ភ្នំពេញ៖ ដើម្បីជាការជួយដល់សុខភាពរបស់ប្រជាពលរដ្ឋខ្មែរ ក្រុមគ្រូពេទ្យមួយក្រុមបានរួមគ្នាបង្កើតកម្មវិធីឌីជីថលមួយឡើង ដែលអាចឱ្យអ្នកដែលមានបញ្ហាសុខភាពអាចពិគ្រោះជំងឺ និងទទួលការព្យាបាលតាមរយៈអនឡាញបាន។
លោក និត ប៉ុនតុងយី ដែលជាសហស្ថានិក នៃកម្មវិធីពិធីសុខភាពបែបឌីជីថលនេះបានបញ្ជាក់ថា ដោយមើលឃើញនៅបរទេសគេមានការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រឹក្សាសុខភាព ដែលវាបានជួយទៅដល់សុខភាពរបស់ប្រជាពលរដ្ឋគេជាច្រើននោះ ទើបលោកយកគំនិតនេះ មកបង្កើតនៅកម្ពុជាដើម្បីជាផ្នែកមួយជួយសុខភាពទៅដល់ប្រជាពលរដ្ឋខ្មែរយើង ដោយដាក់ឈ្មោះថា MeetDoctor។

ជាដំណាក់កាលដំបូងនេះ MeetDoctor ត្រូវដាក់ឱ្យដំណើរការនៅលើបណ្តាញសង្គម facebook និង Telegram ដោយប្រជាពលរដ្ឋដែលគាត់មានបញ្ហាសុខភាពដូចជា ជំងឺផ្លូវចិត្ត និងជំងឺផ្សេងៗទៀត អាចទាក់ទងមកកាន់ក្រុមគ្រូពេទ្យតាមរយៈសារ ឬក៏វីដេអូខល ជាមួយក្រុមគ្រូពេទ្យរបស់ MeetDoctor ដើម្បីប្រឹក្សា និងពិគ្រោះជំងឺបាន។
បើតាមលោក និត ប៉ុតុងយី បានបញ្ជាក់ថា ផលប្រយោជន៍ដែលបានមកពីកម្មវិធីដែលក្រុមលោកបង្កើតមកនេះ គឺមានពីរធំៗ ទីមួយគឺចំណេញពេលវេលា ទីពីរគឺចំណេញថវិកា ដោយប្រជាពលរដ្ឋអាចស្វែងរកសេវាកម្មសុខភាពគ្រប់ពេលវេលាគ្រប់ទីកន្លែង។
លោក លឹម សូរ៉ាដេក សហស្ថាបនិកមួយរូបទៀត ដែលចូលរួមក្នុងការបង្កើតប្រព័ន្ធពិនិត្យសុខភាពតាមឌីជីថលនេះ បានឱ្យដឹងដែរថា MeetDoctor មានក្រុមគ្រូពេទ្យសម្រាប់ឆ្លើយសំណួរបឋមផ្សេងៗនៅពេលមានពលរដ្ឋទាក់ទងមក ដោយគ្រូពេទ្យនឹងធ្វើណែនាំឱ្យពីការព្យាបាលបឋម ហើយប្រសិនបើការព្យាបាលទាំងនោះមិនមានប្រសិទ្ធិភាពទេ ក្រុមគ្រូពេទ្យនឹងណែនាំឱ្យទៅជួបជាមួយនឹងគ្រូពេទ្យជំនាញនៅគ្លីនិកផ្ទាល់តែម្ដង។

ជាមួយគ្នានេះ លោករំពឹងថា ក្នុងកំឡុងពេលខ្លីខាងមុខទៀត MeetDoctor នឹងទទួលបានការគាំទ្រច្រើន រួមជាមួយនឹងសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាសទទួលពាក្យសម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































