សញ្ញាស្ត្រេស គឺជាប្រភពនៃភាពអវិជ្ជមានដែលបង្អាក់សមត្ថភាពរបស់ចិត្តមនុស្សក្នុងការបំពេញការងារ ដូច្នោះហើយ ការដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត និង រីករាយ ផ្តល់ប្រយោជន៍ដល់សុខភាពផ្លូវចិត្តបានច្រើន និងធ្វើឱ្យយើងបានបំពេញការងារដោយមានអារម្មណ៍ល្អផងដែរ។ ខាងក្រោមនេះ គឺជាវិធី ៦ យ៉ាងងាយៗដែលជួយដល់សុខភាពផ្លូវចិត្តរបស់យើង៖
១. ញ៉ាំឱ្យបានត្រឹមត្រូវ ៖ មូលដ្ឋានគ្រឹះ គឺជាការទទួលទានអាហារបំប៉នដែលមានតុល្យភាពល្អ ដែលវាផ្តល់ទាំងសុខុមាលភាពផ្លូវចិត្ត និង ផ្លូវកាយ ។ ដើម្បីទទួលបានថាមពលល្អមួយ អ្នកគួរញ៉ាំអាហារដែលសម្បូរទៅដោយផ្លែឈើ បន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ ទឹកដោះគោមានជាតិខ្លាញ់ទាប និងគ្រាប់ធញ្ញជាតិ ។ ក្រុមរបបអាហារទាំងអស់នេះផ្តល់សារធាតុចិញ្ចឹមជាច្រើនដល់រាងកាយរបស់អ្នក។

២. ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ៖ វិធីនេះមិនត្រឹមតែល្អសម្រាប់រាងកាយរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែការហាត់ប្រាណទៀងក៏អាចបង្កើនដល់សុភមង្គលផ្ទាល់ខ្លួនផងដែរ ពីព្រោះវាជួយកាត់បន្ថយភាពតានតឹង ការថប់បារម្ភ និង ជំងឺធ្លាក់ទឹកចិត្ត ។ សកម្មភាពរាងកាយមួយអាចមានឥទ្ធិពលវិជ្ជមានដល់សុខភាពផ្លូវចិត្ត និង ធ្វើឱ្យអ្នកសប្បាយចិត្តបានមួយកម្រិត។
៣. ការគេងឱ្យបានត្រឹមត្រូវ ៖ វាគឺរឿងដ៏អស្ចារ្យបំផុតដែលអ្នកអាចធ្វើបានដើម្បីរៀបចំខ្លួនអ្នកសម្រាប់ថ្ងៃដែលមានផលិតភាពការងារ ដូចនេះហើយការគេង គឺជាប្រភពថាមពលមួយដល់រាងកាយ ។ ការគេងមិនគ្រប់គ្រាន់ អាចធ្វើឱ្យជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ហើយជះឥទ្ធិពលអាក្រក់ទៅលើអាកប្បកិរិយា សកម្មភាពរាងកាយ និង កម្រិតថាមពលរបស់អ្នក។ ដូចនេះហើយ មនុស្សទាំងអស់ត្រូវតែផ្តោតលើទម្លាប់ដែលផ្តល់សុខភាពល្អ និង ការគេងឱ្យបានគ្រប់គ្រាន់។
៤. សប្បាយចិត្តនូវអ្វីដែលខ្លួនមាន ៖ ការដឹងគុណ គឺជាគុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិជាច្រើន ដែលវាអាចធ្វើឱ្យអាកប្បកិរិយារបស់អ្នកកាន់តែប្រសើរឡើង។ យោងតាមការសិក្សាមួយ ការដឹងគុណ និងការសប្បាយចិត្តនូវអ្វីដែលខ្លួនមាន គឺអាចផ្តល់នូវសេចក្តីរីករាយដល់ផ្លូវចិត្តយ៉ាងខ្លាំង។ ដូចនេះ អ្នកគួរគិតពីវាជារៀងរាល់ថ្ងៃដោយការបង្ហាញការដឹងគុណរបស់អ្នក ឬ ការសប្បាយចិត្តនូវអ្វីដែលខ្លួនមាន យ៉ាងហោចណាស់មួយរឿង។

៥. មានមិត្តភក្តិល្អៗ ៖ អ្នកអាចចំណាយពេលច្រើនតាមតែអាចធ្វើទៅបានជាមួយនឹងមនុស្សដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ។ ភាពរីករាយ និង ភាពរឹងមាំរបស់អ្នកនឹងកើនឡើង នៅពេលដែលអ្នកបង្កើតទំនាក់ទំនងជាមួយមនុស្សដែលធ្វើឱ្យអ្នកសប្បាយចិត្ត។ ៦. ធ្វើឱ្យអ្នកដទៃមានអារម្មណ៍សប្បាយចិត្ត ៖ យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា ការបង្ហាញក្តីអាណិតអាសូរដល់អ្នកដទៃក៏អាចធ្វើឱ្យសុខុមាលភាពរបស់អ្នកកាន់តែប្រសើរឡើងផងដែរ។ ការសរសើរដោយចិត្តស្មោះត្រង់ អាចធ្វើឱ្យថ្ងៃរបស់នរណាម្នាក់កាន់តែប្រសើរឡើងភ្លាមៗ និងបង្កើនការពេញចិត្តរបស់ខ្លួនអ្នកផងដែរ។ អ្នកគួរញញឹមពេលនិយាយជាមួយពួកគេ ដើម្បីឱ្យពួកគេដឹងថា អ្នកចង់មានន័យអ្វីល្អមួយ ហើយអ្នកនឹងទទួលបានអារម្មណ៍វិជ្ជមានមកវិញផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2026
សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ ១០០% រៀនជំនាញ វិស្វកម្មឧស្សាហកម្ម ១២០កន្លែង នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2026
ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១០០ កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2026
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2023
កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































