រដ្ឋមន្រ្តីក្រសួងអប់រំ អំពាវនាវឱ្យមានការសម្រួលកន្លែងស្នាក់នៅ អាហារ សម្រាប់សិស្សឡើងមកប្រឡងបាក់ឌុប

ភ្នំពេញ- ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សណ្ឋាគារ កន្លែងស្នាក់នៅ ភោជនីយដ្ឋាន កន្លែងលក់អាហារផ្សេងៗ សូម​ជួយសម្រួលដល់បេក្ខជនដែលមកពីតាមស្រុក ឬតាមឃុំ ដែលត្រូវមកប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នៅទីរួមខេត្ត ឬក៏ ទីរួមស្រុកមួយចំនួន នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២២ខាងមុខនេះ។

បើតាមប្រសាសន៍របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការចូលរួមសម្រួលកន្លែងស្នាក់នៅ អាហារ សម្រាប់សិស្សឡើងមកប្រឡងបាក់ឌុប គឺដើម្បីធានានូវសុវត្ថិភាព ជាពិសេសចរាចរណ៍នៅតាមដងផ្លូវ ក៏ដូចជាការផ្ដល់ភាពងាយស្រួលនៅក្នុងការស្នាក់នៅ និងការហូបចុករបស់បេក្ខជនផងដែរ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជួយសម្រួលផ្ដល់កន្លែងស្នាក់នៅ ក៏ដូចជាសម្របសម្រួលដល់កន្លែងស្នាក់នៅ និង​ការ​ជួយ​ថែរក្សា​កង់ ម៉ូតូ របស់បេក្ខជន​ នៅក្រៅមណ្ឌលប្រឡងជាដើម ។ លើសពីនេះ ក៏​មាន​តួអង្គសំខាន់ៗដែលចូលរួមសង្កេតការនៅក្នុងដំណើរការនៃការប្រឡង ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ ជំនួយការអប្បមាទដែលចូលរួមចំណែកនៅក្នុងការធានាបានឱ្យការប្រឡងនេះប្រព្រឹត្តទៅដោយរលូន ហើយដោយជោគជ័យផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

“យើងសូមលើកទឹកចិត្តដល់បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធដែលរៀបចំដំណើរការប្រឡងនៅឆ្នាំនេះ សូមខិតខំបំពេញភារកិច្ចការងាររៀងៗខ្លួន ប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាព ដើម្បីទទួលបានភាពជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ”

ជាមួយ​គ្នា​នេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏​បាន​ជូនពរដល់​សិស្សានុសិស្សទទួលបានជោគជ័យនៅក្នុងការប្រឡង ជាពិសេសស្នើសុំបេក្ខជនដែលចូលរួមប្រឡង សូម​ទទួលទានអាហារ និងដំណេកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយនូវអារម្មណ៍ធុញថប់តានតឹង កុំឱ្យភ័យព្រួយ។ ទន្ទឹមគ្នានេះ សិស្សានុសិស្សត្រូវគោរពតាមបទបញ្ញត្តិជាធរមាន ដោយមិននាំយកសំណៅឯកសារចូលក្នុងមណ្ឌលប្រឡងដោយមិនបង្កការរំខាននូវការប្រឡង គោរពនូវវិន័យក៏ដូចជាបទបញ្ញត្តិសម្រាប់ការប្រឡង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។