្រីពេញវ័យនៅពេលមករដូវត្រូវការបង្គន់អនាម័យប្រើប្រាស់ដែលងាយស្រួលនៅក្នុងការផ្លាស់ប្ដូរសំឡីអនាម័យ ប៉ុន្តែប្រសិនបើនៅសាលារៀនគ្មានបង្គន់អនាម័យប្រើប្រាស់ នោះពិតជាពិបាក ហើយធ្វើឱ្យពួកគេមិនចង់ទៅសាលារៀនទៀតផង។

«ខ្ញុំចង់ឱ្យនៅគ្រប់សាលារៀនទាំងអស់មានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដើម្បីផ្ដល់ភាពងាយស្រួល មានអនាម័យ និងសណ្ដាប់ធ្នាប់ល្អ»

យុវតី រុន ស្រីខួច ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស
សិស្សវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស ខេត្តកែប

ជាមួយគ្នានេះ យុវតី លឹម ហោសុនាង ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស លើកឡើងដែរថា ប្រសិនបើនៅសាលារៀនគ្មានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់ នឹងធ្វើឱ្យមានការលំបាកក្នុងការរកកន្លែងបន្ទោបង់ ឬនាំឱ្យមានការបន្ទោរបង់ពាសវាលពាសកាលបណ្ដាលឱ្យមានក្លិនមិនល្អ និងអាចបង្កជំងឺផ្សេងៗ។ សុនាង បន្តថា នៅពេលសាលារៀនមានបង្គន់ប្រើប្រាស់ត្រឹមត្រូវ ពិតជាបានផ្ដល់ភាពងាយស្រួលក្នុងបន្ទោសបង់បានត្រឹមត្រូវ មានសុវត្ថិភាព និងមានអនាម័យល្អ។

គួរជម្រាបជូនថា ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទជំហានទី១ ឆ្នាំ ២០១៤-២០១៨ ប្រកបដោយជោគជ័យ និងលើសពីគោលដៅដែលបានកំណត់ ហើយក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយបានកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅត្រឹមឆ្នាំ២០២៣។

បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យបានកើនដល់ជាង ៨០% ដោយឡែកចំពោះការសម្រេចបាន ODF គិតត្រឹមត្រីមាសទី១ឆ្នាំ ២០២៣ មានភូមិចំនួន ៧០៥៩ ឃុំចំនួន ៥៤៥ ស្រុកចំនួន ៤៦ និងខេត្ត ODF ចំនួន ៦ រួមមាន ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ  ខេត្តកណ្ដាល និងខេត្តកែប ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...