ការ​បៀតបៀន​ផ្លូវចិត្ត​ ​មាក់ងាយ ​(​Bullying​)​ ​ក្រសួង​អប់រំ​ ​ហាម​ឃាត់ដាច់ខាត​នៅ​តាម​សាលារៀន​រដ្ឋ​ ​និង​ឯកជន​

ករណី​ការ​បៀតបៀន​ផ្លូវចិត្ត​ ​តាមរយៈ​ការ​គំរាមកំហែង​ ការ​រើសអើង​/​មាក់​ងាយ​ ​អំពើហិង្សា​គ្រប់​ទម្រង់ ដូច​ជា​ Bullying ​ជាដើម​ ​គឺ​ត្រូវ​បាន​ហាមឃាត់ដាច់ខាត​នៅ​តាម​គ្រឹះស្ថាន​សាធារណៈ​ ​និង​ឯកជន ​និង​តម្រូវ​អនុវត្ត​គោលនយោបាយ​វិន័យ​បែប​វិជ្ជមាន ​ដែល​មាន​ផែនការ​សកម្មភាព​ពិនិត្យ​តាមដាន​យ៉ាង​ម៉ត់ចត់​។ ​នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ជំទាវ​បណ្ឌិត​ ​សឿ​ ​សុជា​តា ​អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​អន្តរ​ក្រសួង​សុខភាព​សិក្សា​។

​លោក​ជំទាវ​បណ្ឌិត​ ​សឿ ​សុជាតា ​មានប្រសាសន៍​ថា​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ពិត​ជា​បាន​យកចិត្តទុកដាក់​លើ​ករណី​សុខភាព​ផ្លូវចិត្ត​របស់​កុមារ​ ​និង​យុវជន ​ក៏ដូចជា​មន្រ្តី​អប់រំ ​និង​គ្រូបង្រៀន​ ព្រោះ​បាន​ដឹង​និង​ទទួល​ស្គាល់​ថា​ ​សុខភាព​ផ្លូវចិត្ត​ ​ដើរ​តួនាទី​សំខាន់ ​ជា​ផ្នែក​គាំទ្រ​សុខភាព​ផ្លូវកាយ ​ផ្លូវអារម្មណ៍ ​និង​ជា​កត្តា​ជំរុញ​ការ​លូតលាស់​របស់​សរីរាង្គកាយ​ ​និង​បញ្ញា​ស្មារតី​ តែ​វា​ក៏​ជា​ផ្នែក​បំផ្លាញ​ដោយ​សម្ងាត់​ទៅលើ​ការ​វិវត្ត​ខាង​លើ​ផងដែរ​ ប្រសិនបើ​យើង​មិន​បាន​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ផ្លូវចិត្ត​។​

​អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​បញ្ជាក់​ថា​ ​ករណី​មាន​ការ​រំលោភបំពាន ​ជន​រងគ្រោះ​មាន​សិទ្ធិ​ប្តឹង​ដល់​គ្រឹះស្ថាន​សិក្សា​ ​ឬ​មក​ក្រសួង​។ ​ចំណែក​ ​ករណី​វិន័យ​ចំពោះ​ជន​រំលោភ​បំពាន ការ​អនុវត្ត​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ជា​ទូទៅ​ ​គឺ​ការ​អនុវត្ត​តាម​កម្រិត​នៃ​ការ​រំលោភបំពាន ​ហើយ​អនុវត្ត​វិន័យ​ដូចជា​ ការ​អប់រំ​ដោយ​ផ្ទាល់ ​ជា​សាធារណៈ​ ​ការ​ចុះ​ក្នុង​ប្រវត្តិ​រូបសិក្សា​ ​និង​ធ្ងន់ធ្ងរ​គឺ​ការ​បញ្ឈប់​ឱ្យ​សិក្សា​ក្នុង​គ្រឹះស្ថាន​សិក្សា​។ ​ករណី​រំលោភបំពាន ​ក្រសួង​ក៏​មាន​យន្ត​ការ​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផងដែរ​ ​ដែល​ជន​រងគ្រោះ​អាច​ធ្វើ​សេចក្តី​រាយការណ៍​ ​និង​ដាក់​ពាក្យបណ្តឹង​ ​ដូចជា​ ការ​រំលោភបំពាន​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ online bullying ​គឺ​មាន​អង្គការ​អេបផល​,​ ​អង្គការ​ ​CPU ​អង្គការ​ភ្លែន​អន្តរជាតិ​…​។ល។ ​ចំពោះ​រចនាសម្ព័ន្ធ​រដ្ឋ​ ​ក្រសួង​មាន​គណៈកម្មការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ ​គណៈកម្មការ​ទប់ស្កាត់​អំពើហិង្សា​ ​គណៈកម្មការ​លើកកម្ពស់​សីលធម៌​សង្គម ​តម្លៃ​ស្ត្រី​ ​និង​គ្រួសារ​ខ្មែរ​ ​និង​ App ​NoDrug ​ផងដែរ​។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួងសុខភាពសិក្សា

