វិធីសាស្ត្ររក្សាតុល្យភាពជីវិត-ការងារ ខណៈកំពុងកសាង Personal branding

ការរក្សាតុល្យភាពជីវិត និងការងារ ខណៈពេលដែលកំពុងកសាងយីហោផ្ទាល់ខ្លួន (Personal branding) មានន័យថា អ្នកកំពុងតែធ្វើការងារជាច្រើនក្នុងពេលតែមួយ (Multitasking)។ ចង់ឬមិនចង់ អ្នកចាំបាច់ត្រូវតែមានផ្នត់គំនិត និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយ ដើម្បីគ្រប់គ្រងកិច្ចការនេះ ឱ្យដំណើរការទៅដោយរលូន។ ការបង្កើតយីហោផ្ទាល់ខ្លួន (Personal branding) គឺជាការធ្វើទីផ្សារសម្រាប់ខ្លួនឯង និងអាជីព ដើម្បីឱ្យមានការទទួលស្គាល់ ហើយសកម្មភាពនេះ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងសម័យឌីជីថលនេះ ប៉ុន្តែការផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងក៏សំខាន់ដូចគ្នាដែរ។ មានជំហានសាមញ្ញ ៦ ដែលអ្នកអាចរក្សា ការរក្សាតុល្យភាពជីវិត និងការងារ ខណៈពេលដែលកំពុងកសាងយីហោផ្ទាល់ខ្លួន។

១. កំណត់ការងារអាទិភាព ៖ រឿងសំខាន់បំផុត ដើម្បីធ្វើឱ្យមានតុល្យភាពរវាងជីវិត – ការងារ និងការកសាងយីហោផ្ទាល់ខ្លួន គឺត្រូវកំណត់កិច្ចការអាទិភាពឱ្យបានច្បាស់។ កំណត់អ្វីដែលសំខាន់ និងបន្ទាន់ ដោយប្រើម៉ាទ្រីសកំណត់អាទិភាពការងារ។ ចំណុចនេះមានន័យថា អ្នកកំពុងវាយតម្លៃកិច្ចការ ដោយផ្អែកលើសារៈសំខាន់ និងពេលវេលាកំណត់របស់ការងាទាំងនោះ។ ផ្ដោតលើសកម្មភាព ដែលមានឥទ្ធិពលខ្ពស់ ស្របតាមគោលដៅកសាងយីហោរបស់អ្នក និងទំនួលខុសត្រូវការងាររបស់អ្នក។ តាមរយៈការធ្វើដូច្នេះ អ្នកអាចគ្រប់គ្រងពេលវេលារបស់អ្នកប្រកបដោយប្រសិទ្ធភាព ហើយអាចធានាថា គោលដៅរបស់អ្នកនឹងជោគជ័យ។

២. កំណត់ព្រំដែនច្បាស់លាស់ ៖ ភាពច្បាស់លាស់នៃព្រំដែនសកម្មភាព ពិតជាចាំបាច់ណាស់ក្នុងការរក្សាតុល្យភាពជីវិត – ការងារ ខណៈពេលដែលកំពុងកសាងយីហោផ្ទាល់ខ្លួន។ អ្នកចាំបាច់ត្រូវសម្រេចចិត្តឱ្យបានច្បាស់លើពេលវេលាបំពេញការងារប្រចាំថ្ងៃ ការចំណាយពេលកសាងយីហោផ្ទាល់ខ្លួន ពេលសម្រាប់សម្រាក និងពេលសម្រាប់មនុស្សជាទីស្រឡាញ់។ ការកំណត់ព្រំដែនពេលវេលាបានច្បាស់ នឹងជួយឱ្យអ្នករក្សាតុល្យភាពសកម្មភាពប្រចាំថ្ងៃបានល្អ។

៣. ទាញប្រយោជន៍ពីបច្ចេកវិទ្យា ៖ ក្នុងសម័យឌីជីថល បច្ចេកវិទ្យាបានជួយសម្រួលការងារជាច្រើន សម្រាប់មនុស្ស ជាពិសេសគឺការងារដដែល ភាគច្រើនត្រូវបានជំនួសដោយបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម។ ដូច្នេះ ដើម្បីសន្សំសម្ចៃពេលវេលា និងបង្កើនផលិតភាពការងារនៅក្នុងសម័យជឿនលឿននេះ អ្នកចាំបាច់ត្រូវមានចំណេះដឹងបច្ចេកវិទ្យា។ ខណៈបច្ចុប្បន្ន មានបច្ចេកវិទ្យាថ្មីៗជាច្រើន ត្រូវបានបង្កើតឡើង ជាពិសេសគឺ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្មជាដើម។

៤. បង្កើតបណ្ដាញប្រកបដោយភាពវៃឆ្លាត ៖ ការបង្កើតបណ្ដាញដោយភាពឆ្លាតវៃ មានន័យថា អ្នកកំពុងតែបង្កើតទំនាក់ទំនង ដែលមានអត្ថន័យ និងតម្លៃ សម្រាប់ការគាំទ្រដល់យីហោផ្ទាល់ខ្លួន និងគោលដៅអាជីពរបស់អ្នក។ ការបង្កើតបណ្ដាញគឺមានវិធីផ្សេងៗជាច្រើន ដូចជា ការចូលរួមកម្មវិធី ព្រឹត្តិការណ៍ ឬសិក្ខាសាលាផ្សេងៗ ឬក៏ការចូលរួមក្នុងសហគមន៍អនឡាញជាដើម។ ការបង្កើតបណ្ដាញ ប្រកបដោយប្រសិទ្ធភាព និងមានគុណភាព នឹងជំរុញឱ្យយីហោផ្ទាល់ខ្លួនរបស់អ្នកកាន់តែប្រសើរឡើង។

៥. មានទម្លាប់ថែសុខភាព ៖ រឿងមួយទៀត ដែលសំខាន់ គឺត្រូវមានទម្លាប់ថែទាំសុខភាពខ្លួនឯង ដើម្បីធានាថា ដំណើរការអភិវឌ្ឍ ការងារ និងម៉ាកយីហោផ្ទាល់ខ្លួនរបស់អ្នក មិនប៉ះពាល់ដល់សុខុមាលភាពរបស់អ្នក។ ការថែទាំងខ្លួនឯង អាចរួមបញ្ចូលនូវការហាត់ប្រាណ ការធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ឬចំណាយពេលនៅម្នាក់ឯងជាដើម។

៦. ឆ្លុះបញ្ចាំងជាទៀងទាត់ ៖ ការឆ្លុះបញ្ចាំងអំពីសកម្មភាព និងលទ្ធផលការងារជាទៀងទាត់ អាចជួយក្នុងការរក្សាតុល្យភាពការងារ និងជីវិត ខណៈពេលដែលអ្នកកំពុងកសាងយីហោផ្ទាល់ខ្លួន។ អ្នកអាចប្រើពេលវេលានេះ ដើម្បីវាយតម្លៃអ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ។ ឬអាចចោទជាសំណួរដូចជា តើយុទ្ធសាស្ត្របច្ចុប្បន្នរបស់អ្នកមាននិរន្តិភាពឬទេ? តើអ្នកមានពេលវេលាផ្ទាល់ខ្លួនគ្រប់គ្រាន់ដែរ ឬទេ? តើលទ្ធផល ដែលអ្នកទទួលបានសមស្របទៅនឹងការរំពឹងទុកដែរឬទេ? សកម្មភាពនេះ អាចជួយឱ្យអ្នកកែតម្រូវផែនការសកម្មភាពរបស់អ្នក ដើម្បីធានាថាយុទ្ធសាស្ត្រដែលអ្នកបានអនុវត្តមានប្រសិទ្ធភាពខ្ពស់ និងមិនប៉ះពាល់ដល់គុណភាពជីវិត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...