កំណើនប្រជាជននៅទីក្រុង ជំរុញ​ឱ្យ​ប្រទេស​អភិវឌ្ឍមួយ​ចំនួនផ្តល់ប្រាក់លើកទឹកចិត្ត​សម្រាប់​ការទៅរស់នៅជនបទ

យោងតាមរបាយការណ៍ធនាគារពិភពលោក បានបង្ហាញថា ប្រហែល ៥៦ភាគរយ នៃប្រជាជនពិភពលោកកំពុងរស់នៅទីក្រុង ដែលមានចំនួនប្រហែល ៤,៤ ពាន់លាននាក់។ ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិ បានព្យាករណ៍ថា ចំនួននេះនឹងកើនឡើងដល់ ៦៨ភាគរយ នៅឆ្នាំ២០៥០។ បញ្ហានេះ បានជំរុញឱ្យរដ្ឋាភិបាលប្រទេសមួយចំនួន កំពុងព្យាយាមបញ្ចុះបញ្ចូលប្រជាជនក្នុងប្រទេសរបស់ខ្លួន ឱ្យងាកពីការរស់នៅទីក្រុងមករស់នៅជនបទជំនួសវិញ ដើម្បីបង្កើនចំនួនប្រជាជន និងកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។ ក្នុងនោះមានប្រទេស ចំនួន ៥ដែលកំពុងមានសកម្មភាពជំរុញផែនការនេះខ្លាំងជាងគេ។

១. ប្រទេសជប៉ុន ៖ ក្រុងតូក្យូគឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ប៉ុន្តែរដ្ឋាភិបាលរបស់ប្រទេសជប៉ុនឥឡូវនេះ កំពុងផ្តល់ប្រាក់ដល់គ្រួសារចំនួន ១ លានយ៉េន (៧,៦០០ ដុល្លារ) សម្រាប់កុមារម្នាក់ ដើម្បីផ្លាស់ទីចេញពីតូក្រូ ។ លើសពីនេះ គ្រួសារដែលផ្លាស់ទីលំនៅត្រូវតែរស់នៅក្នុងផ្ទះថ្មីរបស់ពួកគេយ៉ាងហោចណាស់ប្រាំឆ្នាំ ដើម្បីទទួលបានការទូទាត់ប្រាក់ ហើយសមាជិកម្នាក់ក្នុងគ្រួសារត្រូវតែធ្វើការ ឬគ្រោងបើកអាជីវកម្ម។ រដ្ឋាភិបាលជប៉ុន និយាយថា និន្នាការធ្វើការងារពីផ្ទះកំពុងផ្សព្វផ្សាយនៅទូទាំងប្រទេស ហើយក៏កំពុងបង្កើនចំនួនប្រជាជននៅតំបន់ជនបទផងដែរ។

២. សហរដ្ឋអាមេរិក ៖ រដ្ឋ Vermont របស់សហរដ្ឋអាមេរិក មានបំណងទាក់ទាញប្រជាជនឱ្យរស់នៅកាន់តែច្រើន តាមរយៈធ្វើការពីចម្ងាយ ហើយរដ្ឋផ្ដល់ជំនួយចំនួន ៧,៥០០ ដុល្លារ។ កម្មវិធីលើកទឹកចិត្តសម្រាប់ការផ្លាស់ប្តូរទីលំនៅរបស់នយោជិតត្រូវបានពង្រីកនាពេលថ្មីៗនេះ ហើយនយោជិតគ្រប់មុខតំណែងសុទ្ធតែទទួលបានសិទ្ធិនេះ។ ដោយមានការបែងចែកកញ្ចប់ទឹកប្រាក់ចំនួន ៣ លានដុល្លារអាមេរិកពីសភានីតិបញ្ញត្តិរដ្ឋ Vermont ផ្ទាល់តែម្ដង។ លោក Lindsay Kurrle លេខាធិការទីភ្នាក់ងារពាណិជ្ជកម្ម Vermont និងអភិវឌ្ឍន៍សហគមន៍បានលើកឡើងថា «កម្មវិធីនេះតែមួយ មិនអាចដោះស្រាយបញ្ហាប្រជាសាស្ត្របានទាំងស្រុងនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយដែលអាចជួយដោះស្រាយបញ្ហាអភិវឌ្ឍលំនៅដ្ឋាន និងសេដ្ឋកិច្ចបន្ថែម»។

៣. ប្រទេសអេស្ប៉ាញ ៖ រដ្ឋាភិបាលអេស្បាញកំពុងរៀបចំកញ្ចប់ទឹកប្រាក់ចំនួន ១០ ពាន់លានអឺរ៉ូ ពីមូលនិធិស្តារឡើងវិញក្រោយកូវីដ ដើម្បីព្យាយាម និងបញ្ឈប់ការចាកចេញពីផ្ទះរបស់ប្រជាជននៅជនបទ។ ខណៈបច្ចុប្បន្ន ខេត្តចំនួន ២៣នៅតំបន់ជនបទមានការថយចុះចំនួនប្រជាជនគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ១៩៥០មក។ គម្រោងផ្លាស់ប្តូរទីលំនៅទៅជនបទ ក៏មានគោលបំណងបង្កើន ការរួមចំណែកលើកកម្ពស់ GDP របស់អេស្ប៉ាញផងដែរ។ តំបន់ទាំងនេះមានប្រហែល ៣០ភាគរយ នៃសេដ្ឋកិច្ចអេស្ប៉ាញ ខណៈដែលតំបន់ជនបទនៅប្រទេសបារាំង និងអាល្លឺម៉ង់មានប្រហែល ៤០ភាគរយ នៃ GDP ជាតិ។

ទីជនបទក្នុងប្រទេសស្វីស

៤. ប្រទេស​ស្វីស៖ អ្នកស្រុកនៃភូមិ Albinen របស់ប្រទេសស្វីសបានបោះឆ្នោត ដើម្បីទទួលបានគម្រោងមួយដែលនឹងចំណាយប្រាក់ឱ្យមនុស្សផ្លាស់ទីទៅទីនោះ។ អ្នកស្រុកថ្មីទទួលបាន ២៧,000 ដុល្លារសម្រាប់ការផ្លាស់ទៅទីប្រជុំជន Rhone Valley ប៉ុន្តែពួកគេត្រូវមានអាយុក្រោម 45 ឆ្នាំ និងយល់ព្រមស្នាក់នៅទីនោះរយៈពេល ១០ ឆ្នាំ ហើយវិនិយោគយ៉ាងហោចណាស់ ២១៥,000 ដុល្លារលើអចលនទ្រព្យ។

៥. អ៊ីតាលី៖ រដ្ឋាភិបាលក្នុងតំបន់មួយចំនួនដូចជា Piedmont នៅភាគខាងជើង និង Tuscany នៅកណ្តាលប្រទេសអ៊ីតាលី កំពុងកំណត់តម្លៃផ្ទះត្រឹមតែ ១អឺរ៉ូ ($1.10)ប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តប្រជាជនឱ្យផ្លាស់ទៅទីប្រជុំជនជនបទ។ គម្រោងនេះមានគោលបំណងស្តារឡើងវិញនូវ មជ្ឈមណ្ឌលទីក្រុងដែលបោះបង់ចោល និងអភិវឌ្ឍឡើងវិញ នូវអគារដែលកំពុងទ្រុតទ្រោម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......