​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​អន្តរ​ក្រសួង​សុខភាព​សិក្សា​ សង្កត់ធ្ងន់​ថា​ ​សុខភាព​ផ្លូវចិត្ត​ ​វិវត្ត​អាស្រ័យ​កត្តា​ខាង​ក្នុង​ពី​ធម្មជាតិ​ និង​ពី​កត្តា​បង្ក ​និង​ពី​បរិស្ថាន​ជុំវិញ​។ ​លោក​ជំទាវ​បណ្ឌិត ​បន្ត​ថា​ ​ពាក់ព័ន្ធ​សុខភាព​ផ្លូវចិត្ត​នេះ​ ​ក្រសួង​បាន​ចាត់ចែង​យន្តការ ក្រោម​ទិសដៅ​របស់​គោលនយោបាយ​ជាតិ​ស្តីពី​សុខភាព​សិក្សា​ ​ឆ្នាំ​២០១៩ ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ពី ​គោលនយោបាយ​អប់រំ​សុខភាព​ ​ឆ្នាំ​២០១២ ​របស់​ក្រសួង​អប់រំ​ ​និង​បាន​បង្កើត​ជា​គណៈកម្មាធិការ​អន្តរ​ក្រសួង​/​វិស័យ​ពី​ថ្នាក់​ជាតិ​ ថ្នាក់​ក្រោម​ជាតិ​ ​រាជធានី​ខេត្ត​ ​ខណ្ឌ​ ​ស្រុក​ ​រហូតដល់​គ្រឹះស្ថាន​សិក្សា​ ​ដែល​មាន​សមាស​ភាព​ចូលរួម​ពីសំណាក់​មាតាបិតា​ ​ឬ​អាណាព្យាបាល​សិស្ស​។ យន្តការ​ទាំង​នោះ ​រួម​មាន​៖​

​ទី​១​.​ ​ការ​គិត​គូរ​ដល់​សុវត្ថិ​ភាព​ផ្លូវចិត្ត​ ​តាមរយៈ​ការ​អនុវត្ត​ការ​បញ្ចូល​មេរៀន​អប់រំ​សុខភាព​ផ្លូវចិត្ត​ទៅក្នុង​កម្មវិធី​សិក្សា​ពី​កម្រិត​មតេយ្យ​សិក្សា​រហូត​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ​ព្រមទាំង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ ​ក្នុង​មេរៀន​អប់រំ​សុខភាព​ ​និង​សិក្សា​សង្គម​។ ​ទន្ទឹម​នេះ​ ​ក្រសួង​បាន​រៀបចំ ​និង​ផ្តល់​ដល់​គ្រប់​គ្រឹះស្ថាន​សិក្សា​ ​នូវ​បទដ្ឋាន​ពាក់ព័ន្ធ​នានា ​ដែល​មាន​ទំនាក់ទំនង​នឹង​ការ​អភិវឌ្ឍ​សុខភាព​ជា​រួម​ ​សុខភាព​ផ្លូវចិត្ត​ ​និង​ការ​គ្រប់គ្រង​បរិស្ថាន ​តាម​គ្រឹះស្ថានសិក្សា​ផងដែរ​។

