៤គន្លឹះកាត់បន្ថយភាពសោកស្ដាយក្នុងការរស់នៅ

ក្រោយពេលឆ្លុះបញ្ចាំងលទ្ធផលឆ្នាំចាស់ និងចាប់ផ្តើមអនុវត្តន៍ផែនការឆ្នាំថ្មីៗ មានយុវជនមួយចំនួនហាក់ស្តាយក្រោយចំពោះពេលវេលាដែលកន្លងទៅ ឬសោកស្តាយ​ទៅនឹងលទ្ធផលដែលមិនដូចការគ្រោងទុក ។ បើតាមគេហទំព័រ PsychologyToday បានឱ្យដឹងថា ការរស់នៅក្នុងស្ថានភាពខ្លួនឯង ការបំពេញភារកិច្ចដែលផ្តល់គុណតម្លៃទៅកាន់ជីវិត ហ៊ានបង្ហាញពីចំណាប់អារម្មណ៍ ជាកត្តាកាត់បន្ថយនូវ​ភាពស្ដាយក្រោយក្នុងដំណើរជីវិត ។ ខាងក្រោម​នេះ គឺជា​គន្លឹះ៤ចំណុចដើម្បី​ជួយ​ឱ្យ​ចិត្ត​ស្ងប់ មិន​មានការសោកស្តាយនៅ​ក្នុង​ជីវិត​រស់នៅ៖

១.រស់ក្នុងស្ថានភាពខ្លួនឯង ៖  ចំណុចនេះគឺលើកទឹកចិត្តឱ្យយើង​រស់តាមបែបស្ថានភាពជីវិតដែលខ្លួនបានដាក់ក្ដីរំពឹង ចង់ឃើញខ្លួនឯងក្លាយទៅជាអ្វីមួយនៅថ្ងៃអនាគតតាមរយៈឧត្តមគតិផ្ទាល់ខ្លួន ដោយមិនមែនជាការរស់នៅដើម្បីចង់ឱ្យអ្នកដទៃសរសើរតែមួយមុខនោះទេ។ ជារួមជ្រើសយកកិច្ចការដែលស្របជាមួយឧបនិស្ស័យ ឬសមត្ថភាព និងតម្រូវការ ជៀសវាងការធ្វើតាមលំអានផ្លូវនៃការរំពឹងពីអ្នកដទៃ ឬមជ្ឈដ្ឋានណាមួយ។ មានសំណួរខ្លះៗដែលអាចប្រើសម្រាប់​ការ​វិភាគ ដើម្បីឱ្យប្រាកដថា តើអ្នកពិតជាបានរស់ក្នុងខ្សែរបន្ទាត់របស់ខ្លួនឯង ឬរបស់អ្នកដទៃ? ឧទារហណ៍ តើអ្នក​កំពុង​រៀនជំនាញដែលសង្គមផ្តល់តម្លៃ ប៉ុន្តែមិនឆ្លើយតបទៅនឹងទេពកោសល្យ ឬបំណងប្រាថ្នាដែលខ្លួនចង់បានដែរ ឬទេ? បើសិនជាមានភាគរយច្រើននោះគឺមានន័យថា អ្នកមិនបានរស់ក្នុងស្ថានភាពខ្លួនឯងក្នុងភាគរយច្រើនឡើយ។

២.បំពេញកិច្ចការឆ្លើយតប​នឹង​គុណតម្លៃជីវិត ៖ ជាទូទៅមនុស្សចំណាយពេល ៩ម៉ឺនម៉ោង ដើម្បីចាយទៅក្នុងឆាកជីវិតការងាររបស់ពួកគេ ដោយ​បើគិតទៅ គឺវាច្រើនសមល្មមដែរ ដូច្នេះតើកែច្នៃពេលដែលចំណាយទាំងនោះដោយប្រសិទ្ធភាព និងភាពល្អប្រសើរបានយ៉ាងដូចម្តេចខ្លះ? ដូច្នេះជាដំបូង គួរដាក់សំណួរ​ចំពោះ​ខ្លួន​ឯង​សិនថា តើអ្នកជាមនុស្សដែលធ្វើការលើសលប់មែនទេ? ឬក៏អ្នកស្ថិតក្នុងក្រុមមនុស្សដែលធ្វើការដើម្បីជាស្ពានឈានទៅរកនិយមន័យ នៃជីវិត ដែលអ្នកចង់បាន?

