គន្លឹះ៧ចំណុច ជួយ​សន្សំសំចៃថវិកាក្នុងការ​ចាយវាយប្រចាំថ្ងៃ

តម្លៃគ្រឿងទេសនិងអាហារ ពេលបច្ចុប្បន្នមានការកើនឡើងជាលំដាប់ ដោយសារតែអតិផរណាមានការកើនឡើង រហូតដល់ក្នុងករណីខ្លះមនុស្សមិនអាចសម្របខ្លួនទាន់ពេលជាមួយនឹងការកើនឡើងនៃថ្លៃសម្ភារៈដែលទីផ្សារបានកំណត់។  តាមរយៈគេហទំព័រ Wealth Of Geeks បានបង្ហាញគន្លឹះ៧ចំណុចដែលអាចជួយសន្សំសំចៃថវិកាក្នុងការចាយវាយប្រចាំថ្ងៃ។

១. រៀនចម្អិនម្ហូប ៖ ភារកិច្ចចម្អិនម្ហូបដោយខ្លួនឯងនៅផ្ទះ ហាក់ដូចជាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ សម្រាប់អ្នកដែលមិនមានទម្លាប់ធ្វើវាពីមុនមក ឬអ្នកមិនធ្លាប់ចម្អិនសោះតែម្តង ហើយអ្នកអាចនឹងវិភាគឃើញថា ពេលវេលាក្នុងការចម្អិនគឺមិនគ្រប់គ្រាន់នោះទេ ឬក៏មិនដឹងថាត្រូវចាប់ផ្តើមដោយរបៀបណា។ ក្នុងសម័យឌីជីថល ការរៀនសូត្រអំពីរបៀបដាំស្ល មិនពិបាកពេកនោះទេ ព្រោះការបង្រៀនតាមរយៈវីដេអូ ឬសៀវភៅបោះពុម្ភផ្សាយមានភាពទូលំទូលាយជាងមុន និងមានបង្ហាញជម្រើសនៃរបៀបវារៈនីមួយៗ ទៅតាមលទ្ធភាពរៀងៗខ្លួន ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយចំណាយ។ ប្រសិនបើមានការរៀបចំផែនការ និងបែងចែកពេល នោះការចំណាយពេលក្នុងការចម្អិននឹងក្លាយទៅជាទម្លាប់ ហើយប្រើពេលកាន់តែតិចទៅៗ។


២. ទិញចំណីអាហារពីកសិករផ្ទាល់ៗ ៖ ចំពោះអ្នករស់នៅជិតកសិដ្ឋាន ឬស្រែចំការ ការទៅទិញបន្លែបង្ការ ត្រីសាច់ និងផ្លែឈើពីកសិករផ្ទាល់ៗ មិនត្រឹមតែបង្ហាញពីការគាំទ្រអ្នកផលិត ឬផលិតផលក្នុងស្រុកនោះទេ ប៉ុន្តែទទួលបាននូវតម្លែសមរម្យ រៀនសូត្រអំពីជីវភាពរស់នៅក្នុងតំបន់ និងមានឱកាសទទួលទានអាហារស្រស់ៗថ្មីៗ ស្របទៅតាមរដូវកាល។

៣. ដូរទិសដៅដែលត្រូវទៅទិញអាហារ ឬសម្ភារៈ ៖ ទិញសម្ភារៈប្រើប្រាស់ ឬអាហារនៅទីតាំងដែលមានប្រភពផ្សេងៗគ្នា ជាឱកាសក្នុងការឱ្យយើងស្គាល់អំពីតម្លៃទីផ្សារ របៀបរកស៊ី និងការសម្រេចចិត្តបានល្អចំពោះស្ថានភាពហិរញ្ញវត្ថុ។ កុំកំណត់ខ្លួនឯងទៅទិញតែមួយទីតាំង ព្រោះជាទូទៅជាពិសេសក្នុងតំបន់ទីផ្សារសេរី អ្នកលក់ទំនិញតែងមានការដាក់តម្លៃដែលអាចប្រកួតប្រជែងគ្នា នេះគឺជាឱកាសឱ្យអ្នកទិញទំនិញអាចកាត់បន្ថយការចំណាយបានមួយកម្រិត។

៤. ចាយជាសាច់ប្រាក់ ៖ មនុស្សមានទំនោរចាយថវិកាលឿនជាងសព្វមួយដង នៅពេលពួកគេសម្រេចចិត្តចាយតាមរយៈកាត ឬការចាយតាមប្រព័ន្ធអេឡិចត្រូនិច។ ប៉ុន្តែពេលប្រើប្រាស់លុយបែបសាច់ប្រាក់វិញ ពួកគេអាចនឹងមានការគិតច្រើនមុននឹងចាយ ព្រោះឃើញទឹកលុយជាក់ស្តែងដែលបានចំណាយអស់។

៥. ធ្វើផែនការអាហារប្រចាំថ្ងៃ ៖ ការធ្វើផែនការអាហារ ជាយុទ្ធសាស្រ្តមួយជួយឱ្យការចំណាយលុយទៅលើហាងទំនិញគ្រឿងទេសត្រូវបានកាត់បន្ថយ ដោយហេតុថា កាលដែលដឹងអំពីការចំណាយចំពោះការបរិភោគប្រចាំថ្ងៃ យើងនឹងអាចទិញគ្រឿងផ្សំក្នុងបរិមាណមួយដែលស្របនឹងតម្រូវការជាក់ស្តែង ហើយអាចកាត់បន្ថយភាពខ្ជះខ្ជាយ។

៦. ផ្ទៀងផ្ទាត់នូវសម្ភារៈដែលមានក្នុងស្តុក ៖ រៀងរាល់មុនពេលទៅផ្សារទិញគ្រឿងទេសបន្ថែម គឺត្រូវពិនិត្យរបស់របរដែលមានស្រាប់ជាមុនសិន ពិនិត្យរាល់ចំនួនទំនិញដែលតម្កល់ទុកបម្រុងក្នុងទូ ដើម្បីបញ្ចៀសនូវការទិញសម្ភារៈដែលមិនឆ្លើយតបទៅនឹងបច្ចុប្បន្នភាព។

៧. បរិភាគឱ្យឆ្អែតសឹមទៅផ្សារ ៖ ការធ្វើដំណើរទៅផ្សារទាំងមិនទាន់ទទួលទានអ្វីសោះ គឺជាដើមចមនាំលោកអ្នកឱ្យទិញនូវសម្ភារៈមិនចាំបាច់។ មិនថាប្រញាប់ខ្លាំងយ៉ាងណាក៏ដោយ សូមព្យាយាមទទួលទានអាហារសម្រន់បន្តិចបន្តួចសិន ដើម្បីជាការផ្តល់ថាមពលក្នុងការគិត និងការសម្រេចចិត្តចំណាយថវិកាក្នុងកម្រិតមួយប្រកបដោយភាពត្រឹមត្រូវ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។