​ទី​២​.​ ​ចំពោះ​កត្តា​បង្ក​ដែល​ជា​ហានិភ័យ​ដល់​សុខភាព​ផ្លូវចិត្ត​/​អារម្មណ៍​របស់​សិស្ស​/​គ្រូ ​ត្រូវ​បាន​សិក្សា​និង​រកឃើញ​ពាក់ព័ន្ធ​ទៅ​នឹង​សេដ្ឋកិច្ច​គ្រួសារ​ ​ការ​វិវត្ត​ក្នុង​បច្ចេកវិទ្យា​/​ឌីជី​ថល ការ​រើសអើង​ ​អំពើហិង្សា​គ្រប់​ទម្រង់​ អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ​គ្រឿង​ញៀន ​បារី​អេឡិចត្រូនិក​/​វេប​/​cvd ​។ល។ ​ដែល​ក្រសួង​បាន​នឹង​កំពុង​ពង្រឹង​ការ​បណ្តុះបណ្តាល​ជន​បង្គោល​តាម​គ្រឹះស្ថានសិក្សា​ ​(​គ្រូ​ ​យុវជន​ ​មាតា​បិតា​) ​ឱ្យ​បាន​យល់​ពី​ទម្រង់​នៃ​ផលប៉ះពាល់​សុខភាព​ផ្លូវចិត្ត​ ​ការ​គំរាមកំហែង​សុខភាព​ផ្លូវចិត្ត​ ​ឬ​ផលជះ​នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ​និង​វិធាន​អប់រំ ​និង​ដោះស្រាយ​។

​ទី​៣​.​ ​បញ្ចូល​កម្មវិធី​គ្រប់គ្រង​និង​វាយតម្លៃ​ទៅលើ​ដំណើរការ​សាលារៀន ​និង​លទ្ធផល​បំពេញ​ការងារ​របស់​គ្រូបង្រៀន ​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​សមិទ្ធផល​របស់​សិស្ស​។

​គួរ​ជម្រាប​ជូន​ថា​ ​គោល​នយោបាយ​ជាតិ​ស្តីពី​សុខភាព​សិក្សា​ ​ឆ្នាំ​២០១៩ ​មាន​យុទ្ធសាស្រ្ត​ក្នុង​ការ​លើកកម្ពស់​សន្តិសុខ​ ​និង​សណ្ដាប់ធ្នាប់​ក្នុង​គ្រឹះស្ថានសិក្សា​ ​ដោយ​ជំរុញ​ការ​អនុវត្ត​គោលការណ៍​ ​“​សាលារៀន​មួយ​ ​តំបន់​សុខសាន្ត​មួយ​”​។ ​តាមរយៈ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា ​ស្ដី​ពី​ ការ​លើកកម្ពស់​សុខភាព​សិក្សា​ ​ឆ្នាំ​២០២២ ​បាន​ហាមឃាត់​អំពើហិង្សា​គ្រប់​ប្រភេទ​ ​និង​រើស​អើង​គ្រប់​ទម្រង់ និង​ហាម​ប្រើ​សម្ដី​អសុរោះ​នៅ​សាលារៀន​។ ​ពេល​មាន​បញ្ហា​ផ្លូវចិត្ត​ ​ឬ​ការ​បៀតបៀន​ ​មន្ត្រី​ទទួល​បន្ទុក​បន្ទប់​សុខភាព​ ត្រូវ​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ​អ្នក​អាណាព្យាបាល​ ​គ្រូ​ប្រចាំ​ថ្នាក់ និង​សាមីខ្លួន ​និង​រៀបចំ​យន្ត​ការ​ផ្តល់ប្រឹក្សា​ ​ដោយ​រក្សា​ការ​សម្ងាត់ និង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។