ការសិក្សាមួយបានរកឃើញថា អ្នកដែលស្រឡាញ់ការងារ ឬកំពុងបំពេញភារកិច្ចឆ្លើយតប នឹងគុណតម្លៃជីវិតរបស់ពួកគេ គឺមានចំណុចសម្គាល់មួយចំនួនដូចជា ១.មានភាពពាក់ព័ន្ធ៖ ពួកគេមើលឃើញថា អ្វីដែលកំពុងធ្វើនៅពេលនេះ បានភ្ជាប់នឹងអ្វីដែលពួកគេចង់បាននៅពេលក្រោយ, ២.ស្វ័យភាព៖ ការត្រួសត្រាយបង្កើតភាពច្បាស់លាស់ចំពោះខ្លួនឯងដែលជំរុញឱ្យមានភាពងាយស្រួលក្នុងការអនុវត្តន៍នូវគំនិតថ្មីៗ, ៣.ជំនាញ៖ ពួកគេរំពឹងថា អ្វីដែលកំពុងធ្វើ អាចអភិវឌ្ឍន៍ខ្លួនឯង និងផ្តល់នូវ​ជំនាញមួយដែលអាចប្រើការបាន និង ៤.មានគោលបំណង ៖ ពួកគេយល់ថា អ្វីដែលកំពុងបំពេញ អាចផ្តល់នូវមរតកមួយដ៏ល្អទៅកាន់ឯកជនភាពជីវិតរបស់ពួកគេ។

សម្រាប់ក្រុមមនុស្ស ដែលតែងតែនិយាយអំពីភាពស្តាយក្រោយ ពីមួយជំនាន់ទៅមួយជំនាន់ អាចនឹងពុំបានយកចិត្តទុកដាក់នៅចំណុចខាងលើនោះទេ មានន័យថា ធ្វើភារកិច្ចមិនឆ្លើយតបទៅនឹងអ្វីដែលជាគុណតម្លៃជីវិតដែលពួកគេចង់បាន។ ជាដំណោះស្រាយទៅនឹងបញ្ហានេះ គឺសរសេរបញ្ចូលទៅក្នុងឆ្នាំបន្ទាប់ ឬថ្ងៃបន្ទាប់ រាល់កិច្ចការណា ដែលមិននាំឱ្យស្តាយក្រោយ ឬផ្តល់នូវភាពរីកចម្រើន។

៣.រក្សាមិត្តភាព ៖ ការរក្សាទំនាក់ទំនងជាមួយនឹងមិត្ត ឬការភ្ជាប់ទំនាក់ទំនងទៅក្នុងសង្គមខាងក្រៅជំរុញឱ្យអាយុរស់នៅមានរយៈពេលវែង និងមានសុខុមាលភាពល្អជាងមុន។

៤.បង្កើតសុភមង្គល ៖ ពេលខ្លះអ្នកប្រហែលជាយល់ថា សុភមង្គលនឹងកើតឡើងនៅថ្ងៃអនាគត ប៉ុន្តែជាក់ស្ដែងភាពរីករាយ និងសុភមង្គលពិតប្រាកដគឺនៅពេលបច្ចុប្បន្ននេះតែម្តង។ ដូច្នេះទៅទីកន្លែងដែលផ្តល់ជូននូវ​សុភមង្គល និងបរិយាកាសថ្មីៗ ដើម្បីទទួយបានបទពិសោធន៍បន្ថែម ឬធ្វើសកម្មភាពផ្សេងៗទៀត ដែលជំរុញការវិវឌ្ឍន៍ និងការលូតលាស់ដែលមានដូចជា ធ្វើលំហាត់ប្រាណ បរិភោគអាហារមានសារធាតុចិញ្ចឹម រក្សាតុល្យភាពទម្ងន់ សន្សំលុយ ចំណាយពេលបន្ថែមជាមួយគ្រួសារ កាត់បន្ថយការលេងបណ្តាញសង្គម កាត់បន្ថយការចំណាយមិនចាំបាច់ រួមទាំងសកម្មភាពទាំងឡាយណាដែលធ្វើហើយផ្តល់ផលវិជ្ជមានទៅកាន់ដំណើរនៃការស់នៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន