៣ចំណុច ជួយយុវជនកម្ពុជាអភិវឌ្ឍខ្លួនក្លាយជាប្រជាជនសកល

ប្រជាជនសកល សំដៅលើប្រជាជនដែលអាចស្វែងយល់ និងយល់ដឹងអំពីនិន្នាការសកលរបស់ពិភពលោក តំបន់ និងក្របខណ្ឌប្រទេសកម្ពុជា។ ដូច្នេះ មានភាពចាំបាច់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជនវ័យក្មេង ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ដើម្បីដឹងអំពីនិន្នាការសកល និងរឿងរ៉ាវដែលកើតឡើងរបស់ពិភពលោកនៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានរបាយប្រជាជនវ័យក្មេងច្រើន ហើយងាយសម្របខ្លួនទៅនឹងអ្វីដែលថ្មីៗ និងចាប់យកបច្ចេកវិទ្យាថ្មីៗ ។ លើសពីនេះ ក៏មានការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាល និងគ្រប់តួអង្គទាំងអស់ ដើម្បីដាក់គោលដៅក្នុងការជំរុញ និងកសាងសង្គម-សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ឯកឧត្តម អាំង សុវណ្ណរ័ត្ន បន្តថា ការចូលរួមពីគ្រប់តួអង្គ និងភាគីពាក់ព័ន្ធទាំងអស់ ពិតជាសំខាន់ និងដើម្បីធានាថា ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា មានឱកាសគ្រប់គ្រាន់ក្នុងការប្រែក្លាយខ្លួនទៅជាប្រជាជនសកល។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០

នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បញ្ជាក់បន្ថែមថា មានការងារ ៣សំខាន់ ដែលជួយឱ្យយុវជនប្រែក្លាយខ្លួនជាប្រជាជនសកល គឺ ទី១. ការចេះប្រើប្រាស់បច្ចេកវិទ្យា តាមរយៈការធ្វើអក្ខរកម្មឌីជីថល ដើម្បីឱ្យយុវជនចេះប្រើប្រាស់ឧបករណ៍ឌីជីថលដែលជាមធ្យោបាយនាំដល់លទ្ធភាពក្នុងការស្វែងយល់, ទី២. យុវជនត្រូវមានចំណង់ចំណូលចិត្ត និងលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងយល់ពីនិន្នាការសកល អាចប្រើប្រាស់ឧបករណ៍ឌីជីថល អាចប្រើប្រាស់បច្ចេកវិទ្យាជាមូលដ្ឋានឱ្យចំគោលដៅ និង ទី៣. ផ្នែកភាសា ចំណេះដឹងបច្ចេកវិទ្យាទាមទារឱ្យមានចំណេះដឹងភាសាបរទេស គឺភាសាអង់គ្លេសជាភាសាសកល។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន បន្ថែមថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានព្យាយាមផលិតនូវមាតិកា ខ្លឹមសារពាក់ព័ន្ធជាមួយបច្ចេកវិទ្យាថ្មីៗ សម្រាប់ផ្សព្វផ្សាយដល់សាធារណៈជនជាភាសាខ្មែរ។ តែយ៉ាងណាក៏ដោយ បើតាម​ឯកឧត្តម អាំង សុវណ្ណរ័ត្ន ចំណេះដឹងផ្នែកបច្ចេកវិទ្យា ត្រូវតែមានប្រើប្រាស់ពាក្យបច្ចេកទេស។

យុវជនកម្ពុជាអភិវឌ្ឍខ្លួនក្លាយជាប្រជាជនសកល

បើតាម នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ នៅក្នុងយុគសម័យឌីជីថល យើងក៏មានឱកាសច្រើននៅក្រោមម្លប់សន្តិភាពដែលប្រជាជនក្ដី យុវជនកី្ដ មានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ ស្វែងយល់ ធ្វើអាជីវកម្ម ការបំពេញភារកិច្ចការងារក្នុងជីវភាពប្រចាំថ្ងៃ។ ឱកាសទាំងនេះ ​ផ្ដល់នូវក្ដីសង្ឃឹមសម្រាប់យុវជនវ័យក្មេង ដើម្បីធានាដល់អនាគតរបស់ពួកគាត់។ ហើយអ្វីដែលសំខាន់ គឺយុវជនត្រូវចេះចាប់យកឱកាស សម្របខ្លួន និងប្រើប្រាស់ឱកាសដែលមាននៅពេលបច្ចុប្បន្ននេះ ដោយព្យាយាមទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល និងរាល់ការវិវត្តផ្សេងៗក្នុងទិសដៅវិជ្ជមានដើម្បីចូលរួមអភិវឌ្ឍន៍សង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *