កញ្ញា ណា លីជឹង ចែករំលែកបទពិសោធន៍ត្រៀមខ្លួនពីរសប្ដាហ៍មុនប្រឡងបាក់ឌុប

ភ្នំពេញ – នៅ​សល់​តែ​២សប្តាហ៍​ទៀត​ប៉ុណ្ណោះ ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នឹង​មក​ដល់, តើ​រយៈពេល​នេះ សិស្ស​ថ្នាក់ទី១២ ដែលជា​បេក្ខជន​ត្រូវ​ប្រឡង​បាក់ឌុប គួរ​តែធ្វើអ្វីខ្លះ?

កញ្ញា ណា ឡីជឹង ជាអតីត​សិស្ស​និទ្ទេស C ឆ្នាំ​២០១៨ ហើយ​បច្ចុប្បន្ន​ជា​និស្សិត​ផ្នែក​សេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថាន​ភាសាបរទេស បានចែក​រំលែក​បទពិសោធន៍​របស់​នាង​ ដោយថា សម្រាប់រយៈពេលពីរសប្ដាហ៍មុនប្រឡងនេះ កញ្ញាបានចំណាយពេលវេលារំលឹកមេរៀនដែលសំខាន់ហើយចាំបាច់ និងជាប្រភេទមេរៀនដែលឆាប់ភ្លេចបំផុត ។

កញ្ញាបន្តថា បេក្ខជនប្រឡងអាចចាប់ផ្ដើមរលឹកមេរៀន ឬធ្វើលំហាត់ដែលគិតថាពិបាកដើម្បីហ្វឹកហាត់ដោយខ្លួនឯងបន្ថែម ។ មួយវិញទៀត ក្នុងការត្រៀមខ្លួនប្រឡងក៏ត្រូវត្រៀមចិត្ត ព្រោះបើអារម្មណ៍មិនល្អ ភ័យពេក មិនអាចតាំងស្មារតីបាន នឹងនាំឱ្យការទន្ទេញមេរៀន និងការដាក់ចិត្តទៅលើការសិក្សាមិនបានល្អផងដែរ។

កញ្ញា ណា លីជឹង

“បើទោះបីសិស្សានុសិស្សថ្នាក់ទី១២ គិតថាខ្លួនឯងគ្មានសមត្ថភាពពូកែក្នុងការប្រឡង គឺសូមកុំអស់សង្ឃឹម ត្រូវព្យាយាមរំលឹកមេរៀន ឬ ចំណុចដែលខ្វះខាតខ្លាំងនៅមុនពេលប្រឡង ហើយខំប្រឹងឱ្យអស់ពីសមត្ថភាព ទោះបីជាលទ្ធផលបែបណាក៏ដោយយើងអាចរៀនពីវា និងទុកវាជាបទពិសោធន៍ដើម្បីក៏សាងសមត្ថភាពរបស់ខ្លួននៅពេលក្រោយទៀត”

អតីតសិស្សនិទ្ទេស C រូបនេះ បន្ថែមថា ការត្រៀមកាយគឺសំខាន់ ព្រោះមិនមែនតែសុខភាពផ្លូវចិត្តទេដែលសំខាន់ សុខភាពផ្លូវកាយក៏សំខាន់ដែរ ក្នុងអំឡុងពេលពីរសប្ដាហ៍នេះ ត្រូវធ្វើយ៉ាងណាសម្រាកឱ្យបានគ្រប់គ្រាន់ ។ កញ្ញាបន្តថា ទោះបីជាបេក្ខជនប្រឡងខំប្រឹងរៀន ខំប្រឹងធ្វើលំហាត់យ៉ាងណាក៏ដោយក៏ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ទើបអាចមានកម្លាំងកាយមាំមួនទប់ទល់ជាមួយការប្រឡងនេះ។

កញ្ញា ណា លីជឹង បញ្ជាក់ថា បេក្ខជនប្រឡងត្រូវត្រៀមចំណេះក្នុងការប្រឡងផងដែរ ព្រោះជាឱកាសដែលបេក្ខជនត្រូវរំលឹកមេរៀនឡើងវិញ មើលឡើងវិញនូវចំណុចដែលសំខាន់ៗ និងវិញ្ញាសាចាស់ៗដែលធ្លាប់ចេញប្រឡងនៅឆ្នាំមុនៗ ដើម្បីជួយឱ្យសិស្សានុសិស្សអាចប្រឡងជាប់បាក់ឌុបឆ្នាំ២០២៣ខាងមុខនេះ។ កញ្ញាបន្តថា ដោយសារកៀកដល់ថ្ងៃប្រឡងសិស្សានុសិស្សអាចមានអារម្មណ៍ភ័យ ហើយដើម្បីកុំឱ្យភ្លេចគួរត្រៀមសម្ភារៈសំខាន់ៗឱ្យរួចរាល់សម្រាប់ការប្រឡង ដូចជា កាតសម្គាល់ខ្លួន ប៊ិក បន្ទាត់ និងអានសេចក្ដីណែនាំបទបញ្ញត្តិនៃការប្រឡងបាក់ឌុបរបស់ក្រសួងអប់រំ។

កញ្ញា ជឹង ក៏បានលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ថា ប្រឹងប្រែង​ឱ្យ​អស់​ពីលទ្ធភាព ហើយ​ប្រសិន​បើ​បរាជ័យក្នុងការប្រឡងបាក់ឌុបនេះ សូម​គិតថា វាមិនមែនជារឿងគួរឱ្យអាម៉ាសនោះទេ ព្រោះការធ្វើអ្វីក៏ដោយគឺតែងតែមានបរាជ័យ និងជោគជ័យ។ ប្រសិនជាបរាជ័យអាចដោយសារយើងមិនបានខំឱ្យអស់ពីសមត្ថភាព ដូច្នេះត្រូវព្យាយាមបន្ថែមទៀត ព្រមទាំងក៏សាងជំនឿចិត្តលើខ្លួនឯង នឹងខំប្រឹងហើយព្យាយាមប្រឡងឱ្យជាប់ និងទទួលបានលទ្ធផលល្អនៅក្នុងឆ្នាំក្រោយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...