គ្រូពេទ្យមួយក្រុមបង្កើតសេវាពិនិត្យសុខភាពតាមប្រព័ន្ធឌីជីថល ជួយសម្រួលពេលវេលា និងថវិកាប្រជាពលដ្ឋ

ភ្នំពេញ៖ ដើម្បីជា​ការ​ជួយ​ដល់​សុខភាព​របស់ប្រជាពលរដ្ឋ​ខ្មែរ ក្រុមគ្រូពេទ្យ​មួយ​ក្រុម​បាន​រួមគ្នា​បង្កើត​កម្មវិធីឌីជីថល​មួយ​ឡើង​ ដែល​អាច​ឱ្យ​អ្នក​ដែលមាន​បញ្ហា​សុខភាព​អាច​ពិគ្រោះជំងឺ និងទទួល​ការ​ព្យាបាល​តាម​រយៈ​អនឡាញបាន។

លោក និត ប៉ុនតុងយី ដែលជាសហស្ថានិក នៃកម្មវិធីពិធីសុខភាព​បែបឌីជីថលនេះបានបញ្ជាក់ថា ដោយ​មើលឃើញនៅបរទេសគេមាន​ការ​ប្រើប្រាស់បច្ចេកវិទ្យា​ដើម្បីប្រឹក្សា​សុខភាព ដែលវា​បានជួយទៅដល់សុខភាពរបស់ប្រជាពលរដ្ឋគេជាច្រើននោះ ទើបលោកយកគំនិតនេះ មក​បង្កើតនៅកម្ពុជាដើម្បីជាផ្នែកមួយជួយសុខភាពទៅដល់ប្រជាពលរដ្ឋ​ខ្មែរយើង ដោយដាក់ឈ្មោះថា MeetDoctor។

ជាដំណាក់កាលដំបូងនេះ MeetDoctor ត្រូវ​ដាក់ឱ្យ​ដំណើរ​ការ​នៅ​លើ​បណ្តាញ​សង្គម facebook និង Telegram ដោយ​ប្រជាពលរដ្ឋដែល​គាត់មាន​បញ្ហា​សុខភាព​ដូចជា ជំងឺផ្លូវចិត្ត និងជំងឺផ្សេងៗទៀត អាចទាក់ទងមកកាន់​ក្រុមគ្រូពេទ្យ​តាម​រយៈសារ ឬក៏វីដេអូខល ជាមួយ​​ក្រុមគ្រូពេទ្យ​របស់ MeetDoctor ដើម្បីប្រឹក្សា និង​ពិគ្រោះជំងឺបាន។

បើតាមលោក និត ប៉ុតុងយី បានបញ្ជាក់ថា ផលប្រយោជន៍ដែលបានមកពីកម្មវិធីដែលក្រុមលោកបង្កើតមកនេះ គឺមានពីរធំៗ ទីមួយគឺចំណេញពេលវេលា ទីពីរគឺចំណេញថវិកា ដោយ​ប្រជាពលរដ្ឋអាចស្វែងរកសេវាកម្មសុខភាពគ្រប់ពេលវេលាគ្រប់ទីកន្លែង​។

លោក លឹម សូរ៉ាដេក សហស្ថាបនិកមួយរូបទៀត ដែលចូលរួម​ក្នុង​ការ​បង្កើតប្រព័ន្ធពិនិត្យសុខភាពតាមឌីជីថលនេះ បានឱ្យដឹងដែរថា MeetDoctor មានក្រុមគ្រូពេទ្យសម្រាប់ឆ្លើយសំណួរបឋមផ្សេងៗនៅពេលមានពលរដ្ឋ​ទាក់ទងមក ដោយគ្រូពេទ្យនឹងធ្វើ​ណែនាំឱ្យពីការព្យាបាលបឋម ហើយ​ប្រសិនបើការព្យាបាលទាំងនោះមិនមានប្រសិទ្ធិភាពទេ ក្រុមគ្រូពេទ្យនឹងណែនាំឱ្យទៅជួបជាមួយនឹងគ្រូពេទ្យជំនាញនៅគ្លីនិកផ្ទាល់តែម្ដង។

ជាមួយ​គ្នា​នេះ លោក​រំពឹងថា ក្នុងកំឡុងពេលខ្លីខាងមុខទៀត MeetDoctor នឹងទទួលបានការគាំទ្រច្រើន រួមជាមួយនឹងសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...