រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការបង្រៀនគណិតវិទ្យា និងអំណានល្អនៅបឋមសិក្សា ជាគ្រឹះរឹងមាំសម្រាប់សិស្ស​បន្តការសិក្សាថ្នាក់បន្ទាប់

បាត់ដំបង – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការបង្រៀនបានល្អទាំងគណិតវិទ្យា និងអំណាន នៅបឋមសិក្សា គឺជាគ្រឹះដ៏រឹងមាំមួយសម្រាប់សិស្ស​ក្នុង​ការ​បន្តការសិក្សាទៅថ្នាក់បន្ទាប់ ។ ប្រសាសន៍នេះ បានធ្វើ​ឡើងក្នុងឱកាសឯកឧត្តម​អញ្ជើញចុះពិនិត្យដំណើរការកម្មវិធី EGAM ការបង្រៀនដោយគ្រូបង្រៀនជាជ័យលាភីពានរង្វាន់ថ្នាក់ជាតិ ព្រមទាំងបានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាបឋមសិក្សា ២ធ្នូ ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

ជាមួយ​គ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏​បាន​ថ្លែង​ដោយ​ធ្វើ​ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​ការ​បង្រៀនមុខវិជ្ជាគណិតវិទ្យារបស់លោកគ្រូអ្នកគ្រូ​នៅសាលាបឋមសិក្សា ២ធ្នូ ខេត្តបាត់ដំបង ដែលទទួលបានពានរង្វាន់ថ្នាក់ជាតិ ដោយថា ការ​បង្រៀន​នេះ​មានបច្ចេកទេសបង្រៀនល្អ ដូចជា ការប្រើប្រាស់សម្ភារៈឧបទ្ទេសន៍សម្បូរបែប ត្រឹមត្រូវតាមប្លង់បង្រៀននីមួយៗ មានភាពទាក់ទាញ និង​ចំណេញពេលវេលាជួយឱ្យសិស្សឆាប់ចាប់បាន។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សានុសិស្ស ពុះពាររាល់ការលំបាក នៅក្នុងបរិបទកូវីដ-១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ខណៈសម្តេចនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្រ្តលើកកម្ពស់ការចាក់វ៉ាក់សាំង ការពារបុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដោយតាមរយៈយុទ្ធសាស្រ្តនេះ អាចឱ្យសាលារៀនបើកដំណើរការឡើងវិញ។

“ក្នុងបរិបទជំងឺកូវីដ-១៩ ក្រសួងអប់រំក៏បានដាក់ចេញនូវយុទ្ធសាស្រ្តទី១ ការពារអាយុជីវិតបុគ្គលិកអប់រំ សិស្សានុសិស្ស ក្នុងនោះ ក្រសួងក៏បានដំណើរការបង្រៀនតាមអនឡាញ ដែលគ្រូបង្រៀន និងសិស្សានុសិស្សតម្រូវឱ្យចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដំណើរការរៀន និងបង្រៀនតាមអនឡាញបាន”

សូម​បញ្ជាក់ថា មុខ​វិជ្ជា​គណិតវិទ្យា ត្រូវ​បានគេ​ចាត់ទុកថា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រមួយដែលជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ សម្រាប់បម្រើឱ្យការរស់នៅរបស់មនុស្ស និង តម្រូវការចាំបាច់ផ្សេងៗ ហើយ​ក្នុងនោះ គណិតវិទ្យា​ក្នុងវិស័យវិស្វកម្ម បចេ្ចកវិទ្យា ព្រមទាំងវិទ្យាសាស្ត្រសង្គមផងដែរ។

ដូច្នេះ​ដើម្បីលើក​កម្ពស់​​មុខ​វិជ្ជា​គណិតវិទ្យានៅ​ថ្នាក់បឋមសិក្សា ក្រសួងអប់រំ យុវជន និង​កីឡា ក៏​ធ្លាប់បានចេញផ្សាយ​នូវ​ឯកសារ​ណែនាំ​ដល់​គ្រូបង្រៀនត្រូវមានចំណេះដឹង ជំនាញគរុកោសល្យ និងមានភាពច្បាស់លាស់លើខ្លឹមសារមេរៀន ដូចជា ទី១.ការយល់ និងចេះប្រើប្រាស់រូបតំណាងពីមេរៀន ទី២.ការដឹងពីវិធីដែលសិស្សបកស្រាយរូបតំណាង ទី៣.ចំណេះដឹងនៃគំនិត និងដំណើរការដែលសិស្សទាល់គំនិតពេលគិតពីគណិតវិទ្យា ទី៤. ចំណេះដឹងលើវិធីវាស់ស្ទង់ និងវាយតម្លៃ និងទី៥. ចំណេះដឹងពីធនធានសម្បូរបែបដែលមានភាពងាយស្រួលយកមកប្រើក្នុងថ្នាក់រៀ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...