ក្រសួងអប់រំ ជំរុញជាថ្មី​ដល់​សាលារៀនរដ្ឋ និងឯកជន​ អនុវត្តឱ្យបានគ្រឹះស្ថានសិក្សាគ្មានភេជ្ជប៉ូវកម្លាំង

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ បានធ្វើការ​ជំរុញជាថ្មីម្តងទៀត​ដល់​សាលារៀនរដ្ឋ និងឯកជន​ ដោយ​សហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តឱ្យគ្រឹះស្ថានសិក្សាគ្មានភេជ្ជប៉ូវកម្លាំង។

ក្នុងសេចក្តីណែនាំ​ចំនួនពីរទំព័រ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ បានហាមដាច់ខាត​នូវ​ការ​ទទួល​ទាន ការ​ចែកចាយ ការតាំងលក់ និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈប៉ូវកម្លាំង​គ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ហើយ​ជាមួយ​គ្នា​ក្រសួងក៏​បានណែនាំ​ឱ្យ​ធ្វើការផ្សព្វផ្សាយ​អំពីផលប៉ះពាល់​ នៃការ​ទទួល​ទានភេសជ្ជៈ​ប៉ូវកម្លាំង​ឱ្យ​បានទូលំទូលាយ នៅពេល​គោរពទង់ជាតិ កិច្ច​ប្រជុំ ឬកម្មវិធី​ប្រមូលផ្តុំផ្សេងៗ​របស់គ្រឹះស្ថានសិក្សា។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួងសុខភាពសិក្សា មានប្រសាសន៍ថា បច្ចុប្បន្ននៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គេ​ឃើញមានការ​ដាក់លក់ភេសជ្ជៈប៉ូវកម្លាំង ប៉ុន្តែបរិមាណនៃការលក់នៅមានលួចលាក់។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួងសុខភាពសិក្សា

លោកជំទាវ សុជាតា បញ្ជាក់ថា ក្នុងការចូលរួមហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គឺក្រសួងអប់រំ បានធ្វើការយ៉ាងជិតស្និទ្ធ តាមរយៈការផ្សព្វផ្សាយ អប់រំ បណ្ដុះបណ្ដាលឱ្យមនុស្សម្នាក់ៗស្គាល់ពីតម្លៃនៃសុខភាព និងចេះចូលរួមក្នុងការការពារសុខភាព។

អនុរដ្ឋលេខាធិការក្រសួងអប់រំរូបនេះ សង្កត់ធ្ងន់ថា ក្នុងករណីសាលារៀនមួយចំនួននៅតែបន្តមានការតាំងលក់ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា នឹងមានការព្រមានតាមរយៈគណៈកម្មការសុខភាពសិក្សា ពោលគឺព្រមាននាយកសាលាតែម្ដង។

បើតាម​លោកជំទាវបណ្ឌិត សឿ សុជាតា ក្នុងការទប់ស្កាត់ចំណីអាហារតាមសាលារៀន ជាពិសេសភេសជ្ជៈប៉ូវកម្លាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្ដីណែនាំថ្មីៗនេះដែរ ហើយ​លោកជំទាវ​សង្ឃឹមថា ក្រោយក្រសួងអប់រំ ចេញសេចក្ដីណែនាំថ្មីនេះបន្ថែម ភ្ជាប់ជាមួយបទបញ្ញត្តិ ជឿថា នៅឆ្នាំ២០២៦ ករណីនេះ នឹងថយចុះជាវិជ្ជមាន។

គួរជំរាបជូនដែរថា នៅក្នុង​ឱកាស​ទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥ កាលពីដើមខែវិច្ឆិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានជំរុញ​ដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវ​ពង្រឹងវិធានការអ​នុវត្ត​ការលើក​កម្ពស់សុវត្ថិភាព និង​សុខុមាលភាព​ចំណីអាហារនៅតាម​គ្រឹះស្ថានសិក្សា​ចំណេះដឹងទូទៅសាធារណៈ និង​ឯកជន និងហាមឃាត់ការ​ទទួលទាន ការចែកចាយ ការដាក់តាំងលក់ និង​ការផ្សព្វផ្សាយពាណិជ្ជកម្ម​ផលិតផលភេសជ្ជៈ​ប៉ូវកម្លាំង​គ្រប់ប្រភេទនៅ​ក្នុង​ និង​ជុំវិញបរិវេណគ្រឹះស្ថាន​សិក្សា​ចំណេះដឹងទូទៅ។ ជាមួយ​គ្នា​សម្តេច​ក៏​ស្នើ​ឱ្យ​បន្ត​លើក​កម្ពស់​ការ​អប់រំ​អាហារូបត្ថម្ភ​ដល់​សិស្សានុសិស្ស តាមរយៈកម្មវិធី​ផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់​កសិផល​ក្នុងសហគមន៍ និង​ការ​ផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...